ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ អនុវត្តបណ្តាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិ ខ្មែរ ស្រុក កូវង៉ាង (ខេត្ត ត្រាវិញ) បានវិនិយោគរាប់រយពាន់លានដុងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភវិនិយោគក្នុងផលិតកម្ម ដីលំនៅឋាន ផ្ទះលំនៅ ទឹកស្អាត។ល។ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិសាស្រ្ត។ល។
កូវង៉ាង ជាស្រុកជាប់មាត់សមុទ្ររបស់ខេត្ត ត្រាវិញ មានប្រជាជនជាង ១៤២.០០០ នាក់ ក្នុងនោះបងប្អូនជនជាតិ ខ្មែរ ស្មើនឹងអត្រាជិត ៣៧ ភាគរយ។ ស្រុកមានចំណុចចាប់ផ្តើមយ៉ាងទាបដោយមានឃុំតំបន់ទីជម្រាលមាត់សមុទ្រ ១ និងឃុំលំបាកលំបិនខ្លាំង ៨ ក្នុងឆ្នាំ ២០១០។
កសិករនៅឃុំ មីឡុងណាម ស្រុក កូវង៉ាង ដាំដំណាំក្នុងរដូវដើមឆ្នាំ។ ឆ្នាំ ២០២២ ផ្ទៃដីដាំដំណាំសរុបរបស់ស្រុកសម្រេចបានប្រហែល ១៨.៥០០ ហិកតា កើនឡើងជាង ៧៨ ភាគរយនៃផ្ទៃដីប្រៀបធៀបជាមួយនឹងឆ្នាំ ២០១០
ក៏ប៉ុន្តែ ក្រោយរយៈពេល ១២ ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ឃុំទាំង ១៣ ក្នុងចំណោម ១៣ ឃុំបានសម្រេចស្តង់ដារជនបទថ្មីហើយ ក្នុងនោះ មានឃុំសម្រេចស្ដង់ដារជនបទថ្មីកម្រិតលើកកម្ពស់ ៣។ បច្ចុប្បន្នប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់របស់មូលដ្ឋានសម្រេចបាន ៦២,៤ លានដុងក្នុងមួយឆ្នាំ ក្នុងមនុស្សម្នាក់កើនឡើងជិត ៥០ លានដុងក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងដំណាច់ឆ្នាំ ២០១០។
ផ្តើមពីប្រភពទុនកម្ចីអនុគ្រោះចំនួន ១០ លានដុង គ្រួសារបងស្រី ថាច់ ធីធុយត្រាង ជនជាតិ ខ្មែរ នៅភូមិ សុកជួ ឃុំ ធន់ហ្វា ស្រុក កូវង៉ាង បានវិនិយោគទៅលើការចិញ្ចឹមគោបន្តពូជ។ តាំងពីពេលមានគោត្រឹមតែ ១ ក្បាលគត់ រហូតមកទល់ពេលនេះគ្រួសារបងស្រីមានគោចិញ្ចឹមចំនួន ៣ ក្បាលហើយលក់គោបាន ២ ក្បាលដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ
គ្រួសារអ្នកស្រី ថាច់ ធីសូខា នៅឃុំ ឡុងសឺន ស្រុក កូវង៉ាង ធ្លាប់ជាគ្រួសារ ក្រីក្រ មានដីធ្វើស្រែត្រឹមតែ ០,២ ហិកតាតែប៉ុណ្ណោះ មួយឆ្នាំៗ ផលិត ៣ រដូវបានជាធ្លាក់ចូលទៅក្នុងស្ថានភាព "ខ្វះមុខខ្វះក្រោយ" ជារឿយៗ។ អាស្រ័យដោយបានអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភ ឆ្នាំ ២០១៨ គ្រួសារអ្នកស្រីបានភ្ជាប់ខ្លួនជាមួយនឹងប្រភពទុនកម្ចីគោលនយោបាយអនុគ្រោះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តើមពីធ្វើឯកវប្បកម្មដំណាំស្រូវ អ្នកស្រី ខា ងាកមកដាំដំណាំនិងចិញ្ចឹមគោបន្តពូជវិញ។
អាស្រ័យដោយដំណាំផ្តល់ប្រាក់ចំណេញខ្ពស់ជាង ៤ ដល់ ៥ ដងធៀបជាមួយនឹងស្រូវរួមជាមួយប្រភពប្រាក់ចំណូលពីការចិញ្ចឹមសត្វទៀត ទើបសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្រីសង់បានផ្ទះធំទូលាយ។ ដល់ឆ្នាំ ២០២០ គ្រួសារអ្នកស្រីបានរួចផុតពីភាពក្រីក្រ ជីវភាពរស់នៅស្ថិរភាពហើយ។
ស្រុក កូវង៉ាង ពង្រីកទូលំទូលាយគំរូផលិតកម្មសណ្តែកដីប្រើជីសរីរាង្គ សារធាតុរ៉ែ អតិសុខុមប្រាណ និងស្រោចស្រពទឹកសន្សំសំចៃ
ផ្អែកលើសក្តានុភាព ឧត្តមភាពពិសេសដាច់ដោយឡែក ស្រុក កូវង៉ាង បាន រៀបចំអនុតំបន់ផលិតកម្មចំនួន ៥។ តាមរយៈនោះ សមមូលជាមួយអនុតំបន់នីមួយៗ ស្រុកកំណត់ដំណាំ សត្វចិញ្ចឹមនិងជលផលចម្បងដើម្បីផ្តោត បណ្តាវិធានការអភិវឌ្ឍសមស្រប។ ចំពោះផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព ផ្នែកកសិកម្មរបស់ស្រុកចលនាបងប្អូនជនជាតិធ្វើបរិវត្តកម្មងាកមកដាំប្រភេទដំណាំ សត្វចិញ្ចឹមផ្សេងៗ ទៀតឬក៏ចិញ្ចឹមជលផលដើម្បីកែលម្អប្រាក់ចំណូល។
គ្រួសារអ្នកស្រី ថាច់ ធីសូខា នៅឃុំ ឡុងសឺន ស្រុក កូវង៉ាង ឆ្នាំ ២០២០ រួចផុតពីភាពក្រីក្រអាស្រ័យដោយប្រភពទុនកម្ចីអនុគ្រោះដើម្បីដាំម្ទេសនិងចិញ្ចឹមគោ
ពីឆ្នាំ ២០១៤ រហូតមកទល់ពេលនេះ ទូទាំងស្រុកបានធ្វើបរិវត្តកម្មជិត ៥.៥០០ ហិកតាផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាពមកដាំប្រភេទដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ឬគួបផ្សំចិញ្ចឹមជលផល ជំនាញចិញ្ចឹមជលផលតែមួយមុខ។ល។ ផ្តល់ប្រាក់ចំណេញខ្ពស់ជាង ៥ ដងក្នុងមួយរដូវបើប្រៀបធៀបនឹងការធ្វើស្រែ។
គំរូដាំដំណាំឃ្លោកលើផ្នូកខ្សាច់ពង្រីកប្រសិទ្ធភាព ជួយបងប្អូនជនជាតិ ខ្មែរ លើកបង្កើនប្រាក់ចំណូលនៅភូមិ ហ្វៀនឌឹក ឃុំ ឡុងសឺន
លោក ង្វៀន វ៉ាន់ង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុក កូវង៉ាង មាន ប្រសាសន៍ថា ទទួលបានសមិទ្ធផលនេះគឺអាស្រ័យដោយការខិតខំប្រឹងប្រែង របស់ប្រព័ន្ធនយោបាយទាំងមូល ការរួមកម្លាំងរួមចិត្តគំនិតគ្នារបស់ប្រជាជននៅមូលដ្ឋាន។
ដោយមានសេដ្ឋកិច្ចកសិកម្មជាចម្បងដើម្បីជួយបងប្អូនជនជាតិកែលម្អប្រាក់ចំណូល លើកកម្ពស់កម្រិតជីវភាពរស់នៅ ស្រុកលើកគោលការណ៍អភិវឌ្ឍន៍កសិកម្មគ្រប់ជ្រុងជ្រោយតាមទិសដៅប្រពលវប្បកម្មបង្កើនទិន្នផល គុណភាព ប្រសិទ្ធភាព ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធក្នុងផលិតកម្មតាម សក្តានុភាព ឧត្តមភាពរបស់អនុតំបន់អេកូឡូស៊ីនីមួយៗ។ល។ មូលដ្ឋានតែងតែផ្តល់អាទិភាពដល់ការរៀបចំប្រភពកម្លាំងដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសដៅស្ថិរភាព លើកកម្ពស់គុណភាព ផលិតផលទាំងឡាយដែលជាឧត្តមភាពរបស់ស្រុក៕
អត្ថបទ៖ ថាញ់ហ្វា រូបថត៖ ថាញ់ហ្វា - ត្រឹន វៀត
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់