ប្រសិទ្ធភាពគោលនយោបាយវិនិយោគបុរេប្រទាននៅខេត្ត ប៊ិញធន់

សមស្របនិងត្រឹមត្រូវតាមមុខសញ្ញ គោលនយោបាយវិនិយោគបុរប្រទានបានជួយបងប្អូនជនជាតិរាប់ពាន់ក្រុមគ្រួសារមានសម្ភរៈ ម៉ាស៊ីន ឧបករណ៍ ទំនិញគ្រប់គ្រន់ដើម្បីអភិវឌ្ឍក្នុងការផលិតកម្ម បង្កើនប្រាក់ចំណូល កែលម្អជីវភាព
សមស្របនិងត្រឹមត្រូវតាមមុខសញ្ញ គោលនយោបាយវិនិយោគបុរប្រទានបានជួយបងប្អូនជនជាតិរាប់ពាន់ក្រុមគ្រួសារមានសម្ភរៈ ម៉ាស៊ីន ឧបករណ៍ ទំនិញគ្រប់គ្រន់ដើម្បីអភិវឌ្ឍក្នុងការផលិតកម្ម បង្កើនប្រាក់ចំណូល កែលម្អជីវភាព

ដោយបានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញធន់ ដាក់ចេញកាលពីឆ្នាំ ២០១៦ គោលនយោបាយវិនិយោគបុរេប្រទានដើម្បីជួយឧបត្ថម្ភការអភិវឌ្ឍផលិតកម្មសម្រាប់បណ្តាក្រុមគួ្រសារបងប្អូនជនជាតិភាគតិច ចំណុះឃុំទាំងឡាយតំបន់ភ្នំនិងបណ្តាភូមិជនជាតិភាគតិចឆ្លាស់គ្នាបានរួមចំណែកកាត់បន្ថយអត្រាក្រុមគួ្រសារក្រីក្រនិងគួ្រសារជិតខ្សែបន្ទាត់នៃភាពកី្រក្រនៅលើភូមិសាស្ត្រខេត្តគួរឱ្យកត់សម្គាល់។

ប្រសិទ្ធភាពគោលនយោបាយវិនិយោគបុរេប្រទាននៅខេត្ត ប៊ិញធន់ ảnh 1សមស្របនិងត្រឹមត្រូវតាមមុខសញ្ញា គោលនយោបាយវិនិយោគបុរប្រទានបានជួយបងប្អូនជនជាតិរាប់ពាន់ក្រុមគ្រួសារមានសម្ភរៈ ម៉ាស៊ីន ឧបករណ៍ ទំនិញគ្រប់គ្រាន់ដើម្បីអភិវឌ្ឍក្នុងការផលិតកម្ម បង្កើនប្រាក់ចំណូល កែលម្អជីវភាព

មជ្ឈមណ្ឌលសេវាកម្មតំបន់ភ្នំតូ្រវបានប្រគល់អោយរៀបចំអនុវត្តដោយផ្ទាល់ បានបំពេញមុខងារ ភារកិច្ចរបស់ខ្លួនយ៉ាងល្អក្នុងការផ្គត់ផ្គង់មុខទំនិញចាំបាច់បម្រើការផលិតកម្មនិងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឆ្លងតាមរយៈប្រព័ន្ធសាខាតំណាង ហាងលក់ទំនិញនៅក្នុងឃុំតំបន់ភ្នំចំនួន ១១ និងភូមិឆ្លាស់គ្នានៅលើភូមិសាស្រ្តចំនួន ២០។

ប្រសិទ្ធភាពគោលនយោបាយវិនិយោគបុរេប្រទាននៅខេត្ត ប៊ិញធន់ ảnh 2ចម្ការពោតពូជកាត់ទើបតែបញ្ចុះពូជផ្តើមពីប្រភពទុនវិនិយោគបុរប្រទានសម្រប់បងប្អូនជនជាតិភាគតិចនៅស្រុក តាញ់លិញ (ខេត្ត ប៊ិញធន់)

ដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ មជ្ឈមណ្ឌលសេវាកម្មតំបន់ភ្នំបានធ្វើការវិនិយោគបុរប្រទានរាប់រយពាន់លានដុងអោយជាង ៥.០០០ ក្រុមគួ្រសារដាំពោតពូជកាត់ចំនួន ១១.០០០ ហិកតា ចំនួន ១.០០០ ក្រុមគួ្រសារធ្វើស្រែចំនួន ៧០០ ហិកតា... ជាមធ្យមក្នុងមួយឆ្នាំៗ មជ្ឈមណ្ឌលសេវាកម្មតំបន់ភ្នំ ធ្វើការវិនិយោគជាង ១៥ ពាន់លានដុងលើប្រភេទពូជ ជីគីមី ថ្នាំការពាររុក្ខជាតិនិងប្រាក់ចំណាយលើការភ្ជួរដី។ល។ ជូនបងប្អូនជនជាតិភាគតិច។

ប្រសិទ្ធភាពគោលនយោបាយវិនិយោគបុរេប្រទាននៅខេត្ត ប៊ិញធន់ ảnh 3តំណាងមជ្ឈមណ្ឌលសេវាកម្មតំបន់ភ្នំធ្វើការជាមួយបងប្អូនជនជាតិ ចាម នៅស្រុក បាក់ប៊ិញ (ខេត្ត ប៊ិញធន់) អំពីប្រភពទុនវិនិយោគបុរប្រទាន

សមស្របនិងតឹ្រមតូ្រវតាមមុខសញ្ញា គោលនយោបាយវិនិយោគបុរប្រទានបានជួយប្រជាជនរាប់ពាន់ក្រុមគួ្រសារមានសម្ភរៈ ទំនិញគ្រប់គ្រាន់ដើម្បីអភិវឌ្ឍក្នុងផលិតកម្ម បង្កើនប្រាក់ចំណូល កែលម្អជីវភាពរស់នៅ។ល។ ព្រមទាំងរួមចំណែកជំរុញផលិតកម្មទំនិញនៅតំបន់ជនជាតិភាគតិចខេត្ត ប៊ិញធន់៕

អត្ថបទនិថរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍