ប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត កៀនយ៉ាង បានជំរុញយ៉ាងខ្លាំងក្លាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសគឺការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករជនបទដោយមានមុខរបរផ្សារភ្ជាប់ជាមួយតម្រូវការជាក់ស្តែងរបស់បងប្អូនជនជាតិហើយពាំនាំមកនូវលទ្ធផលជាវិជ្ជមានជាច្រើន…
នាពេលកន្លងទៅថ្មីៗ នេះ ការងារបណ្ដុះ បណ្ដាល វិជ្ជាជីវៈជូនពលករជនបទ ជាពិសេសគឺពលករនៅ តំបន់បងប្អូនជនជាតិត្រូវបានខេត្ត កៀនយ៉ាង យកចិត្តទុកដាក់ខ្លាំង។
អាស្រ័យទៅតាមតម្រូវការ ប្រៀប ខ្លាំងនៃមូលដ្ឋាននីមួយៗ បណ្តាថ្នាក់បង្រៀន វិជ្ជាជីវៈរៀបចំឡើងដោយគ្រឹះស្ថាន បណ្តុះបណ្តាល វិជ្ជាជីវៈបំពេញបានបំណងប្រាថ្នារៀន វិជ្ជាជីវៈស្ទើរ តែទាំងស្រុងរបស់ប្រជាជននៅជនបទ។
ក្នុងគោលបំណងកែលម្អជីវភាពបង ប្អូនជនជាតិ ខ្មែរ ស្រុក យ៉ាងថាញ់ បានរៀបចំដាក់ដំណើរការ គោលនយោបាយជួយឧបត្ថមសម ស្របជាច្រើន ក្នុងនោះមានការបើកថ្នាក់បណ្តុះ បណ្តាលវិជ្ជាជីវៈ ផងដែរ។ ទោះបីរងការប៉ះពាល់ច្រើន ពីជំងឺរាតត្បាត កូវីដ-១៩ ក៏ដោយ ប៉ុន្តែឆ្នាំ ២០២១ ស្រុកបានបើកថ្នាក់បង្រៀនវិជ្ជាជីវៈចំនួន ១៥ ដូចជា៖ កាត់ដេរ សម្លៀកបំពាក់ អគ្គិសនីស៊ីវិល អ៊ុតសក់ ជួសជុល ម៉ាស៊ីនបញ្ឆេះ... ផ្តល់ជូនមនុស្សជិត ៤០០ នាក់។
អនុវត្តល្អចំណេះដឹងដែលបានសិក្សា រួចហើយយក មកអនុវត្តជាក់ស្តែង មានមនុស្សចំនួន ១៧០ នាក់រក បានការងារធ្វើហើយ ជីវភាព ផ្លាស់ប្តូរបន្តិចម្តងៗ។ គំរូ តួយ៉ាងដូចអ្នកស្រី ធី យៀម នៅភូមិ T៤ ឃុំ វិញភូ បន្ទាប់ពីបញ្ចប់ការសិក្សារួចរាល់បានបើកហាង កាត់ដេរតូចមួយ ប្រាក់ចំណូលស្ថិរភាព ជាងមុន។
ដោយមានចំនួនប្រជាជន ៤៣% ជាជនជាតិ ខ្មែរ ឃុំ ធើយក្វាន ស្រុក ហ្កក្វាវ គឺជាមូលដ្ឋានមួយ ក្នុងចំណោមមូលដ្ឋានអនុវត្តល្អនូវគម្រោង បណ្តុះ បណ្តាលវិជ្ជាជីវៈជូនពលករជនបទ។ ឆ្នាំ ២០២១ ឃុំបើកថ្នាក់បង្រៀនវិជ្ជាជីវៈបានចំនួន ៩ ថ្នាក់ជូន ប្រជាជនជាង ៣០០ នាក់ ប្រហែល ៧០% នៃចំនួន សិក្ខាកាមរកបានការងារធ្វើ ប្រាក់ចំណូល ស្ថិរភាព។
យោងតាមលោក យ៉ាញ់អែម អនុប្រធាន គណៈកម្មាធិការ ប្រជាជនឃុំ ធើយក្វាន វិជ្ជាជីវៈត្រូវបាន បណ្តុះបណ្តាល ភាគច្រើនគឺជាមុខរបរដែលបងប្អូនជនជាតិកំពុង មានតម្រូវការសិក្សារៀនសូត្រដើម្បីស្វែងរក ការងារ ធ្វើហើយយកទៅអនុវត្តជាក់ស្តែងក្នុងការផលិត របស់គ្រួសារបានជាបងប្អូនជនជាតិចូលរួមច្រើន កុះករ។ បច្ចុប្បន្នឃុំបានបង្កើតគំរូអនុក្រុម ក្រុម ជាច្រើនជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចទៅវិញទៅមក។
ដើម្បីលើកកម្ពស់កម្រិតវិជ្ជាជីវៈជូនបងប្អូន ជនជាតិ ខ្មែរ ខេត្ត កៀនយ៉ាង ក៏បានរៀបចំការបណ្តុះ បណ្តាលវិជ្ជាជីវៈនៅសាលាមធ្យមសិក្សាវិជ្ជាជីវៈ អន្តេវាសិកជនជាតិខេត្តផងដែរ។ ដោយមានប្រព័ន្ធ មូលដ្ឋានសម្ភារៈប្រកបដោយសង្គតិភាព សាលាអាច ផ្តល់ការបណ្តុះបណ្តាលជូនសិក្ខាកាមជាង ១.០០០ នាក់ទៅតាមប្រព័ន្ធបណ្តុះបណ្តាលផ្សេងៗ គ្នា។
យោងតាមលោក យ៉ាញ់ ភុក ប្រធានគណៈកម្មការ ជនជាតិខេត្ត កៀនយ៉ាង អាស្រ័យដោយ ពង្រឹងការ ងារឃោសនាផ្សព្វផ្សាយ ជាពិសេសគឺផ្តោត លើការ បើកថ្នាក់បង្រៀនវិជ្ជាជីវៈជូនពលករជនបទ អាជ្ញាធរ តាមមូលដ្ឋានដែលមានបងប្អូនជាតិ ខ្មែរ រស់នៅ យ៉ាងច្រើនកុះករបានជួយមាមីងបងប្អូនឈោង ឈានឡើងរួចផុតពីភាពក្រីក្រ។ ដើមឆ្នាំ ២០២២ ចំនួនក្រុមគ្រួសារក្រីក្រនៅក្នុងចំណោមបងប្អូន ជនជាតិភាគតិចនៃខេត្តថយចុះនៅជាង ៣% ក្រុម គ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្របានថយចុះមក នៅជាង ៦%៕
អត្ថបទ៖ ឡេ សែន
រូបថត៖ ឡេ អៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង