ពង្រីក​​តួនាទីធ្លុងមហាសាមគ្គីក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុង ហូ ជីមិញ

លោក ផាន វ៉ាន់ម៉ាយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងអញ្ជើញថ្លែងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គមឆមាសទី ១ ឆ្នាំ ២០២៣ នៃទីក្រុងនៅអង្គប្រជុំ
លោក ផាន វ៉ាន់ម៉ាយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងអញ្ជើញថ្លែងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គមឆមាសទី ១ ឆ្នាំ ២០២៣ នៃទីក្រុងនៅអង្គប្រជុំ

នាថ្ងៃទី ២៨ ខែ មិថុនា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ នីតិកាលទី ១១ រៀបចំកិច្ចប្រជុំលើកទី ១០ បូកសរុបការងាររណសិរ្សឆមាសទី ១ ឆ្លងតាមរយៈទិសដៅ ភារកិច្ចនិងវិធានការការងារឆមាសទី ២។

យោងតាមលោក ង្វៀន ថាញ់ទ្រុង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម នៅទីក្រុង ហូ ជីមិញ មានប្រសាសន៍ថា តាំងពីដើមឆ្នាំមកដល់ឥឡូវនេះ ប្រព័ន្ធរណសិរ្សគ្រប់លំដាប់ ថ្នាក់ច្បាមជាប់ប្រធានបទនៃឆ្នាំ ដំណើរការព្រមៗគ្នានូវកម្មវិធីប្រតិបត្តិការឆ្នាំ ២០២៣ កំណត់ភារកិច្ចស្នូល សំខាន់ៗ ចាំបាច់ប្រមូលផ្តុំ ពង្រីកលក្ខណៈការច្នៃប្រឌិត ភាពបត់បែន ឧស្សាហ៍តាមដានជំនឿនការអនុវត្តជាប្រចាំ កែតម្រូវទាន់ពេលវេលា សមស្របនឹងស្ថានការណ៍ជាក់ស្តែង។ ប្រព័ន្ធរណសិរ្សគ្រប់ជាន់ថ្នាក់ប្តូរថ្មីខ្លឹមសារ របៀបឃោសនា ធានាតម្រូវការស្របតាមការណែនាំរបស់ថ្នាក់លើ រៀបចំសកម្មភាពមានអត្ថន័យជាច្រើនក្នុងវិស័យសាសនា - ជនជាតិ ទំនាក់ទំនងកិច្ចការបរទេសរបស់ប្រជាជន។ល។

ពង្រីក​​តួនាទីធ្លុងមហាសាមគ្គីក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុង ហូ ជីមិញ ảnh 1លោក ផាន វ៉ាន់ម៉ាយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងអញ្ជើញថ្លែងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គមឆមាសទី ១ ឆ្នាំ ២០២៣ នៃទីក្រុងនៅអង្គប្រជុំ

គិតត្រឹមខែ ឧសភា ឆ្នាំ ២០២៣ រណសិរ្សចលនាបានថវិកាជាង ១០៥ ពាន់លានដុងជួយឧបត្ថម្ភមូលនិធិ "ដើម្បីអ្នកក្រីក្រ" កសាងនិងដំណើរការគម្រោងសាងសង់ ជួសជុលផ្ទះចំនួន ៥០០ ខ្នងនៅលើភូមិសាស្រ្ត ចលនា ឧបត្ថម្ភថវិកាចំនួន ១០ ពាន់លានដុងសាងសង់ផ្ទះមហាសាមគ្គីចំនួន ២០០ ខ្នងនៅខេត្ត ដៀនបៀន ចលនាថវិកាជាង ១៩ ពាន់លានដុងមូលនិធិ "ដើម្បីសមុទ្រ កោះនៃមាតុប្រទេស - ដើម្បីជួរមុខនៃមាតុភូមិ" ហើយដំណើរការសកម្មភាពគិតគូរថែទាំចំនួនទឹកប្រាក់ជាង ២០ ពាន់លានដុង។

អនុវត្តការងារកសាងបក្ស អាជ្ញាធរ បង្ការ ទប់ស្កាត់អំពើពុករលួយ ប្រព័ន្ធរណសិរ្សទីក្រុងដាក់ដំណើរការសកម្មភាព ត្រួតពិនិត្យ រិះគន់សង្គមជាច្រើនក្នុងគ្រប់វិស័យដែលប្រជាជនយកចិត្តទុកដាក់ ចូលរួមផ្តល់មតិយោបល់ក្នុងការបង្កើតច្បាប់ រៀបចំកិច្ចប្រជុំចំនួន ២១ ជួបប្រាស្រ័យរវាងអ្នកបោះឆ្នោតជាមួយនឹងប្រតិភូសមាជិករដ្ឋសភាដោយ មានអ្នកអញ្ជើញចូលរួមជាង ៣ ពាន់លើកនាក់ រៀបចំកិច្ចប្រជុំចំនួន ១០២ ជួបប្រាស្រ័យរវាងអ្នកបោះឆ្នោតជាមួយសមាជិកនៃក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ដោយមានអ្នកអញ្ជើញចូលរួមជាង ១៤ ពាន់លើកនាក់។ល។

លោក ង្វៀន ហូហាយ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ គោរពទទួលស្គាល់ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាលរណសិរ្សម្នាក់ៗ គណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការងារររណសិរ្ស រួមចំណែកបង្កើតបានលទ្ធផលវិជ្ជមានក្នុងការចលនាដើម្បីបង្កើតការស្រុះស្រួល គាំទ្ររបស់ប្រជាជនចំពោះបុព្វហេតុកសាងនិងការអភិវឌ្ឍទីក្រុង។

ពង្រីក​​តួនាទីធ្លុងមហាសាមគ្គីក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុង ហូ ជីមិញ ảnh 2ប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ អនុម័តិលើរបាយការណ៍ក្នុងអង្គប្រជុំ

អនុលេខាគណៈកម្មាធិការបក្សនៃទីក្រុងស្នើឱ្យបន្តការអនុវត្តដាច់ខាត លើកកម្ពស់ការយល់ដឹង បង្កើតឯកភាព ស្រុះស្រួលនៃប្រព័ន្ធរណសិរ្ស អង្គការសមាជិកនិងប្រជាជនគ្រប់ជាន់គ្រប់ស្រទាប់ចំពោះគោលការណ៍ មាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ បង្កើនការពង្រីករណសិរ្សប្រមូលផ្តុំ សាមគ្គីគ្រប់ស្រទាប់ប្រជាជន បន្តកសាង ពង្រឹងយ៉ាងមុតមាំធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល ពង្រីកតួនាទីនៃធ្លុងមហាសាមគ្គីប្រជាជាតិក្នុង ការងារកសាងនិងអភិវឌ្ឍទីក្រុង។

យោងតាមប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង លោកស្រី ត្រឹន គីមអៀន មានប្រសាសន៍ថា ក្នុងឆមាសទី ២ ព្យាករណ៍ថាស្ថានភាពនៅប្រឈមការលំបាកលំបិនខ្លាំង ដោយមានតម្រូវការភារកិច្ចខ្ពស់ជាង។ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន អង្គការសមាជិកនានាបន្តយកចិត្តទុកដាក់ ឧបត្ថម្ភការងាររណសិរ្សឲ្យ កាន់តែមានប្រសិទ្ធភាព បំពេញតម្រូវការ ភារកិច្ចកសាងនិងការពារមាតុភូមិក្នុងដំណាក់កាលថ្មី។ ក្នុងនោះផ្តោតទៅលើដំណើរការកិច្ចការស្នូលនៅសេសសល់នៃអាណត្តិមហាសន្និបាតតំណាងរណសិរ្សមាតុភូមិ វៀតណាម ទីក្រុងនីតិកាលទី ១១។

ពង្រីក​​តួនាទីធ្លុងមហាសាមគ្គីក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុង ហូ ជីមិញ ảnh 3លោកស្រី ត្រឹន គីមអៀន ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុងអញ្ជើញធ្វើសេចក្តីសន្និដ្ឋានក្នុងកិច្ចប្រជុំ

ប្រព័ន្ធរណសិរ្សទីក្រុងទាំងមូលបន្តផ្តោតការយកចិត្តទុកដាក់លើការអនុវត្តន៍ផែនការ ខ្លឹមសារពាក់ព័ន្ធនានានឹងការងារត្រៀមប្រារព្ធមហាសន្និបាត និងប្រឡងប្រណាំងបង្កើតសមិទ្ធិផល ដើម្បីអបអរសាទរមហាសន្និបាតរណសិរ្សមាតុភូមិ វៀតណាម គ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងរណសិរ្សមាតុភូមិ វៀតណាម ទីក្រុងលើកទី ១២ អាណត្តិ ២០២៤ - ២០២៩ សហការក្នុងការឃោសនា ចលនាប្រជាជនគ្រប់ស្រទាប់ថ្នាក់សកម្មចូលរួមអនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ៩៨ របស់រដ្ឋសភាស្តីពីការពិសោធយន្តការ គោលនយោបាយពិសេសសម្រាប់អភិវឌ្ឍទីក្រុង ហូ ជីមិញ ជំរុញយ៉ាងខ្លាំងក្លានិងលើកកម្ពស់គុណភាពនៃចលនាប្រឡងប្រណាំងស្នេហាជាតិ ដំណើរការអនុវត្តរាល់សកម្មភាព សំណង់អបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥)។ល៕

ដំណឹងនិងរូបថត៖ ស៊ន់ឃូ
ប្រែសម្រួលដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍