ដើម្បីបងប្អូនជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច រក្សាលំនឹងជីវភាពរស់នៅ ខេត្តបានចំណាយប្រភពកម្លាំងទៅលើការវិនិយោគនិងដំណើរការគោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាព។
ឆ្នាំ ២០២៣ ខេត្ត ក្វាងង៉ាយ បានរៀបចំ ចាត់ចែងគម្រោងស្ថិរភាពតំបន់ប្រជាជនរស់នៅប្រមូលផ្តុំចំនួន ១២ ជួយឧបត្ថម្ភជួសជុល សាងសង់ផ្ទះលំនៅជូនក្រុមគ្រួសារជាង ១.០០០ គ្រួ ចាក់កៅស៊ូផ្លូវជនបទចំនួន ៦០ គីឡូម៉ែត្រ ជួយឧបត្ថម្ភទឹកប្រើប្រាស់ជូនក្រុមគ្រួសារចំនួន ១.១៤៥ គ្រួ បង្កើតការងារធ្វើបង្កើនប្រាក់ចំណូលជូន បងប្អូនជនជាតិភាគតិចចំនួន ៥.៤៩១ ក្រុមគ្រួសារ។ល។ គោលនយោបាយវិនិយោគអោយតំបន់ភ្នំត្រូវបាន ខេត្តអនុវត្តតាមទិសដៅមានចំណុចស្នូល គោលដៅសំខាន់ ផ្តោតលើគម្រោងមានកម្លាំងរីកសាយភាយ ជួយឧបត្ថម្ភក្រុមគ្រួសារក្រីក្រតាមទិសដៅកាត់បន្ថយ "ផ្ដល់ជូនដោយឥតគិតថ្លៃ លើកទឹកចិត្ត ជួយឧបត្ថម្ភបងប្អូនជនជាតិផ្លាស់ប្តូរបរិវិតក្ក ផ្នត់គំនិត វិធីធ្វើ ម្ចាស់ការឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
អាស្រ័យដោយអនុវត្តប្រកបដោយប្រសិទ្ធភាពគោលនយោបាយជនជាតិ អត្រាកាត់បន្ថយភាពក្រីក្រនៅតាមស្រុក តំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ ជារៀងរាល់ឆ្នាំសុទ្ធតែសម្រេចបាន និងលើសពីសន្ទស្សន៍ដែលបានដាក់ចេញ។ រហូតមកទល់ពេលនេះ ខេត្ត ក្វាងង៉ាយ នៅតែ ២ ស្រុកក្រីក្រប៉ុណ្ណោះគឺ សឺនតី និង ត្រាបុង។ ដើមឆ្នាំ ២០២៣ អត្រាក្រុមគ្រួសារក្រីក្ររបស់ខេត្តគឺ ៧,៨% ដល់ដំណាច់ឆ្នាំថយចុះនៅត្រឹមចំនួន ៦,២% លើសចំនួន ០,៤៦% ធៀបនឹងផែនការ៕
អត្ថបទនិងរូបថត៖ ផាមកឿង
បញ្ចូលទិន្នន័យ៖ សឺន ហេង