បក្ខជនឃុំតំបន់ឆ្ងាយដាច់ស្រយាល ទ្រុងមិញ សិក្សានិងធ្វើតាមបណ្តាំលោកអ៊ំ ហូ

បក្ខជនទាំងឡាយតែងតែធ្វើជាគំរូ នាំមុខគេក្នុងកិច្ចការនៅឃុំ ទ្រុងមិញ ស្រុក អៀនសឺន បក្ខជន យឿង វ៉ាន់វ៉ាង (ឈរកណ្តាល) ចលនាបងប្អូន
បក្ខជនទាំងឡាយតែងតែធ្វើជាគំរូ នាំមុខគេក្នុងកិច្ចការនៅឃុំ ទ្រុងមិញ ស្រុក អៀនសឺន បក្ខជន យឿង វ៉ាន់វ៉ាង (ឈរកណ្តាល) ចលនាបងប្អូន

សិក្សានិងធ្វើតាមបណ្តាំលោកអ៊ំ ហូ "ការងារអ្វីមានប្រយោជន៍ដល់ប្រជាជនគឺធ្វើអស់ពីសមត្ថភាព ការងារអ្វីមានអន្តរាយដល់ប្រជាជនក៏ជៀសវាងឲ្យអស់" បក្ខជនឃុំ ទ្រុងមិញ ស្រុក អៀនសឺន (ខេត្ត ទ្វៀនក្វាង) មានទង្វើដ៏ចាំបាច់ជាច្រើន បង្កើតទំនុកចិត្តដល់បងប្អូនជនជាតិសកម្មក្នុងការគាំទ្រចលនាប្រឡងប្រណាំងស្នេហាជាតិ ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ កាត់បន្ថយភាពក្រីក្រដោយនិរន្តរភាព។

ដោយមានស្មារតីហ៊ានគិតហ៊ានធ្វើ បក្ខជន យឿង វ៉ាន់វ៉ាង ជនជាតិ ម៉ុង នៅភូមិ ឃួយបុក បានក្លៀវក្លាហ៊ានវិនិយោគចិញ្ចឹមក្របី ពពែ ធ្វើស្រែដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បច្ចុប្បន្នមានចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនោះ លោក វ៉ាង នៅចលនាបងប្អូនជនជាតិយ៉ាងសកម្ម ក្នុងភូមិគោរពតាមគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ សាមគ្គីអភិវឌ្ឍ ផលិតកម្មដើម្បីលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ។ 

បក្ខជនឃុំតំបន់ឆ្ងាយដាច់ស្រយាល ទ្រុងមិញ សិក្សានិងធ្វើតាមបណ្តាំលោកអ៊ំ ហូ ảnh 1

គំរូកសិដ្ឋានរបស់បក្ខជន យឿង វ៉ាន់វ៉ាង នៅភូមិ ឃួយបុក ឃុំ ទ្រុងមិញ ស្រុក អៀនសឺន នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

នៅភូមិ បានប៉ាយ នរណាក៏ដឹងបក្ខជន ប្រធានភូមិ លី វ៉ាន់ថឹន ដែរ ជាអ្នកនាំមុខគេ ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើ។ សង្កេតឃើញផលប្រយោជន៍សេដ្ឋកិច្ចពីការដាំអាកាស្យា លោក ថឹន បានចលនាបក្ខជននិងមហាជនក្នុងភូមិធ្វើតាម។ កាលពីឆ្នាំ ២០០៧ ភូមិ បានប៉ាយ មាន ព្រៃឈើតែ ៣ ហិកតាប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់ឥឡូវនេះមានជាង ១៦ ហិកតាហើយ បង្កើត ចំណូលធូរធារជូនបងប្អូនជនជាតិ។

បក្ខជនឃុំតំបន់ឆ្ងាយដាច់ស្រយាល ទ្រុងមិញ សិក្សានិងធ្វើតាមបណ្តាំលោកអ៊ំ ហូ ảnh 2

បក្ខជនទាំងឡាយតែងតែធ្វើជាគំរូ នាំមុខគេក្នុងកិច្ចការនៅឃុំ ទ្រុងមិញ ស្រុក អៀនសឺន 

បក្ខជនឃុំតំបន់ឆ្ងាយដាច់ស្រយាល ទ្រុងមិញ សិក្សានិងធ្វើតាមបណ្តាំលោកអ៊ំ ហូ ảnh 3បក្ខជន យឿង វ៉ាន់វ៉ាង (ឈរកណ្តាល) ចលនាបងប្អូនជនជាតិសកម្មក្នុងពលកម្មផលិតកម្ម  គោរពគោលការណ៍ មាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋយ៉ាងល្អ

យោងតាមលោក ទ្រៀវ វ៉ាន់លឺវ លេខាគណៈកម្មាធិការបក្សឃុំ ទ្រុងមិញ មិនត្រឹមតែនាំមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ បក្ខជនជាច្រើនក៏ធ្វើជាគំរូក្នុងការបរិច្ចាគដីគាំទ្រកម្មវិធី កសាងជនបទថ្មីទៀតផង។

អាស្រ័យហេតុដូច្នេះ ឥឡូវនេះ មុខមាត់ឃុំ ទ្រុងមិញ បានផ្លាស់ប្តូរជាច្រើនដោយមានភូមិ ៨ ក្នុងចំណោម ៨ ភូមិ និគមមានផ្លូវថ្នល់សម្រាប់រថយន្ត ប្រជាជនជាង ៨៦ ភាគរយក្រុមគ្រួសារមានអគ្គិសនីប្រើប្រាស់ ប្រាក់ចំណូលជាមធ្យមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ល។

អត្ថបទនិងរូបថត៖ ក្វាងគឿង
បញ្ចូលទិន្នន័យ៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍