ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ

កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន កាសែង រួមជាមួយនឹងមាមីងបងប្អូនជនជាតិ រុក ប្រមូលផលស្រូវនៅវាលស្រែ រុកឡាន
កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន កាសែង រួមជាមួយនឹងមាមីងបងប្អូនជនជាតិ រុក ប្រមូលផលស្រូវនៅវាលស្រែ រុកឡាន

ជនជាតិ រុក (ចំណុះជនជាតិ ជឹត) ភាគច្រើនរស់នៅឃុំ ធឿងហ្វា ស្រុកតំបន់ភ្នំ មិញហ្វា (ខេត្ត ក្វាងប៊ិញ)។ ជាង ៦០ ឆ្នាំចាប់តាំងពីថ្ងៃត្រូវបានរកឃើញនិងឈានជើងចេញពីរូងភ្នំ ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជនជាតិ រុក បានឈោងឈានឡើងលុបបំបាត់បន្តិចម្តងៗ ភាពខ្វះទំនុកចិត្តលើខ្លួនឯង ព្រួយបារម្ភចំពោះជីវភាពធ្លាប់តែប្រែប្រួលមិនទៀងទាត់ "ប្រៀបដូចជាភ្លើងចង្កៀងមុខខ្យល់"...

ការធ្វើស្រែ - បោះជំហានទៅមុខដ៏វែងអន្លាយនិងគួរឱ្យភ្ញាក់ផ្អើល

ផ្តើមពីក្នុងរូងភ្នំជ្រៅងងឹតដោយមានជីវភាពអាស្រ័យទាំងស្រុងទៅលើការបរបាញ់ បេះបោច ជនជាតិ រុក ឥឡូវនេះ បានបោះជំហានទៅមុខដ៏វែងអន្លាយគួរឱ្យភ្ញាក់ផ្អើល ខណៈពេលពួកគេកំពុងធ្វើជាម្ចាស់ជីវភាពបន្តិចម្តងៗ ចេះម្ចាស់ការក្នុងការដាំដុះ ចិញ្ចឹមសត្វ។ ជនជាតិ រុក ចេះធ្វើស្រែនិងកំពុងមានវាលស្រែស្រូវទុំ រុកឡាន សម្បូរជីជាតិធំទូលាយរហូតដល់រាប់ម៉ឺនម៉ែត្រការ៉េនៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងសឺន ដ៏មហាសាលមួយឆ្នាំៗ ទៀងទាត់ពីររដូវកាលផ្តល់ផលទ្វេដង។ល។

ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 1ម៉អអូអូ គឺជាភូមិមួយក្នុងចំណោមភូមិរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍របស់ជនជាតិ រុក នៅឃុំ ធឿងហ្វា ស្រុក មិញហ្វា ខេត្ត ក្វាងប៊ិញ

សគុណបក្សនិងសគុណរដ្ឋប៉ុណ្ណាជនជាតិ រុក កាន់តែយល់ច្បាស់ប៉ុណ្ណឹងបណ្តាទឹកចិត្តរបស់កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន កាសែង រ៉ាប់សិបឆ្នាំកន្លងទៅខ្ជាប់ខ្ជួនក្នុងចិត្តហាលថ្ងៃហាលភ្លៀង រួមដៃជាមួយគ្នាជួយជនជាតិ រុក សម្របខ្លួនចូលសហគមន៍ រៀនភ្ជាប់ខ្លួនជាមួយនឹងផលិតកម្មប៉ុណ្ណោះ ជាពិសេសគឺដំណើរការធ្វើស្រែ កសាងវាលស្រែស្រូវទុំ រុកឡាន។

បង កាវ ស៊ន់ឡុង លេខាបក្សភូមិ ម៉អអូអូ ឃុំ ធឿងហ្វា ចែករំលែក៖ "ធ្វើស្រែ" គឺជាកន្សោមពាក្យសាមញ្ញ ជិតស្និទ្ធចំពោះមនុស្សម្នាមិនដឹងជាប៉ុន្មានទៅហើយ ប៉ុន្តែពិតជាថ្មីៗ ប្លែកៗ ចំពោះជនជាតិ រុក នៅអំឡុងពេលកន្លងទៅប្រហែលជាងដប់ឆ្នាំពេលមាមីងបងប្អូនទើបតែត្រូវបានណែនាំរៀនធ្វើ។ ភូមិ ម៉អអូអូ ទាំងមូលនរណាៗ ក៏ចម្លែក អសកម្មមិនចូលរួម ប្លែកអារម្មណ៍ ទោះបីជាការងារទាំងអស់តាំងពីរាន ឆ្ការដីចោលទំនេរ ឈូសឆាយដីកសាងវាលស្រែ រុកឡាន ដ៏ធំទូលាយពោរពេញដោយទឹក រួមជាមួយនឹងជី ស្រូវពូជត្រូវបានកម្មាភិបាល យុទ្ធជនការពារព្រំដែនត្រៀមជាស្រេចសម្រាប់មាមីងបងប្អូនជនជាតិ រុក ចាប់ផ្តើមក្នុងការផលិតកម្ម។

ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 2លោក ង្វៀន បាក់វៀត ប្រធានគណៈកម្មាធិការប្រជាជនស្រុក មិញហ្វា ខេត្ត ក្វាងប៊ិញ មានប្រសាន៍ថា៖ "ជាង ៦០ ឆ្នាំមុន ជនជាតិ រុក មានតែចំនួន ៣៤ នាក់ប៉ុណ្ណោះ រួមមានបុរសចំនួន ១១ នាក់ ស្រី្តចំនួន ២៣ នាក់ កុមារចំនួន ៤ នាក់និងព្រឹទ្ធាចារ្យភូមិម្នាក់ រស់នៅជួនលាក់ខ្លួនបាត់ស្រមោល ជួនស្រាប់តែលេចខ្លួនចេញមកនៅតាមរូងភ្នំ។ ត្រូវបានកម្មាភិបាល យុទ្ធជនការពារព្រំដែនចលនាមកតាំងទីលំនៅអចិន្ត្រៃយ៍នៅបណ្តាភូមិ អន ភូមិ ម៉អអូអូ ភូមិ អៀនហ៊ើប នៃឃុំ ធឿងហ្វា រហូតមកដល់បច្ចុប្បន្នជនជាតិ រុក បានមានចំនួន ១៩៧ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៨០២ នាក់" ។

ជាងដប់ឆ្នាំស្វិតស្វាញរៀនធ្វើស្រែ ជនជាតិ រុក បានធ្វើជាម្ចាស់រាល់ដំណាក់កាលផលិតកម្ម បុរេសកម្មក្នុងការងាររដូវកាលដាំដុះស្ទើរតែទាំងអស់ក្រៅពីការងារពិបាកមួយចំនួនដូចជាកំណត់យកកាលវិភាគរដូវកាល ធ្វើម្ចាស់មធ្យោបាយ ម៉ាស៊ីនភ្ជួររាស់ បោកស្រូវជាដើម ការងារជនជាតិ រុក នៅតែពឹងលើកម្មាភិបាល យុទ្ធជនការពារព្រំដែននិងអាជ្ញាធរឃុំ ធឿងហ្វា ជួយជ្រោមជ្រែងនៅឡើយ។

ទេវតាមិនធ្វើឱ្យមនុស្សខកចិត្តឡើយ ជនជាតិ រុក ទទួលបានអំណោយផលស្រូវល្អបន្តបន្ទាប់ដោយមានទិន្នផលជាមធ្យមចំនួន ៥ តោនក្នុងមួយហិកតា។ គ្រួសារជាច្រើនសន្សែសន្សំបានស្បៀងអាហារ ប្រការដែលពីមុនមកនរណាៗ ក៏មិនហ៊ានស្រមៃដល់។ គ្រួសារបង កាវ ស៊ន់ឡុង លេខាបក្សភូមិ ម៉អអូអូ ក៏ដូចជាគ្រួសារជាច្រើនផ្សេងៗ ទៀតត្រូវបានប្រគល់ស្រែ បុរេសកម្មក្នុងផលិតកម្ម និងទទួលបានរដូវកាលអំណោយផលទ្វេដងជាបន្តបន្ទាប់ ធានាជីវភាពរស់នៅ។

ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 3កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន កាសែង រួមជាមួយនឹងមាមីងបងប្អូនជនជាតិ រុក ប្រមូលផលស្រូវនៅវាលស្រែ រុកឡាន
ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 4ទូរស័ព្ទឆ្លាតវៃភ្ជាប់អ៊ីនធឺណិតគឺជាមធ្យោបាយមិនអាចខ្វះបានរបស់ក្មេងៗ ជនជាតិ រុក ជំនាន់ក្រោយនាសព្វថ្ងៃនៅឃុំ ធឿងហ្វា

លោក ង្វៀន បាក់វៀត ប្រធានគណៈកម្មាធិការប្រជាជនស្រុក មិញហ្វា ឲ្យដឹងថា៖ "ការនាំយកដំណាំស្រូវវាលស្រែ រុកឡាន មកអោយជនជាតិ រុក គឺជាកិច្ចការធ្វើបដិវត្តមួយពោរពេញទៅដោយការលំបាកលំបិន បញ្ហាប្រឈម និងគួរអោយមោទកភាព។ សម្រេចបានប្រការនេះមុនដំបូងបង្អស់ត្រូវតែ និយាយដល់គុណបំណាច់របស់កម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត ក្វាងប៊ិញ និយាយរួមនិងប៉ុស្តិ៍ការពារព្រំដែន កាសែង និយាយដោយឡែក បានចំណាយកម្លាំងអស់ជាច្រើន ស្វិតស្វាញរួមកម្លាំងពលំជួយជនជាតិ រុក ឈោងឈានឡើងកសាងជីវិតថ្មី"។

ឈោងឈានឡើងធ្វើម្ចាស់ជីវិត
យោងតាមលោកវរសេនីយ៍ឯកបម្រុង ង្វៀន ថៃយឿង ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន កាសែង៖ "រួមជាមួយនឹងដំណាំស្រូវ ជនជាតិ រុក នៅឃុំ ធឿងហ្វា ឥឡូវនេះថែមទាំងចេះចិញ្ចឹមសត្វ ដាំដុះនិងប្រមូលផលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងកិច្ចការឈោងឈានឡើងធ្វើម្ចាស់ជីវភាព"។ ពីអសកម្ម មិនចូលរួមក្នុងផលិតកម្មត្រូវធ្លាក់ក្នុងស្ថានភាព "ឃ្លានបាយ ដាច់បាយ" តែងតែរង់ចាំការឧបត្ថម្ភ ជួយជ្រោម ជ្រែងរបស់រដ្ឋ ជនជាតិ រុក ឥឡូវនេះចេះទទួលយកដី ដាំព្រៃឈើ ចិញ្ចឹមសត្វ ដាំដុះ សកម្មឈោងឈានឡើងធ្វើជាម្ចាស់ជីវភាព។ បច្ចុប្បន្ន ជនជាតិ រុក មានផ្ទៃដីដាំអាកាស្យាជាង ២២០ ហិកតា ដំណាំជាង ២៦ ហិកតា គោ ក្របីជាង ៥៤០ ក្បាល ជ្រូកចំនួន ២២៦ ក្បាល រួម ជាមួយនឹងបក្សីស្រុកគ្រប់ប្រភេទទាំងរាប់រយក្បាល។ល។

ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 5ទំនៀមទម្លាប់ហួសសម័យរបស់ជនជាតិ រុក ត្រូវបានលុបបំបាត់ ជំនួសពីនោះវិញគឺក្មេងៗ ជំនាន់ក្រោយមួយដោយមានជីវិតថ្មីប្រកបដោយកម្លាំងក្លៀវក្លា
ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 6សាលាបឋមសិក្សានិងអនុវិទ្យាល័យនៃឃុំ ធឿងហ្វា ត្រូវបានសាងសង់យ៉ាងធំទូលំទូលាយ ជាកន្លែងបណ្តុះបណ្តាលកូនក្មួយជនជាតិ រុក

ទោះបីនៅមានការលំបាកលំបិនជាច្រើនក៏ដោយ ក៏ប៉ុន្តែដោយមានឆន្ទៈឈោងឈានឡើងក្នុងជីវភាព ឆ្នាំ ២០២៣ ជនជាតិ រុក ជាច្រើននៅឃុំ ធឿងហ្វា ដូចជា គ្រួសារអ្នកស្រី កាវ ធីលៀន បង កាវ ស៊ន់លឹក នៅភូមិ អន បង ឌិញ ស៊ន់ភុក នៅភូមិ ម៉អអូអូ បានបុរេសកម្ម សរសេរពាក្យសុំដកខ្លួនចេញពីបញ្ជីរាយនាមក្រុមគ្រួសារក្រីក្រ។ នេះគឺជាទង្វើល្អប្រសើរមួយគួរឲ្យមោទកភាពអោយឃើញថាចំណរផ្លាស់ប្តូរការយល់ដឹងក្នុងការធ្វើជាម្ចាស់ជីវភាពរបស់ជនជាតិ រុក។

ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 7យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន កាសែង ណែនាំជនជាតិ រុក ពីរបៀបដាំព្រៃឈើដើម្បីពាំនាំមកមធ្យោបាយ ចិញ្ចឹមជីវិតប្រកបដោយចីរភាព
ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 8ក្រុមគ្រួសារជនជាតិ រុក ជាច្រើនបានឈោងឈានឡើងមានជីវភាពធូរធារ យកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាព
ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ ảnh 9ការងារថែទាំសុខភាពកុមារជនជាតិ រុក តែងតែត្រូវបានយកចិត្តទុកដាក់ផ្តោតសំខាន់ឆ្លងតាមរយៈនោះរួមចំណែកលើកកម្ពស់ គុណភាពជីវភាព

អញ្ជើញមកកាន់ជនជាតិ រុក នៅឃុំ ធឿងហ្វា ពេលនេះលែងមានស្ថានភាពនឿយហត់ឡើងច្រកភ្នំ ដើរលុយជ្រោះនៅលើដងផ្លូវប្រៀបដូចសរសៃអំបោះឆ្លងកាត់ភ្នំបី ច្រកភ្នំប្រាំពីរច្រូងច្រាងថ្មតែអាចជឿជាក់លើខ្លួនឯងធ្វើដំណើរដោយរថយន្ត ឆ្ពោះត្រង់ទៅដល់កណ្តាលភូមិទាំងឡាយដូចជាភូមិ អន ភូមិ ម៉អអូអូ ភូមិ អៀនហ៊ើប ជាដើម។ នៅលើដងផ្លូវស្មើធេងនោះ សងខាងផ្លូវនៅមានសំណង់អគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពស្អាតនិងធំទូលាយជាច្រើន វិនិយោគដោយបក្សនិងរដ្ឋ។ ទិដ្ឋភាពនោះបង្ហាញឱ្យឃើញពីអនាគតមួយដ៏ភ្លឺស្វាងកំពុងបើកទូលាយនៅលើវិថីអភិវឌ្ឍរបស់ជនជាតិ រុក នៅឃុំ ធឿងហ្វា ស្រុក មិញហ្វា សព្វថ្ងៃនេះ៕

អត្ថបទ៖ ម៉ាញ់ថាញ់
រូបថត៖ អានថាញ់ដាត - ម៉ាញ់ថាញ់
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍