ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត ឡុងអាន យកចិត្តទុកដាក់យ៉ាងខ្លាំង ផ្តោតជាសំខាន់ទៅលើការងារកិច្ចការបរទេស ក្នុងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តទាំងពីរគឺ ស្វាយរៀង និង ព្រៃវែង (ព្រះរាជាណាចក្រ កម្ពុជា)។
ដោយមានទម្រង់រូបភាពសម្បូរបែបជាច្រើន ពិពិធភាព គ្រប់លំដាប់ថ្នាក់គ្រប់ផ្នែកនៅខេត្ត ឡុងអាន បានរៀបចំដាក់ដំណើរការសកម្មភាពជាក់ស្តែងជាច្រើន ផ្តើមពីនោះទំនាក់ទំនងជាប្រពៃណីផ្សារភ្ជាប់សាមគ្គីភាព មិត្តភាពកាន់តែត្រូវបានបន្តរក្សានិងពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាពនិងអភិវឌ្ឍ។
ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋានរួមជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសគឺកងទ័ពការពារព្រំដែនខេត្ត ឡុងអាន បានត្រៀមលក្ខណៈជាស្រេចដើម្បីសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកមាំ្លងការពារព្រំដែននៃខេត្តចំនួនពីរ ស្វាយរៀង និង ព្រៃវែង ក្នុងការងារការពារព្រំដែននិងតស៊ូប្រយុទ្ធបង្ការទប់ស្កាត់ការប្រព្រឹត្តបទល្មើស ជួយពាំនាំមកនូវសេចក្តីសុខក្សេមក្សាន្តដល់ជីវភាពរស់នៅរបស់ប្រជាជនតំបន់ព្រំដែន៕
ផលិតដោយ៖ ថាញ់ប៊ិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ