ខេត្ត កៀនយ៉ាង ដោះស្រាយការលំបាកលំបិនដើម្បីនាវានេសាទបន្តចេញទៅកាន់លំហសមុទ្រ

នាវា កប៉ាល់សំចតនៅផែត្រី ហាទៀន ទីក្រុង ហាទៀន (ខេត្ត កៀនយ៉ាង)
នាវា កប៉ាល់សំចតនៅផែត្រី ហាទៀន ទីក្រុង ហាទៀន (ខេត្ត កៀនយ៉ាង)

ដើម្បីដោះស្រាយស្ថានភាពនាវានេសាទរាប់ពាន់គ្រឿងនៅលើភូមិសាស្រ្តផ្អាកសកម្មភាពបណ្ដោះអាសន្ន ខេត្ត កៀនយ៉ាង កំពុងដាក់ដំណើរការអនុវត្តដំណោះស្រាយជាច្រើនក្នុងគោលបំណងដោះស្រាយភាពលំបាកលំបិន ព្រមទាំងរៀបចំរចនាសម្ព័ន្ធផ្នែកទាញយកផលវារិ - ជលផលឡើងវិញ ផ្តើមពីនោះបង្កលក្ខណៈងាយស្រួលអោយនាវានេសាទបន្តចេញទៅកាន់លំហសមុទ្រ...

បច្ចុប្បន្ន ខេត្ត កៀនយ៉ាង មាននាវានេសាទចំនួន ៩.៨០៨ គ្រឿង ក្នុងនោះ មាននាវានេសាទតំបន់សមុទ្រខាងក្រៅចំនួន ៣.៨៩៦ គ្រឿង។ យោងតាម មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត កៀនយ៉ាង ចាប់ពីដើមឆ្នាំ ២០២២ រហូតមកទល់បច្ចុប្បន្ននេះ នាវានេសាទមានប្រហែល ១.០០០ ដល់ ១.៩០០ គ្រឿង បាននិងកំពុងផ្អាកសកម្មភាពបណ្ដោះអាសន្ន បរិមាណផលនេសាទ ឆមាស ទី ១ សម្រេចបានត្រឹមតែ ២៦៩.៤០៣ តោន ស្មើនឹង ៩៤,០៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។

ខេត្ត កៀនយ៉ាង ដោះស្រាយការលំបាកលំបិនដើម្បីនាវានេសាទបន្តចេញទៅកាន់លំហសមុទ្រ ảnh 1នាវា កប៉ាល់សំចតនៅផែត្រី ហាទៀន ទីក្រុង ហាទៀន (ខេត្ត កៀនយ៉ាង)

មានមូលហេតុផ្សេងៗ គ្នា ជាច្រើន ប៉ុន្តែភាគច្រើនគឺដោយសារតែចំណាយថ្លៃដើមទៅលើគ្រឿងសម្ភារៈបម្រើការនេសាទកើនឡើង ការខ្ចីទុនរបស់ម្ចាស់នាវានេសាទ ប្រជានេសាទនៅមានកម្រិតនៅឡើយ កង្វះធនធានមនុស្សបម្រើការនេសាទ។ល។

ក្នុងគោលបំណងដោះស្រាយការលំបាកលំបិនជូនប្រជានេសាទពីមួយជំហាន ទៅមួយជំហាន ខេត្ត កៀនយ៉ាង បានចេញសេចក្តីសម្រេចចិត្តអំពីការកំណត់គោល នយោបាយជួយឧបត្ថម្ភថ្លៃជាវប្រចាំនូវសេវាតាមដានដំណើរ ការនាវានេសាទនៅលើភូមិសាស្ត្រ ជួយម្ចាស់នាវានេសាទ ប្រជានេសាទកាត់បន្ថយការចំណាយដល់សកម្មភាព។

ខេត្ត កៀនយ៉ាង ដោះស្រាយការលំបាកលំបិនដើម្បីនាវានេសាទបន្តចេញទៅកាន់លំហសមុទ្រ ảnh 2កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ឃោសនា ផ្សព្វផ្សាយច្បាប់ជូនប្រជានេសាទរុករកជលផលលើដែនសមុទ្រ

មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត កៀនយ៉ាង ជំរុញពន្លឿនល្បឿន ដាក់ដំណើរការគម្រោងមេសិក្សាស្រាវជ្រាវវាយតម្លៃឡើងវិញនូវតថភាពនិងលើកសំណើររៀបចំរចនាសម្ព័ន្ធរបរនេសាទជលផលឡើងវិញតាមទិសដៅចីរភាព។ ធនាគារជាតិសាខាខេត្ត កៀនយ៉ាង ក៏បានចេញបញ្ជាចង្អុលបង្ហាញនិងណែនាំធនាគារទាំងឡាយអោយរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ពន្យារពេលការសងបំណុលអោយបណ្តាម្ចាស់នាវានេសាទកំពុងខ្ចីទុន ព្រមទាំងបន្តពិនិត្យមើលអោយកម្ចីជាថ្មី ចំពោះម្ចាស់នាវានេសាទណាមានគ្រប់លក្ខខណ្ឌចេញទៅលំហសមុទ្រ។

ខេត្ត កៀនយ៉ាង ដោះស្រាយការលំបាកលំបិនដើម្បីនាវានេសាទបន្តចេញទៅកាន់លំហសមុទ្រ ảnh 3បណ្តាអង្គភាព អាជីវកម្មខេត្ត កៀនយ៉ាង ជួយឧបត្ថម្ភអំណោយជូនក្រុមគ្រួសារប្រជានេសាទមានស្ថានភាពលំបាកលំបិន 

ទន្ទឹមនឹងនោះ ធនាគារនឹងបង្កលក្ខខណ្ឌដើម្បីម្ចាស់នាវានេសាទបានទទួលផលគោលនយោបាយ ការប្រាក់អនុគ្រោះ ២% យោងតាមអនុក្រឹត្យលេខ ៣១/២០២២/NĐ-CP របស់រដ្ឋាភិបាលស្តីពីការជួយឧបត្ថម្ភការប្រាក់ពីធនាគារជាតិចំពោះអត្រាកម្ចីរបស់សហគ្រាស សហករណ៍ គ្រួសារធ្វើអាជីវកម្ម។ 

ខេត្ត កៀនយ៉ាង ចេញបញ្ជាចង្អុលបង្ហាញនិងណែនាំគណៈកម្មការគ្រប់គ្រងផែត្រី កំពង់ត្រី បង្កលក្ខណៈ ងាយស្រួលគ្រប់បែបយ៉ាងអំពីបែបបទអោយបណ្តាមធ្យោបាយនាវានេសាទចេញ ចូលផែត្រីងាយស្រួល ព្រមទាំងសិក្សាស្រាវជ្រាវដើម្បីមានផែនការស្ដារនិងជីកព្រែកប្រឡាយនៅផែត្រី តាក់គៅ (ស្រុក ចូវថាញ់)។

ខេត្ត កៀនយ៉ាង ដោះស្រាយការលំបាកលំបិនដើម្បីនាវានេសាទបន្តចេញទៅកាន់លំហសមុទ្រ ảnh 4ខេត្ត កៀនយ៉ាង កំពុងដំណើរការដំណោះស្រាយជាច្រើនក្នុងគោលបំណងដោះស្រាយការលំបាកលំបិនព្រមទាំងរៀបចំរចនាសម្ព័ន្ធផ្នែកទាញយកផលវារិ - ជលផលឡើងវិញ ផ្តើមពីនោះបង្កលក្ខណៈងាយស្រួលអោយនាវានេសាទបន្តចេញទៅកាន់លំហសមុទ្រ
ខេត្ត កៀនយ៉ាង ដោះស្រាយការលំបាកលំបិនដើម្បីនាវានេសាទបន្តចេញទៅកាន់លំហសមុទ្រ ảnh 5ការិយាល័យប៉ូលីសចរាចរណ៍ផ្លូវទឹក - នគរបាលខេត្ត កៀនយ៉ាងរៀបចំការយាមល្បាត ត្រួតពិនិត្យរាល់មធ្យោបាយចរាចរណ៍ផ្លូវទឹកនៅលើភូមិសាស្ត្រឃុំ ប៊ិញអាន ស្រុក ចូវថាញ់ (ខេត្ត កៀនយ៉ាង)

ខេត្ត កៀនយ៉ាង ក៏បានប្រគល់អោយស្ថាប័នពាក់ព័ន្ធផ្ដល់សេនាធិការជូនខេត្តអនុវត្តគោលនយោបាយ មួយចំនួនឧបត្ថម្ភការអភិវឌ្ឍជលផលតាមអនុក្រឹត្យលេខ ៦៧។ល។ ដោយមានដំណោះស្រាយទាន់ពេលវេលាផ្សេងៗ ធានាផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម ម្ចាស់នាវានេសាទនិងប្រជានេសាទ ក្រុមនាវានេសាទខេត្ត កៀនយ៉ាង នឹងបន្តឈានចេញទៅកាន់លំហសមុទ្រទាញយកផលនេសាទប្រកបដោយសុវត្ថិភាព ចីរភាពនិង ប្រសិទ្ធភាព៕

អត្ថបទនិងរូបថត៖ ឡេ សែន - ភុកថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍