ធ្លាប់ជាក្រុមគ្រួសារក្រីក្រ ប្រាក់ចំណូលរង់ចាំទៅលើស្រែតែប៉ុន្មានកុង (១ កុងផ្ទៃដីទំហំ ៣៦០ ម៉ែត្រការ៉េ) គ្រួសាររបស់បងស្រី ង្វៀន ធីថេម នៅភូមិ ណាមដុង ឃុំ យ៉ាញ់ថាំង បច្ចុប្បន្នបានមានភោគសម្បត្តិទុកចាយឥតខ្វះ។ ក្នុងឆ្នាំ ២០១១ ត្រូវបានធនាគារគោលនយោបាយសង្គមអោយប្រាក់កម្ចីចំនួន ៥០ លានដុង គ្រួសាររបស់បងស្រីទិញគោបន្តពូជ ២ ក្បាល បន្ទាប់មកបើកទូលាយទៅចិញ្ចឹមពពែ។
ឆ្នាំ ២០២១ គ្រួសារបងស្រីបន្តខ្ចីប្រាក់ចំនួន ១០០ លានដុងដើម្បីបើកទូលាយចិញ្ចឹមសត្វ។ មកទល់ពេលនេះ ជារៀងរាល់ឆ្នាំគ្រួសារបងស្រីចិញ្ចឹមពពែបានចំនួន ៣ លើក ក្នុងមួយលើកៗ ប្រហែល ៣៧០ ក្បាល ចំណូលបានប្រហែល ៥០០ លានដុង។
ទន្ទឹមនឹងការពង្រីកប្រកបដោយប្រសិទ្ធភាពនូវទុនឥណទានគោលនយោបាយ ដើម្បីជួយប្រជាជនរួចផុតពីភាពក្រីក្រ ឆ្នាំ ២០២២ ស្រុក ហៀបហ្វា ថែមទាំងដកថវិកាចំនួន ១,៧ ពាន់ លានដុងឧបត្ថម្ភក្រុមគ្រួសារក្រីក្រសង់ផ្ទះលំនៅចំនួន ៥៨ គ្រួ ឧបត្ថម្ភថ្លៃអគ្គិសនីចំនួន ២,១ ពាន់លានដុងជូនក្រុមគ្រួសារក្រីក្រនិងក្រុមគ្រួសារគោលនយោបាយជាង ៣.១០០ គ្រួផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកក្រីក្រជាង ៥.៩០០ លើក ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកក្រីក្រស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រចំនួន ៦.០០៩ លើក បណ្ដុះបណ្ដាលវិជ្ជាជីវៈជូនចំនួន ២.៥៨១ នាក់…
អាស្រ័យដោយពិពិធភាពរបៀបធ្វើក្នុងការងារកាត់បន្ថយភាពក្រីក្រ អត្រាក្រុមគ្រួសារ ក្រីក្រនៅលើភូមិសាស្រ្តស្រុក ហៀបហ្វា បានថយចុះយ៉ាងខ្លាំង នៅចំនួន ៣,២% (ទិន្នន័យ ឆ្នាំ ២០២២)។ ឆ្នាំ ២០២៣ ស្រុកខិតខំប្រឹងប្រែងកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រឱ្យ ចុះក្រោម ២%៕
អត្ថបទ៖ ដុងធុយ រូបថត៖ យ៉ាញ់ ឡាម
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង