នាពេលកន្លងទៅនេះ អ្នកមានប្រជាប្រិយភាព នៅតាម ភូមិ ក្រុមលំនៅឋាននៅលើភូមិសាស្រ្តខេត្ត ឡាយចូវ បាន ពង្រីកយ៉ាងល្អតួនាទីធ្វើជាគំរូ សកម្មក្នុង ការឃោសនាផ្សព្វ ផ្សាយចលនាជនរួមជាតិឱ្យមានស្មារតីភ្ញាក់រលឹកក្នុងការ អនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូ វីដ - ១៩ ក្លាយជាកត្តាវិជ្ជមានមួយរួមចំណែកក្នុងការទប់ ស្កាត់ រុញច្រានជំងឺរាតត្បាត។
មានវត្តមាននៅភូមិព្រំដែន ហ៊ុងប៉ែង ឃុំ ម៉ាលី-ផ ស្រុក ផុងថូ យើងខ្ញុំបានធ្វើដំណើរទៅតាមលោកមេភូមិ លី យ៉ូវភុង អញ្ជើញទៅកាន់ក្រុមគ្រួសារបងប្អូនជនជាតិ ដើម្បីឃោសនា ផ្សព្វផ្សាយអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ វិធានការ បង្ការ ការពារ ព្យាបាលនិងផែនការចាក់វ៉ាក់សាំង បង្ការជំងឺ។
បង លី យ៉ូវភុង បានចែករំលែកថា៖ "ពេល ដំបូង អ្នកភូមិយើង ភ័យខ្លាចការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្លាំងណាស់! ទោះជាយ៉ាងណាក៏ដោយ ដោយសារមានការ ព្យាយាមក្នុង ការឃោសនាផ្សព្វផ្សាយ បងប្អូនជនជាតិបាន យល់ច្បាស់ ហើយពួកគាត់បបួលគ្នាទៅចាក់វ៉ាក់សាំងដោយខ្លួនឯង។ នាពេលបច្ចុប្បន្ននេះ អត្រានៃការចាក់វ៉ាក់សាំង ដូសទី ២ សម្រាប់ មនុស្សពេញវ័យនៅក្នុងភូមិសម្រេចបានជិត ១០០% ហើយ"។
ដោយសារការពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយ ភាពក្នុងសហគមន៍ បានជាការងារឃោសនា ផ្សព្វផ្សាយត្រូវ បានជំរុញយ៉ាងខ្លាំងក្លា ការយល់ដឹងរបស់បងប្អូន ជនជាតិ អំពីជំងឺរាតត្បាត និងការយល់ដឹងអំពីការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺត្រូវបានលើកបង្កើនពីមួយថ្ងៃទៅ មួយថ្ងៃ។
លោក ង្វៀន ថេផុង អនុប្រធានមន្ទីរ សុខាភិបាល ខេត្ត ឡាយចូវ បានបញ្ជាក់ថា៖ "អ្នកមានប្រជាប្រិយភាព ក្នុងសហគមន៍គឺពិតជា "ជំនួយការដ៏អស្ចារ្យ ពីចម្ងាយ" ក្នុង ការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន"៕
អត្ថបទនិងរូបថត៖ វៀត ហ្វាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង