ចំពោះបងប្អូនជនជាតិ យ៉ាវ នៅភូមិ ក ឡយ ឃុំ មៅសឺន ស្រុក កាវឡុក (ខេត្ត ឡាងសឺន) លេខាសាខាបក្ស ប្រធានភូមិ យឿង ទ្រុងលី ជាអ្នកមានប្រជាប្រិយភាព តែងតែធ្វើជាគំរូនាំមុខគេ ឧស្សាហ៍ព្យាយាមនឹងការងារ។
បង លី ផ្សព្វផ្សាយយ៉ាងសកម្មជូនមាមីងបងប្អូននៅក្នុងភូមិបណ្តាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេសគឺចលនាកសាងជនបទថ្មីនិងអភិវឌ្ឍសេដ្ឋកិច្ច។
កាលពី ៣ ឆ្នាំមុន ដើម្បីបើកផ្លូវចរាចរណ៍ ក ឡយ - ថានយីវ បង លី បានរួមជាមួយនឹងកម្មាភិបាលអាជ្ញាធរផ្សព្វផ្សាយ ចលនាមាមីងបងប្អូនបរិច្ចាគដីជាង ៣.១០០ ម៉ែត្រការ៉េដាំដើមចន្ទន៍គ្រឿងទេសន៍កំពុងអោយប្រមូលផល ព្រមទាំងរួមចំណែករាប់រយថ្ងៃពលកម្មអូសខ្សែភ្លើង បោះបង្គោលភ្លើង បញ្ជូនអគ្គិសនីមកដល់ភូមិ ក ឡយ។
ឆ្នាំ ២០២២ នៅពេលធ្វើអោយកំណាត់ផ្លូវតំណភា្ជប់ភូមិ បានយ៉ាញ់ ឃុំ ស៊ុតឡេ ជា មួយភូមិ ក ឡយ ឃុំ មៅសឺន ល្អប្រសើរឡើង បង លី បានផ្សព្វផ្សាយ ចលនាប្រជាជនបានចំនួន ៩ ក្រុមគ្រួសារបរិច្ចាគដី បើកទូលាយផ្លូវដោយមានផ្ទៃដីចំនួន ១.២០០ ម៉ែត្រការ៉េ ។ល។ ក៏ក្នុងឆ្នាំ ២០២២ ពេលមានគោលការណ៍កសាងទីស្នាក់ការនគរបាលឃុំ គ្រួសារបង លី បានបរិច្ចាគដីស្រែជាង ១.៨០០ ម៉ែត្រការ៉េដើម្បីបង្កើតធារកសាងទីស្នាក់ការ។
ដោយមានតួនាទីនាំមុខ ធ្វើជាគំរូរបស់លេខាសាខាបក្ស ប្រធានភូមិ អ្នកមានប្រជាប្រិយភាពមួយ ឆ្នាំ ២០២២ បង លី ត្រូវបានគណៈកម្មការជនជាតិខេត្ត ឡាង សឺន ប្រគល់ជូនលិខិតសរសើរដោយសារមានស្នាដៃឆ្នើមក្នុងការ អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅលើភូមិសាស្ត្រខេត្ត៕
អត្ថបទ៖ ហ្វាងតឹម
រូបថត៖ ង៉ុកឌឹក
បញ្ចូលទិន្នន័យដោយ៖ យ៉ាញ់លើយ