គិតដល់ដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២២ ទីក្រុង កឹនធើ មានកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈបុគ្គលិករដ្ឋការស៊ីវិលចំនួន ៦៦៦ នាក់ជាជនជាតិភាគតិច ក្នុងនោះមានចំនួន ៤៩៤ នាក់ (ស្មើនឹងចំនួន ៧៤,១៧ ភាគរយ) មានកម្រិតចំណេះវិជ្ជាចាប់ពីមហាវិទ្យាល័យឡើងទៅ។
យោងតាមលោក ចូវ វៀតថា ប្រធានមន្ទីរមហាផ្ទៃ ទីក្រុង កឹនធើ ក្នុងដំណើរការចូលបម្រើការងារកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជាជនជាតិភាគតិចសុទ្ធតែសម្រេចរួចរាល់ភារកិច្ចបានល្អ ពង្រីកតួនាទី "ស្ពានចម្លង" អាស្រ័យដោយមានការយល់ដឹងជ្រៅជ្រះ អំពីទំនៀមទម្លាប់ សតិអារម្មណ៍ វប្បធម៌របស់បងប្អូនជនជាតិ។
![លោកស្រី ម៉ាភុង ជនជាតិ ចិន លេខាគណៈកម្មាធិការបក្ស - ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ អានគឺ ស្រុក និញគៀវ (ទីក្រុង កឹនធើ) ជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយទាំងឡាយរស់នៅលើភូមិសាស្រ្ត ទីក្រុង កឹនធើ អភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិច ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/veioxdrkxr/2022_12_05/1trung_kien_can_thochinh_sach_cuoc_song.jpg)
![លោក លៀវ ទន់ឃឿង ជនជាតិ ខ្មែរ អនុប្រធានការិយាល័យជនជាតិស្រុក ធើយឡាយ (ទីក្រុង កឹនធើ) ជូនអំណោយដល់ក្រុមគ្រួសារបងប្អូនជនជាតិភាគតិចក្នុងឱកាសពិធីអំណរបុណ្យចូលឆ្នាំថ្មី ទីក្រុង កឹនធើ អភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិច ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/veioxdrkxr/2022_12_05/3trung_kien_can_thochinh_sach_cuoc_song.jpg)
កម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជនជាតិភាគតិចងាយស្រួលក្នុងការពាំនាំគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋមកដល់បងប្អូនជនជាតិ រួមចំណែកលើកកម្ពស់លក្ខណៈប្រសិទ្ធភាពក្នុងការចលនាកសាងទាំងឡាយនៅក្នុងមូលដ្ឋាន។ ឆ្លងតាមរយៈនោះ ប្រមូលផ្តុំបានកម្លាំងរបស់ធ្លុងសាមគ្គីប្រជាជាតិ។
![លោក ទ្រឿង សូហ៊ុយ ជនជាតិ ខ្មែរ (ទីពីរ ខាងស្តាំ) ប្រធានការិយាល័យជនជាតិខណ្ឌ អូម៉ូន (ទីក្រុង កឹនធើ) ចុះទៅមូលដ្ឋានក្តាប់យកព័ត៌មានពីអ្នកមានប្រជាប្រិយភាពនៅក្នុងមូលដ្ឋាន ទីក្រុង កឹនធើ អភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិច ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/veioxdrkxr/2022_12_05/2trung_kien_can_thochinh_sach_cuoc_song.jpg)
ក្នុងគោលបំណងកសាងនិងអភិវឌ្ឍកងជួរកម្មាភិបាលជាជនជាតិភាគតិច នាពេលខាងមុខ ទីក្រុង កឹនធើ បន្តពិនិត្យមើលឡើងវិញយ៉ាងម៉ត់ចត់នូវការងាររៀបចំផែនការ ចាត់កម្មាភិបាលបុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលជា បងប្អូនជនជាតិភាគតិចទៅបណ្តុះបណ្តាល។ល។
ជាពិសេស ទីក្រុងនឹងអនុវត្តល្អរបបគោលនយោបាយដើម្បីជួយឧបត្ថម្ភកងកម្លាំងនេះ រួមចំណែកដល់ការលើកកម្ពស់គុណភាពប្រភពធនធានមនុស្សជាជនជាតិភាគតិច៕
អត្ថបទនិងរូបថត៖ ទ្រុងគៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ ចន្ថា