នៅខេត្ត ដៀនបៀន បច្ចុប្បន្នជនជាតិ កុង មានជាង ២០០ គ្រួសារ ដោយមានមនុស្សជាង ៩០០ នាក់ ស្នាក់នៅភូមិចំនួន ៦ ស្ថិតក្នុងស្រុកចំនួន ៣ គឺ ដៀនបៀន មឿងញែ និង ណឹមប៉ូ។ ដោយឡែកនៅភូមិ ពុងបន ចំណុះឃុំ ប៉ា ធើម ស្រុក ដៀនបៀន ជនជាតិ កុង មានជាង ៥០ ក្រុមគ្រួសារ មានមនុស្សជាង ២៣០ នាក់។
![ស្ពានយោល ពុងបន យ៉ាងរឹងមាំសង់ឆ្លងកាត់ជ្រោះ ណឹមណួ បង្កលក្ខខណ្ឌងាយស្រួលជូនបងប្អូនជនជាតិ កុង នៅភូមិ ពុងបន ធ្វើដំណើរទៅមក ផ្ដោះប្ដូរពាណិជ្ជកម្មបានយ៉ាងងាយស្រួល ភូមិនិគមរបស់ជនជាតិ កុងនៅតំបន់ព្រំដែន ពុងបន ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/yutnkt/2023_01_12/3doi_thay_dan_toc_congxuan_tien.jpg)
ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ទទួលបានការយកចិត្តទុកដាក់របស់បក្សរដ្ឋដោយមានគោលនយោបាយជួយឧបត្ថម្ភដ៏ចាំបាច់ជាច្រើន ជីវភាពរស់នៅរបស់ជនជាតិ កុង នៅភូមិ ពុងបន ស្ថិរភាពបណ្តើរៗ ហើយ។ ជាពិសេស តាំងពីឆ្នាំ ២០១១ មក គម្រោង "អភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជនជាតិទាំងឡាយ ខេត្ត ដៀនបៀន ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដល់ឆ្នាំ ២០១៥ តម្រង់ទិសដៅដល់ឆ្នាំ ២០២០" បានរួមចំណែកផ្លាស់ប្តូរជីវភាពរស់នៅរបស់ជនជាតិ កុង នៅទីនេះ។
![ភូមិ ពុងបន នៃបងប្អូនជនជាតិ កុង នៅឃុំព្រំដែនប៉ាធើម ស្រុក ដៀនបៀន (ខេត្ត ដៀនបៀន) ស្ថិតនៅជាក្សេមក្សាន្តក្បែរដងជ្រោះ ណឹមណួ រដូវច្រូតស្រូវរបស់បងប្អូនជនជាតិ កុង ភូមិនិគមរបស់ជនជាតិ កុងនៅតំបន់ព្រំដែន ពុងបន ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/yutnkt/2023_01_12/6doi_thay_dan_toc_congxuan_tien.jpg)
![សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ កុង នៅពេលធ្វើដំណើរមកពីសាលារៀន ភូមិនិគមរបស់ជនជាតិ កុងនៅតំបន់ព្រំដែន ពុងបន ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/yutnkt/2023_01_12/7doi_thay_dan_toc_congxuan_tien.jpg)
ផ្តើមពីប្រភពទុនវិនិយោគនៃគម្រោង បណ្តាស្ពានបោះថ្មីធ្វើពីបេតុង ដែកថែបត្រូវបានសាងសង់និងដាក់ឱ្យប្រើប្រាស់។ ១០០% នៃកុមារាកុមារីនៅ ក្នុងភូមិបានចូលសាលារៀនហើយ។ ផ្លូវទៅកាន់បណ្តាភូមិរបស់ជនជាតិ កុង ឥឡូវធ្វើដំណើរបានដោយម៉ូតូ លែងត្រូវដើរដូចជាងមួយទសវត្សរ៍មុននេះ ហើយ…៕
អត្ថបទនិងរូបថត៖ ស៊ន់ ទៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង