អ្នកគ្រូៗ ច្បាមជាប់ភូមិនៅតំបន់ភ្នំខេត្ត ហាយ៉ាង

អ្នកគ្រូ វូ ធីអ៊ី បំពេញបេសកកម្មចំនួន ៣៣ ឆ្នាំនៅឃុំព្រំដែន ស៊ីនកាយ ស្រុក ម៉ែវវ៉ាក ប៉ោសសម្អាតអនាម័យបន្ទប់រៀនមុនម៉ោងសិស្សសាលាចូលថ្នាក់រៀន
អ្នកគ្រូ វូ ធីអ៊ី បំពេញបេសកកម្មចំនួន ៣៣ ឆ្នាំនៅឃុំព្រំដែន ស៊ីនកាយ ស្រុក ម៉ែវវ៉ាក ប៉ោសសម្អាតអនាម័យបន្ទប់រៀនមុនម៉ោងសិស្សសាលាចូលថ្នាក់រៀន

ព្រមទទួលការខាតបង់ផលប្រយោជន៍ ស្ម័គ្រចិត្ដច្បាមជាប់ភូមិនៅបណ្តាតំបន់ដីឆ្ងាយដាច់ស្រយាល លំបាកលំបិន នឿយហត់បំផុត អ្នកគ្រូៗ នៅឃុំ ស៊ីនកាយ ស្រុក ម៉ែវវ៉ាក (ខេត្ត ហាយ៉ាង) បាននិងកំពុងឃ្មាតខ្មី "សាបព្រោះអក្សរ" ទាំងយប់ទាំងថ្ងៃ ជួយអនាគតអោយកូនក្មួយបងប្អូនបណ្តាជនជាតិ។

ចម្ងាយពីទីកណ្តាលនៃស្រុក ម៉ែវវ៉ាក ប្រហែល ៣០ គីឡូម៉ែត្រ ឃុំ ស៊ីនកាយ មានចំនួន ១៩ ភូមិ ក្នុងនោះមានចំនួន ៦ ភូមិស្ថិតនៅតាមបណ្តោយព្រំដែនជាមួយប្រទេស ចិន ចំនួន ប្រជាជនភាគច្រើនជាបងប្អូនជនជាតិ ម៉ុង។ ដោយសារលក្ខខណ្ឌជីវភាពរស់នៅលំបាក លំបិន សណ្ឋានដីខាន់ចែកខ្លាំងបានជាផ្លូវទៅកាន់សាលារបស់សិស្សសាលាតែងតែលំបាកវេទនាជានិច្ច។

អ្នកគ្រូៗ ច្បាមជាប់ភូមិនៅតំបន់ភ្នំខេត្ត ហាយ៉ាង ảnh 1ដោយមានទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ ស្រឡាញ់ចូលចិត្តសិស្សសាលា អ្នកគ្រូៗ ច្បាមជាប់ភូមិនៅឃុំ ស៊ីនកាយស្រុក ម៉ែវវ៉ាក ជឿទុកចិត្តទោះបីមានការលំបាកលំបិនយ៉ាងណាក៏អាចនឹងឆ្លងផុតដែរ
អ្នកគ្រូៗ ច្បាមជាប់ភូមិនៅតំបន់ភ្នំខេត្ត ហាយ៉ាង ảnh 2អ្នកគ្រូ វូ ធីអ៊ី បំពេញបេសកកម្មចំនួន ៣៣ ឆ្នាំនៅឃុំព្រំដែន ស៊ីនកាយ ស្រុក ម៉ែវវ៉ាក ប៉ោសសម្អាតអនាម័យបន្ទប់រៀនមុនម៉ោងសិស្សសាលាចូលថ្នាក់រៀន

ដោយមានបំណងចង់អោយប្អូនៗ បានរៀនអក្សរដើម្បីរួចផុត ពីភាពក្រីក្រ អ្នកគ្រូៗ ត្រូវតែឆ្លងកាត់ភ្នំ ឡើងច្រកភ្នំ ដើរលុយជ្រោះទៅកាន់ ភូមិនិគមនីមួយៗ ចលនាគ្រួសារអោយប្អូនៗ ទៅសាលារៀន។ អ្នកគ្រូ ដូ ធីហ្វា មានជាង ២២ ឆ្នាំច្បាមជាប់ភូមិនៅចំណុចសាលាជាច្រើនក្នុងឃុំ ស៊ីនកាយ និយាយប្រាប់ដោយឥតលាក់បាំងថា៖ "ដើម្បីបន្ត រក្សាចំនួនសិស្សមកកាន់ថ្នាក់រៀនឱ្យបានគ្រប់គ្រាន់ អ្នកគ្រូៗ ត្រូវទៅចលនាគ្រួសារនីមួយៗ ក្តីបារម្ភធំបំផុតគឺសិស្សសាលាឈប់រៀននៅផ្ទះធ្វើចម្ការ។ ក្តីបារម្ភនេះគឺជាក្តីកង្វល់ជាទូទៅរបស់អ្នកគ្រូៗ ច្បាមជាប់ភូមិ"។

អ្នកគ្រូៗ ច្បាមជាប់ភូមិនៅតំបន់ភ្នំខេត្ត ហាយ៉ាង ảnh 3គ្រូបង្រៀនសាលាបឋមសិក្សាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃឃុំ ស៊ីនកាយ ស្រុក ម៉ែវវ៉ាក អញ្ជើញទៅកាន់ផ្ទះនីមួយៗ ចលនាឪពុកម្ដាយសិស្សសាលាឲ្យកូនក្មួយទៅសាលា

ទោះបីជាលំបាកលំបិន ត្រដាបត្រដួសក៏ប៉ុន្តែក្តីរីករាយត្រេកអររបស់អ្នកគ្រូៗ ច្បាមជាប់ភូមិនៅឃុំ ស៊ីនកាយ គឺបានឃើញប្អូនៗ មកកាន់ថ្នាក់រៀនគ្រប់ៗ គ្នា បានឭសំឡេងសិស្សសាលាប្រលែងលេង អានអក្សរ អេ អា...៕

អត្ថបទនិងរូបថត៖ ហ្វាងហៀវ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍