ដាក់ដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីឥណទានគោលនយោបាយសង្គម ខេត្ត កាវបាំង បានជួយក្រុមគ្រួសារជាច្រើនរួចផុតពីភាពក្រីក្រ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។
គ្រួសារបង ដាម វ៉ាន់គ្វី នៅភូមិ កុកជូ ឃុំ ង៉ុកដាវ ស្រុក ហាក្វាង គឺជា ក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារប្រើប្រាស់ប្រាក់កម្ចីអនុគ្រោះយ៉ាងមានប្រសិទ្ធភាព។ ត្រូវបានធនាគារគោលនយោបាយសង្គមនិងកម្មវិធីគោល ដៅជាតិកសាងជនបទថ្មីស្រុកអោយកម្ចីទុន បងបានកសាងគំរូដាំដំណាំត្រសក់ស្រូវផ្អែម ត្រសក់ស្រូវផ្អែមលឿង ត្រសក់ស្រូវផ្អែមសប្រកបដោយជោគជ័យ។ រដូវដំបូង គ្រួសារបង គ្វី បានប្រមូលផលត្រសក់ស្រូវជាង ៣ តោន បើកទិសដៅថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រុមគ្រួសារនៅមូលដ្ឋាន។
ដោយបានខ្ចីប្រាក់ចំនួន ១០០ លានដុងពីកម្មវិធីដំណោះស្រាយការងារធ្វើ និងទឹកស្អាតអនាម័យបរិស្ថាន បង ហ្វាង វ៉ាន់ក្វាង នៅទីរួមស្រុក ប៉ាក់ម៉ូវ ស្រុក បាវឡឹម បានបណ្តាក់ទុនចិញ្ចឹមបន្ធាត់គោ។ ទាំងចិញ្ចឹមគោបណ្តើរ ទាំងលក់ចេញបណ្តើររាល់ឆ្នាំជាង ១០ ក្បាល បង ក្វាង រកបានប្រាក់ចំណូល ៤០ លាន ដុងក្នុងមួយឆ្នាំ ជីវភាពរស់នៅកែលម្អយ៉ាងច្បាស់ក្រឡែត។
មកទល់នឹងពេលនេះ ប្រភពទុនគោលនយោបាយសង្គមសរុបនៅខេត្ត កាវបាំង សម្រេចជាង ៣.៨៥០ ពាន់លានដុង។ ឆមាសទី ១ ឆ្នាំ ២០២៣ ធនាគារ គោលនយោបាយសង្គមបានផ្តល់ប្រាក់កម្ចីជាង ១៦១ ពាន់លានដុង ប្រាក់ចំណូលសម្រេចបានជិត ៧៧៧ ពាន់លានដុងដោយមានអតិថិជនកម្ចីប្រាក់ចំនួន ១២.៥៣៣ លើកនាក់ (ក្នុងនោះមានក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់ក្រីក្រចំនួន ៤.៩៣៧ ស្មើនឹង ៣៩,៣៩%)។
ការដែលបណ្តាមុខសញ្ញាគោលនយោបាយ អាចភ្ជាប់ខ្លួននិងប្រើប្រាស់ប្រាក់កម្ចីត្រឹមត្រូវ រួមចំណែកដល់ការជួយខេត្ត កាវបាំង ធានាសុខុមាលភាពសង្គមហើយសម្រេចជោគជ័យកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០៕
អត្ថបទនិងរូបថត៖ ជូហៀវ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង