ស្រុក មឿងតែ (ខេត្ត ឡាយចូវ) មានជនជាតិរស់នៅចំនួន ១៣ ក្រុម ជាង ៩០ ភាគរយជាជនជាតិភាគតិច នៅតំបន់ តីបាក់ ត្រូវបានស្គាល់ថាជាតំបន់ "ស្នូល" ក្រីក្រតាំងពីយូរយ៉ារណាស់មកហើយ។
ប៉ុន្មានឆ្នាំកន្លងទៅ ផ្តើមពីកម្មវិធី គម្រោងឧបត្ថម្ភទាំងឡាយរបស់បក្សនិងរដ្ឋដូចជាកម្មវិធី 30a កម្មវិធី ១៣៥ មុខមាត់ជនបទនៅតំបន់ភ្នំព្រំដែន មឿងតែ មានវឌ្ឍនភាពជាច្រើនហើយ។
![បងប្អូនជនជាតិនៅស្រុកព្រំដែន មឿងតែ (ខេត្ត ឡាយចូវ) ធ្វើបរិវត្តកម្មទម្រង់ចិញ្ចឹមសត្វខ្នាតតូចងាកមកចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មដោយប្រមូលផ្តុំពីមួយជំហានទៅមួយជំហាន ការកាត់បន្ថយភាពក្រីក្រនៅតំបន់ "ស្នូល" ព្រំដែន មឿងតែ ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/veioxdrkxr/2022_07_06/1no_luc_giam_ngheo_muong_telai_chaudinh_thuy.jpg)
លោក កៀវ ហាយណាម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក មឿងតែ មានប្រសាសន៍ថា៖ ស្រុកបានផ្តោតលើការឃោសនាផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជននៅលើភូមិសាស្រ្តក្នុងគោលបំណងបង្កភាពស្រុះស្រួលគ្នា ក្នុងដំណើរការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រលើកទឹកចិត្ត ចលនាក្រុមគ្រួសារក្រីក្រស្ម័គ្រចិត្តចុះឈ្មោះសន្យាឈោងឈានឡើងរួចផុតពីភាពក្រីក្រឆ្លៀតប្រើប្រាស់អស់ពីលទ្ធភាពប្រភពធនធានឧបត្ថម្ភពីមជ្ឈិមដើម្បីផ្តល់អាទិភាពដល់ការអភិវឌ្ឍគំរូសេដ្ឋកិច្ចថ្មី ផ្តោតលើការវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ សាលារៀន មណ្ឌលសុខភាព។ល។
![ពូជរុក្ខជាតិថ្មីៗ ជាច្រើនដូចជាដើមម៉ាកាដាមៀរ ទេព្វិរូ ក្រកោ។ល។ ត្រូវបានបងប្អូនជនជាតិទាំងឡាយនៅស្រុក មឿងតែ (ខេត្ត ឡាយចូវ) ជំនួសដោយដំណាំប្រពៃណីផ្សេងៗ ការកាត់បន្ថយភាពក្រីក្រនៅតំបន់ "ស្នូល" ព្រំដែន មឿងតែ ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/veioxdrkxr/2022_07_06/6no_luc_giam_ngheo_muong_telai_chaudinh_thuy.jpg)
អាស្រ័យហេតុដូច្នេះហើយ ដំណាក់កាល ២០១៦ - ២០២១ ស្រុក មឿងតែ កាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រពី ៥៤,៦៣ ភាគរយ ឆ្នាំ ២០១៦ ចុះមកនៅចំនួន ២៤,០៩ ភាគរយ នាចុងឆ្នាំ ២០២១ (តាមលក្ខណៈវិនិច្ឆ័យចាស់) ប្រាក់ចំណូលក្នុងមនុស្សម្នាក់ជាមធ្យមក្នុងឆ្នាំ ២០២១ សម្រេចបានចំនួន ២៤,៥ លានដុងក្នុងមួយឆ្នាំ។
![អាស្រ័យដោយមានប្រភពកម្លាំងវិនិយោគរបស់រដ្ឋបានជាផ្លូវគមនាគមន៍នៅតាមភូមិនិគមទាំងឡាយ នៃស្រុក មឿងតែ (ខេត្ត ឡាយចូវ) ត្រូវបានចាក់បេតុង ក្រាលកៅស៊ូហើយ ការកាត់បន្ថយភាពក្រីក្រនៅតំបន់ "ស្នូល" ព្រំដែន មឿងតែ ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/veioxdrkxr/2022_07_06/4no_luc_giam_ngheo_muong_telai_chaudinh_thuy_1.jpg)
នៃស្រុក មឿងតែ (ខេត្ត ឡាយចូវ) ត្រូវបានចាក់បេតុង ក្រាលកៅស៊ូហើយ
នាពេលខាងមុខ ស្រុក មឿងតែ បន្តជំរុញយ៉ាងខ្លាំងក្លាការឃោសនាផ្សព្វផ្សាយបងប្អូនជនជាតិលើកកម្ពស់ការយល់ដឹងឈោងឈានឡើងដោយខ្លួនឯង សាមគ្គីភាព ជួយគ្នាទៅវិញទៅមក ប្រើប្រាស់ប្រភពធនធានវិនិយោគប្រកបដោយប្រសិទ្ធភាពជាពិសេសគឺការឧបត្ថម្ភកូនឈើ កូនពូជ សហការជាមួយមន្ទីរ ផ្នែកនៃខេត្តដើម្បីធ្វើបរិវត្តកម្មប្រភេទដំណាំមិនសូវប្រសិទ្ធភាពមួយចំនួនងាកមកដាំដំណាំដែលមានប្រសិទ្ធភាព ពាំនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់...៕
អត្ថបទ៖ វៀតហ្វាង
រូបថត៖ ឌិញធុយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់