អាស្រ័យដោយផ្តោតទៅលើការដោះស្រាយការលំបាកលំបិននិងដាក់ដំណើរការរាល់គោលនយោបាយឧបត្ថម្ភសហគ្រាស ៩ ខែ ឆ្នាំ ២០២៣ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់ទីក្រុង ហូ ជីមិញ កើនឡើងចំនួន ៣,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡែកតែចំពោះផ្នែកឧស្សាហកម្មគោលដៅសំខាន់ៗ ចំនួន ៤ រួមមាន៖ មេកានិច អេឡិចត្រូនិច - បច្ចេកវិទ្យាព័ត៌មាន កែច្នៃស្បៀងអាហារ ឱសថគីមី - កៅស៊ូកើនឡើង ៥,៨%។
ជំរុញសកម្មភាពជំរុញពាណិជ្ជកម្មយ៉ាងខ្លាំងក្លា ៩ ខែដើមឆ្នាំ ២០២៣ ទីក្រុង ហូ ជីមិញ ទទួលស្វាគមន៍និងធ្វើការជាមួយនឹងប្រតិភូក្នុងស្រុកនិងបរទេសចំនួន ១៩៤ មកស្វែងយល់ពីបរិស្ថានវិនិយោគ ធ្វើអាជីវកម្ម រៀបចំកម្មវិធីជំរុញពាណិជ្ជកម្មនិងវិនិយោគចំនួន ១៥៨ ឧបត្ថម្ភសហគ្រាសស្ដារផលិតកម្ម អាជីវកម្ម ផ្សព្វផ្សាយផលិតផល... ឡើងវិញ។
ដោយឡែកចំពោះសហគ្រាសឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ ទីក្រុង ហូ ជីមិញ បានរៀបចំសន្និសីទធំចំនួន ២ មានទ្រង់ទ្រាយអន្តរជាតិនោះគឺ "សន្និសីទស្វែងរកអ្នកផ្គត់ផ្គង់ ឧស្សាហកម្មគាំទ្រឆ្នាំ ២០២៣" និងខ្សែព្រឹត្តិការណ៍ "តំណភា្ជប់ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញអន្តរជាតិ" ឆ្នាំ ២០២៣។
នៅក្នុងសន្និសីទទាំង ២ នេះ សហគ្រាស សាជីវកម្មធំៗ ជាច្រើន លើពិភពលោកដូចជា Boeing, Walmart, Amazon, Panasonic, Techtronic Industries និងក្រុមហ៊ុន សាជីវកម្មធំៗ ជាច្រើនទៀតលើពិភពលោកបានសម្តែងគោលបំណងចង់ស្វែងរកបណ្តាសហគ្រាស វៀតណាម ចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទូទាំងសកលលោក៕
អត្ថបទ៖ ធូហឿង រូបថត៖ ថាញ់វូ - មៃផឿង
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់