តាមទិសដៅអភិវឌ្ឍន៍សារមន្ទីរទាំងឡាយនាពេលខាងមុខ មន្ទីរវប្បធម៌ និងកីឡាទីក្រុង ហូជីមិញ នឹងពង្រឹង ផ្លាស់ប្តូរការងារដាក់តាំងបង្ហាញដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាអោយកាន់តែច្រើនថែមទៀត។
ជាពិសេសពង្រីកទូលាយភ្ញៀវទេសចរមកទស្សនា មិនត្រឹមតែដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងនៅលើអ៊ីនធឺណិតទៀត បង្កើតប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវមកទស្សនា ស្វែងយល់អំពីសារមន្ទីរបាននៅគ្រប់ទីកន្លែង តាមរយៈកម្មវិធី ទន្ទឹមនឹងនេះស្នើឱ្យសារមន្ទីរក្នុងទីក្រុងសហការគ្នាទាញយកតម្លៃទៅវិញទៅមកនូវវត្ថុតាង។



ការឌីជីថលជួយឱ្យប្រជាជននិងភ្ញៀវទេសចរអាចមើលពីសារមន្ទីរមួយ ប៉ុន្តែមើលវត្ថុតឹកតាងទាំងអស់នៅក្នុងសារមន្ទីផ្សេងទៀត ដើម្បីសន្សំសម្ចៃពេលវេលា និងធ្វើអោយពិពិធភាពនូវបណ្ណសារនៃសារមន្ទីរទាំងឡាយ៕
ដំណឹងនិងរូបថត៖ ហុងដាត - ទីភ្នាក់ងារពណ៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហេង