នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់

ទូរគមនាគមន៍ខេត្ត ឡាងសឺន ខិតខំដល់ឆ្នាំ ២០២៥ នឹងគ្របដណ្តប់បណ្តាញ 5G នៅភូមិសាស្រ្តខេត្ត កាត់បន្ថយលេខទូរស័ព្ទប្រើបណ្តាញ 2G ចុះនៅក្រោម ៥ ភាគរយ ឈានដល់បិទដំណើរការបណ្តាញ 2G
ទូរគមនាគមន៍ខេត្ត ឡាងសឺន ខិតខំដល់ឆ្នាំ ២០២៥ នឹងគ្របដណ្តប់បណ្តាញ 5G នៅភូមិសាស្រ្តខេត្ត កាត់បន្ថយលេខទូរស័ព្ទប្រើបណ្តាញ 2G ចុះនៅក្រោម ៥ ភាគរយ ឈានដល់បិទដំណើរការបណ្តាញ 2G

ដោយមានសណ្ឋានដីភាគច្រើនជាកូនភ្នំ ភូមិតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្ត ឡាងសឺន មិនតិចទេនៅតែមិនទាន់មានបណ្តាញចល័តនិងបណ្តាញទូរគមនាគមន៍ 3G និង 4G សោះឡើយ។

ធ្វើបរិវត្តកម្មឌីជីថល បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរយៈពេលកន្លងទៅ សហគ្រាសទូរគមនាគមន៍ ឡាងសឺន បានសកម្មអភិវឌ្ឍបណ្តាស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចល័តនៅតាមភូមិនិគមនៅលំបាកលំបិនខ្លាំង។ល។

គ្របដណ្តប់បណ្តាញទូរគមនាគមន៍ លើកកម្ពស់គុណភាពរស់នៅ
ស្ថិតនៅឆ្លាស់គ្នាចន្លោះកូនភ្នំទាំងឡាយនៅឃុំ វ៉ានធុយ ស្រុក បាក់សឺន ជាកន្លែងរស់នៅរបស់គ្រួសារជនជាតិជាច្រើនដូចជា៖ តៃ នុង យ៉ាវ។ ដោយមានភូមិសាស្ត្រលាតសន្ធឹងធំទូលាយ បានជាការទំនាក់ទំនងតាមទូរស័ព្ទរបស់ប្រជាជនកាលពីមុននៅជួបប្រទះការលំបាកលំបិនជាច្រើន។ បន្ទាប់ពីសាជីវកម្មប្រៃសណីយ៍និងទូរគមនាគមន៍ វៀតណាម ខេត្ត ឡាងសឺន ដំឡើងស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចល័តនៅចុងឆ្នាំ ២០២២ ការទំនាក់ទំនងបានងាយស្រួលជាងមុន។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 1

ទូរគមនាគមន៍ខេត្ត ឡាងសឺន ខិតខំដល់ឆ្នាំ ២០២៥ នឹងគ្របដណ្តប់បណ្តាញ 5G នៅភូមិសាស្រ្តខេត្ត កាត់បន្ថយលេខទូរស័ព្ទប្រើបណ្តាញ 2G ចុះនៅក្រោម ៥ ភាគរយ ឈានដល់បិទដំណើរការបណ្តាញ 2G

គ្រួសារអ្នកស្រី ហ្វាង ធីហ្វេ នៅភូមិ ណាធី ឃុំ វ៉ានធុយ មានរបរដាំទេព្វិរូប្រពៃណី។ បន្ទាប់ពីបណ្តាញទូរស័ព្ទស្ថិរភាពហើយ មានបណ្តាញ 3G និង 4G គ្រួសាររបស់អ្នកស្រីបានបង្កើនការផ្សព្វផ្សាយផលិតផលតាមបណ្តាញព័ត៌មានផ្សេងៗ ជាច្រើន ផ្តើមពីនោះការលក់ទេព្វិរូកាន់តែងាយស្រួលជាង។

ក៏អាស្រ័យដោយមានអ៊ីនធឺណិតអ្នកស្រី ហ្វេ បានសិក្សាបន្ថែមពីវិធីសាស្រ្តថែទាំ របៀបទាញយកផលដំណាំនិងកែច្នៃផលិតផលទេពិរូ។ "កាលពីមុន ពេលចង់ទាក់ទងជាមួយនឹងសាច់ញាតិម្តងៗ ខ្ញុំតែងតែរត់ទៅទីខ្ពស់ទើបអាចទទួលបានបណ្តាញចល័ត។ ចាប់តាំងពីបណ្តាញទូរស័ព្ទ បណ្តាញ 3G និង 4G ស្ថិរភាពហើយ ខ្ញុំឃើញការរស់នៅកាន់តែសប្បាយជាងមុន មនុស្សម្នាមានភាពកាន់តែស្និទ្ធស្នាលជាមួយនឹងគ្នា គ្រួសារក៏លក់ទេព្វិរូបានកាន់តែច្រើន" - អ្នកស្រី ហ្វេ សោមនស្សរីករាយប្រាប់។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 2

"ដោយមានទស្សនវិស័យបន្តផ្តល់អាទិភាពតំបន់បងប្អូនជនជាតិភាគតិច តំបន់ភ្នំ តំបន់ព្រំដែន ប្រជាជននៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល មន្ទីរព័ត៌មាននិងទូរគមនាគមន៍ខេត្ត ឡាងសឺន នឹងសហការជាមួយនឹងអង្គភាពពាក់ព័ន្ធដាក់ដំណើរការព្រមៗ គ្នានូវដំណោះស្រាយជាច្រើនក្នុងគោលបំណងជម្នះស្ថានភាពមិនទទួលបានបណ្តាញចល័តគ្របដណ្ដប់" - លោកស្រី ភឿង ធីហឿងឡាន នាយិការងនៃមន្ទីរព័ត៌មាននិងទូរគមនាគមន៍ខេត្ត ឡាងសឺន មានប្រសាសន៍។

អាស្រ័យដោយមានស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋាន ជាង ៨៥ ភាគរយកម្មាភិបាលឃុំ ភូមិតំបន់ភ្នំនិងតំបន់បងប្អូនជនជាតិភាគតិចបានប្រើប្រអប់សារអេឡិចត្រូនិចនិងកម្មវិធី Zalo ជាប្រចាំ ដើម្បីផ្តោះប្តូរពីការងារ។ បើតាមលោក លឺវ វ៉ាន់ហ្វា លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ វ៉ានធុយ ឲ្យដឹងថា៖ "តាំងពីមានស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋាន កម្មាភិបាលឃុំមិនសូវលំបាកច្រើនទេ។ លេខាសាខាបក្សភូមិបានបង្កើតក្រុម Zalo ដើម្បីផ្លាស់ប្តូរពីការងារ។ ការងារឃោសនា ផ្សព្វផ្សាយពីច្បាប់ជាដើមត្រូវបានបញ្ជូនយ៉ាងលឿននិងមានប្រសិទ្ធភាព។ កម្មាភិបាលមិនចាំបាច់ត្រូវចុះទៅភូមិជាប្រចាំដូចកាលពីមុនទៀតឡើយ"។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 3

សហគ្រាសទូរគមនាគមន៍ ឡាងសឺន អភិវឌ្ឍរាល់ស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋាននៅក្នុងភូមិនិគមមានការលំបាកលំបិនខ្លាំងជួយកម្មាភិបាលវប្បធម៌ឃុំកាត់បន្ថយបានពេលវេលា កម្លាំងពលំនិងថ្លៃចំណាយជាអប្បរមាពេលដំណើរការការងារផ្តល់ព័ត៌មានឃោសនាផ្សព្វផ្សាយ

ក៏អាស្រ័យមានស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានមានទីតាំងនៅឃុំ ម៉ូវសឺន ស្រុក កាវឡុក ប្អូនៗ សិស្សជនជាតិ យ៉ាវ សព្វថ្ងៃនេះអាចអង្គុយនៅតាមផ្ទះរៀនសូត្រនិងរំលឹកមេរៀនឡើងវិញតាមកម្មវិធីផ្នែកទន់ ជាមួយមិត្តភក្តិនិងលោកគ្រូ អ្នកគ្រូ។ បណ្តាញទូរគមនាគមន៍ស្ថិរភាពជួយឲ្យកុមារមានឱកាសស្វែងរកឯកសារ ទទួលបានចំណេះដឹងថ្មីៗ លទ្ធផលនៃការសិក្សាកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 4

អាស្រ័យមានបណ្តាញ 3G បងប្អូនជនជាតិភាគតិចនៅខេត្ត ឡាងសឺន មានឱកាសផ្សព្វផ្សាយបណ្តាមុខទំនិញកសិផលឆ្លងតាមឧបករណ៍ចល័ត

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 5

 ដោយមានទិសស្លោក "អគ្គិសនីទៅដល់ទីណា ទូរគមនាគមន៍ទៅដល់ទីនោះ" បណ្តាញទូរគមនាគមន៍បានទៅដល់បងប្អូនជនជាតិ តៃ នៅឃុំ តឹនអៀន ស្រុក ត្រាងឌិញ ហើយ

គិតដល់ដំណាច់ឆ្នាំ ២០២២ ខេត្ត ឡាងសឺន លុបបំបាត់ស្ថានភាពមិនទាន់មានបណ្តាញនៅ ៥៤ ភូមិ លុបបំបាត់ស្ថានភាពមិនទទួលបានបណ្តាញគ្របដណ្តប់បានចំនួន ៥៦ ភូមិហើយ។ ខេត្តខិតខំប្រឹងប្រែងដល់ចុងឆ្នាំ ២០២៣ នឹងគ្របដណ្តប់បណ្តាញចល័ត ១០០ ភាគរយភូមិនិងចាប់ផ្តើមគ្របដណ្តប់ដោយបណ្តាញ 5G។ ការគ្របដណ្តប់បណ្តាញទូរគមនាគមន៍មិនត្រឹមតែជួយបងប្អូនជនជាតិផ្តោះប្តូរព័ត៌មាន ទទួលបានចំណេះដឹងថ្មីៗ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងភូមិនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកលំបិនខ្លាំងរបស់ខេត្តទៀតផង។

បន្តលុបតំបន់មិនទាន់មានបណ្តាញ តំបន់មិនទទួលបានបណ្តាញគ្របដណ្តប់"
បច្ចុប្បន្នខេត្ត ឡាងសឺន មានស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចំនួន ៣.១៩៧ ភូមិមិនទាន់មានបណ្តាញចំនួន ១២២ ភូមិមិនទទួលបានបណ្តាញគ្របដណ្ដប់ចំនួន ២១៨។ ដើម្បីលុបបំបាត់ស្ថានភាពមិនទាន់មានបណ្តាញនិងមិនទទួលបានបណ្តាញគ្របដណ្ដប់ Viettel ឡាងសឺន ទទួលបន្ទុកសាងសង់ស្ថានីយចំនួន ១៨១ សាជីវកម្មប្រៃសណីយ៍និងទូរគមនាគមន៍ វៀតណាម ខេត្ត ឡាងសឺន ចំនួន ១០០ ស្ថានីយ Mobifone ចំនួន ១៩ ស្ថានីយ។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 6

ប្តីប្រពន្ធអ្នកស្រី ផាម ធីភឿង នៅឃុំ ម៉ូវសឺន ស្រុក កាវឡុក ហៅទូរស័ព្ទតាមរយៈការប្រើ Facetime ជួបកូនក្រោយពីបែកគ្នាជាច្រើនថ្ងៃ

លោក ប៊ូយ ឌិញខ្វា នាយកក្រុមហ៊ុន Viettel ឡាងសឺន បានប្រាប់ថា៖ "យើងខ្ញុំបានសាងសង់និងអភិវឌ្ឍស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចំនួន ៨៥ ហើយ ខិតខំដល់ចុងឆ្នាំ ២០២៣ នឹងសម្រេចរួចរាល់ ១០៩ ស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានជាស្ថាពរ។ Viettel ឡាងសឺន នឹងផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ជំនះស្ថានភាពមិនទទួលបានបណ្តាញគ្របដណ្ដប់នៅតំបន់ជាច្រើនទៀត ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចទទួលបានបណ្តាញទូរគមនាគមន៍។"

កំណត់ការធ្វើបរិវត្តកម្មឌីជីថលត្រូវព្រមៗ គ្នា មានប្រសិទ្ធភាពនាំមកផលប្រយោជន៍ជាក់ស្តែងឲ្យប្រជាជន មន្ទីរព័ត៌មាននិងទូរគមនាគមន៍ខេត្ត ឡាងសឺន បានបង្កើតផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដល់ឆ្នាំ ២០២៥ សកលកម្ម 5G ជាទូទៅជាង ៨០ ភាគរយគ្រួសារប្រើប្រាស់អ៊ីនធឺណិតបណ្តាញកាប្លិ៍អុបទិច គ្រួសារនីមួយៗ មានទូរស័ព្ទឆ្លាតវៃឬថេប្លេតមួយគ្រឿង។ល។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 7

រាល់ស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានត្រូវបានប្រគល់ឲ្យប្រជាជនគ្រប់គ្រងនិងដំណើរការ

លោកស្រី ភឿង ធីហឿងឡាន នាយិការងនៃមន្ទីរព័ត៌មាននិងទូរគមនាគមន៍ ខេត្ត ឡាងសឺន មានប្រសាសន៍ថា៖ "ដោយមានទស្សនវិស័យបន្តផ្តល់អាទិភាពដល់តំបន់ជនជាតិភាគតិច តំបន់ភ្នំ តំបន់ព្រំដែន ប្រជាជននៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល មន្ទីរនឹងសហការជាមួយនឹងអង្គភាពពាក់ព័ន្ធដាក់ដំណើរការរាល់វិធានការព្រមៗ គ្នា ក្នុងគោលបំណងជំនះស្ថានភាពមិនទទួលបានបណ្តាញចល័តគ្របដណ្ដប់។"

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 8

ប្អូន ឌាំង ធីយៀប ជនជាតិ យ៉ាវ នៅភូមិ បានឃួង ឃុំ វ៉ានធុយ ស្រុក បាក់សឺន ត្រេកអរពេលដើមឆ្នាំនេះមានបណ្តាញ 3G ជួយឧបត្ថម្ភក្នុងការរៀនតាមអនឡាញជាមួយមិត្តភក្តិនិងអ្នកគ្រូ

ដោយមានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដល់ឆ្នាំ ២០២៥ សកលកម្មបណ្តាញចល័ត 3G និង 4G និងបណ្តាញទូរស័ព្ទចល័តឆ្លាតវៃ ឡាងសឺន នឹងលែងជាតំបន់មិនទទួលបានបណ្តាញគ្របដណ្ដប់ព័ត៌មាននាពេលខាងមុខមិនយូរទៀតឡើយ៕

អត្ថបទ៖ ហ្វាងតឹម រូបថត៖ ង៉ុកឌឹក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍