ដើម្បីអភិវឌ្ឍកសិកម្មទំនិញតាមទិសដៅចីរភាព ក្នុងរយៈពេលកន្លងទៅ ប្រជាជនជាច្រើនក្រុមគ្រួសារនៅខេត្ត ឡាយចូវ បានផ្លាស់ប្តូរផ្ទៃដីធ្វើស្រែមួយចំនួនងាកមកដាំដំណាំត្រឡាច ជំហានដំបូងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ច ជួយបង្កើនប្រាក់ចំណូល កែលម្អជីវភាពរស់នៅរបស់ប្រជាជន។
![ឆ្នាំ ២០២២ ប្រជាជនខេត្ត ឡាយចូវ ដាំដំណាំត្រឡាចអំណោយផល សោមនស្សរីករាយនៅពេលឈ្មួញប្រមូលទិញក្នុងតម្លៃខ្ពស់ ការដាំដំណាំត្រឡាចជួយអោយប្រជាជនខេត្ត ឡាយចូវ បង្កើនប្រាក់ចំណូល ảnh 1](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ad1e60837ef68182cd3279c6764a8a8d5d411de20dbf6bc0f86a6cadb82ea47f6/anh_1.jpg)
ឆ្នាំ ២០២២ ស្រុក ថានអ្វៀន ចាប់ផ្តើមអនុវត្តសាកល្បងដាំដំណាំត្រឡាច ៦,៣ ហិកតា នៅបណ្តាឃុំ មឿងថាន មឿងគឹម និង ភុកថាន។ រហូតមកទល់ពេលនេះ ផ្ទៃដីទាំងអស់បានចាប់ផ្តើមអំណោយផលដោយមានទិន្នផល គុណភាព ហើយតម្លៃខ្ពស់។
![ប្រជាជននៅឃុំ មឿងថាន ស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) ថែទាំចម្ការត្រឡាចជំហានដំបូងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ការដាំដំណាំត្រឡាចជួយអោយប្រជាជនខេត្ត ឡាយចូវ បង្កើនប្រាក់ចំណូល ảnh 2](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ad1e60837ef68182cd3279c6764a8a8d56a357515551afd89aa32b87629c592f5/anh_2.jpg)
យោងតាមលោក ង្វៀន វ៉ាន់ថាំង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ថានអ្វៀន បានឲ្យដឹងថា ឆ្លងតាមរយៈប្រសិទ្ធភាពនៃជំហានដំបូង ស្រុកកំពុងកំណត់ទិសដៅប្រជាជនដាំដំណាំត្រឡាចនៅលើដីស្រែមួយរដូវក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែម មិនខ្ជះខ្ជាយទុកដីចោលទំនេរ ហើយមាមីងបងប្អូនមិនចាំបាច់ធ្វើការរកស៊ីឆ្ងាយពីផ្ទះឡើយ។ បច្ចុប្បន្ននេះតម្លៃត្រឡាចប្រែប្រួលចាប់ពី ៣.០០០ ទៅ ១០.០០០ ដុងក្នុងមួយគីឡូក្រាម ផាត់ចំណាយរួចរាល់ អ្នកដាំដំណាំអាចទទួលផលចំណេញបានប្រហែល ៤០ លានដុងក្នុងមួយហិកតា។
![កម្មាភិបាលកសិកម្មស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) អញ្ជើញចុះទៅមូលដ្ឋានសួរសុខទុក្ខនិងណែនាំប្រជាជននៅឃុំ មឿងថាន អំពីបច្ចេកទេសថែទាំ ដំណាំត្រឡាចដោយផ្ទាល់ ការដាំដំណាំត្រឡាចជួយអោយប្រជាជនខេត្ត ឡាយចូវ បង្កើនប្រាក់ចំណូល ảnh 3](https://mediakm.dantocmiennui.vn/images/61d2f90a9f4be2a597569e50f6691e7ad1e60837ef68182cd3279c6764a8a8d59067d8132f2b46fa5f49b852a795ffd0/anh_3.jpg)
សមស្របជាមួយលក្ខខណ្ឌអាកាសធាតុ ដីធ្លី ត្រឡាចផ្តល់ក្ដីសង្ឃឹមជាដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ រួមចំណែកបង្កើនប្រាក់ចំណូល ពន្លឿនដំណើរការកសាងជនបទថ្មីនៅខេត្ត ឡាយចូវ៕
អត្ថបទ៖ ឌិញ ធុយ រូបថត៖ វៀតហ្វាង
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី