បច្ចុប្បន្ន ខេត្ត តីនិញ មានជាង ២០.៤០០ នាក់ជាបងប្អូនជនជាតិភាគតិចចំណុះជនជាតិចំនួន ២១ ផ្សេងៗ គ្នា។ អាស្រ័យលើការផ្តោតការកសាងជនបទថ្មី អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ "អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២២ - ២០៣០" ជីវភាពបងប្អូនជនជាតិភាគតិចនៅខេត្ត តីនិញ មានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។
រហូតមកទល់ពេលនេះ ខេត្ត តីនិញ មានឃុំជាង ៦០ សម្រេចស្តង់ដារជនបទថ្មីនិងជនបទថ្មីកម្រិតលើកកម្ពស់ ក្នុងនោះមានឃុំជាច្រើនតំបន់ព្រំដែន កន្លែងរស់នៅរបស់បងប្អូនជនជាតិភាគតិចជាច្រើន។
នៅក្នុងឃុំទាំងនេះ ១០០ ភាគរយខ្សែផ្លូវអន្តរឃុំត្រូវបានក្រាលកៅស៊ូ ចាក់បេតុង ១០០ ភាគរយមណ្ឌលសុខភាពសម្រេចស្តង់ដារជាតិ ១០០ ភាគរយក្រុមគ្រួសារមានភ្លើងអគ្គិសនី ទឹកស្អាត។ល។
ជាពិសេស ឆ្នាំ ២០២២ ខេត្ត តីនិញ បានចំណាយប្រាក់ជាង ១១ ពាន់លានដុងផ្តោតលើការដោះស្រាយស្ថានភាពកង្វះខាតដីលំនៅឋាន ផ្ទះលំនៅ ដីបង្កបង្កើនផល ការបណ្តុះបណ្តាលវិជ្ជាជីវៈ កសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិច អភិរក្ស ពង្រីក តម្លៃវប្បធម៌ប្រពៃណីបណ្តាជនជាតិផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ជាដើម។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការជនជាតិក្នុងដំណាក់កាលថ្មី ខេត្ត តីនិញ បានចេញគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈជូនបងប្អូនជនជាតិភាគតិចដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ដោយមានគោលដៅបណ្តុះបណ្តាលវិជ្ជាជីវៈជូនជាង ១.៩០០ នាក់។ ខេត្តនឹងបន្តអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ក្នុងនោះផ្តោតទៅលើឃុំតំបន់ I ឃុំមានបងប្អូនជនជាតិភាគតិចរស់ នៅកុះករ៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់