ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅ ខេត្ត បាកលៀវ តែងតែដាក់ដំណើរការកម្មវិធី គម្រោងយ៉ាងសកម្មក្នុងស្មារតីអនុវត្តសារាចរលេខ 19 - CT/TW ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ របស់គណៈលេខាបក្ស (នីតិកាលទី ១២) ស្តីពីការបង្កើនការងារនៅតំបន់បងប្អូនជនជាតិ ខ្មែរ ក្នុងស្ថានការណ៍ថ្មី។ ឆ្លងតាមរយៈនោះ ជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍសេដ្ឋកិច្ច រក្សាលំនឹងជីវភាពរស់នៅឈោងឈានឡើងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហានប្រកបដោយចីរភាព។ល។
ខេត្ត បាកលៀវ មានជនជាតិភាគតិចជាបងប្អូនចំនួន ២០ ក្រុមដែលរស់ នៅជាមួយគ្នាដោយមានក្រុមគ្រួសារជិត ២១.០០០ គ្រួ ស្មើនឹង ៩,២% នៃ ចំនួនប្រជាជនទូទាំងខេត្ត ក្នុងនោះជនជាតិ ខ្មែរ មានចំនួនច្រើនបំផុត (ជាង ១៧.០០០ ក្រុមគ្រួសារ ស្មើនឹង ៧,៥៧% នៃចំនួនប្រជាជនទូទាំងខេត្ត)។
យោងតាមព្រះតេជគុណ តាំង សាវង្ស ព្រះចៅអធិការវត្ត បុប្ផារាម អនុប្រធាន សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត បាកលៀវ សម្តែងថេរដីកាថា ក្នុង ប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការវិនិយោគរបស់មជ្ឈិម ការដឹក នាំចង្អុលបង្ហាញ យ៉ាងសកម្មរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ គណៈកម្មការ ផ្នែកមូលដ្ឋានបានផ្តោតលើការរៀបចំអនុវត្ត ដាក់ដំណើរ ការកម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់បងប្អូនជនជាតិ ខ្មែរ មានប្រសិទ្ធភាព ផ្តើមពីនោះ ជីវភាពរស់នៅរបស់មាមីងបងប្អូនបានកែលម្អ ឥតឈប់ឈរ។
អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ លោក ផាម វ៉ាន់ធៀវ បានអោយដឹងថា ចាប់តាំងពីពេលមានសារាចរលេខ 19- CT/TW មក មូលដ្ឋាន បានរៀបចំប្រភពកម្លាំងមិនតិចឡើយដើម្បីអនុវត្តកម្មវិធី គម្រោងវិនិយោគ ឧបត្ថម្ភការអភិវឌ្ឍ សេដ្ឋកិច្ច - សង្គម ធានាសុខុមាលភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ។ ការយកចិត្តទុកដាក់រៀបចំ ប្រភពកម្លាំងវិនិយោគអភិវឌ្ឍតំបន់បងប្អូនជនជាតិ ខ្មែរ ត្រូវបានបង្ហាញអោយឃើញច្បាស់ លាស់បំផុតក្នុងការងារកសាងជនបទថ្មី។ បច្ចុប្បន្ននេះ ឃុំទាំងអស់នៅតំបន់បងប្អូនជនជាតិ ខ្មែរ សុទ្ធតែបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មី។ ទន្ទឹមនឹងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍ រចនាសម្ព័ន្ធសេដ្ឋកិច្ចក៏ត្រូវបានធ្វើបរិវត្តកម្មតាមទិសដៅវិជ្ជមាន ចំណុចស្នូលគឺជំរុញយ៉ាងខ្លាំង ក្លាការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ រៀបចំផែនការផលិតកម្មតាមទិសដៅលើកកម្ពស់ ខ្សែចង្វាក់តម្លៃផលិតផល បន្ស៊ំនឹងការបម្រែបម្រួលអាកាសធាតុ។
មិនរង់ចាំ ពឹងផ្អែកហួសហេតុពេកទៅលើការយកចិត្តទុកដាក់វិនិយោគរបស់បក្ស រដ្ឋ ស្មារតី ជម្នះការលំបាក ខិតខំឈោងឈានឡើងរបស់បងប្អូនជនជាតិ ខ្មែរ ត្រូវបានពង្រីក គំរូសមូហភាព បុគ្គលផលិតពូកែ ធ្វើសេដ្ឋកិច្ចមានប្រសិទ្ធភាពជាច្រើនត្រូវបានលើកសរសើរ ជូនរង្វាន់។ ជីវភាព រស់នៅរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត បាកលៀវ ក៏អាស្រ័យហេតុដូច្នេះដែលត្រូវបានលើក កម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ គួរយកចិត្តទុកដាក់គឺអត្រាក្រុមគ្រួសារក្រីក្រមានការថយចុះគួរ ឲ្យកត់សម្គាល់ បច្ចុប្បន្ននេះមានក្រុមគ្រួសារ ខ្មែរ ក្រីក្រនៅត្រឹមតែចំនួន ១.៦២៤ ប៉ុណ្ណោះ ស្មើ នឹង ៧,៤៦% នៃចំនួនក្រុមគ្រួសារ ខ្មែរ សរុបក្នុងខេត្តទាំងមូល។
តំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត បាកលៀវ ឥឡូវបានមានការបោះជំហានរីកចម្រើន លោតផ្លោះ។ មិននៅមានភូមិស្រុកក្រីក្រលំបាកលំបិនទៀតទេផ្ទុយពីនោះវិញគឺភាពធំទូលាយ ទំនើប។ លទ្ធផលទាំងឡាយសម្រេចបានក្នុងការអនុវត្តសារាចរលេខ 19 - CT/TW នៅខេត្ត បាកលៀវ បានរួមចំណែកបង្កើនការជឿទុកចិត្ត ការស្រុះចិត្តស្រុះគំនិតគ្នារបស់កម្មាភិបាល ព្រះសង្ឃនិងបងប្អូនជនជាតិ ខ្មែរ ចូលទៅក្នុងគោលនយោបាយរបស់បក្សនិងរដ្ឋ។ ផ្តើមពីនោះ បងប្អូនជនជាតិ ខ្មែរ ស្ងប់ចិត្តប្រកបការងារពលកម្ម ផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កសាង មូលដ្ឋានកាន់តែសម្បូរសប្បាយស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ ទន់គៀត
រូបថត៖ ទន់គៀត - ឡេ អៀនថាញ់
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង