ប៉ុន្មានឆ្នាំថ្មីៗ នេះ ការឆ្លៀតប្រើថ្នាំកម្ចាត់ស្មៅច្រើនជ្រុល ជាពិសេសថ្នាំគីមីកម្ចាត់ស្មៅក្នុងផលិតកម្ម កំពុងបំផុសឡើងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីឥទ្ធិពលជាអវិជ្ជមានរបស់វាដល់ដំណាំ បរិស្ថាន គុណភាពកសិផលក៏ដូចជាសុខភាពមនុស្សបណ្តាលឱ្យបាត់បង់តុល្យភាពប្រព័ន្ធអេកូឡូស៊ី។
ដើម្បីកាត់បន្ថយបណ្តាឥទ្ធិពលអវិជ្ជមានរបស់ថ្នាំកម្ចាត់ស្មៅ បងប្អូនជនជាតិប្រើ តែថ្នាំកម្ចាត់ស្មៅនៅពេលត្រូវការមែនទែននិងជ្រើសរើសមានលក្ខណៈសម្រិតសម្រាំងជ្រើសយកតែបណ្តាប្រភេទថ្នាំកម្ចាត់ស្មៅមានកម្រិតជាតិ ពុលទាប ស្និទ្ធស្នាលជាមួយនឹងបរិស្ថាន។
នៅពេលប្រើថ្នាំកម្ចាត់ស្មៅត្រូវតែប្រើតាមការណែនាំនៅលើផ្លាកសញ្ញា ហើយអនុវត្តគោលការណ៍យ៉ាងម៉ឺងម៉ាត់ "ត្រូវទាំង ៤ យ៉ាង" ដូចខាងក្រោម៖
១. ថ្នាំត្រូវ៖
ចាំបាច់ជ្រើសរើសប្រភេទថ្នាំសមស្របចំពោះមុខសញ្ញាស្មៅចង្រៃចង់កម្ចាត់រួមទាំងតម្រូវការមិនសូវពុលប៉ះពាល់ចំពោះមនុស្ស សត្វនិងបរិស្ថាន។
ដាច់ខាតមិនប្រើបណ្តាប្រភេទថ្នាំហាមឃាត់ ថ្នាំមិនច្បាស់ប្រភពដើមមិនមាន នៅក្នុងបញ្ជីរាយនាមថ្នាំកម្ចាត់ស្មៅត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេស វៀត ណាម ដូចជាបណ្តាប្រភេទថ្នាំកម្ចាត់ស្មៅមានសារធាតុសកម្ម ២,៤D និង Paraquat។
២. ពេលវេលាត្រូវ៖
ចាំបាច់ប្រើប្រភេទថ្នាំសមស្របនឹងស្ថានភាពស្មៅចង្រៃនៅក្នុងសណ្ឋានដីជាក់ស្តែង។
ឧទាហរណ៍ចំពោះស្រូវ ថ្នាំកម្ចាត់ស្មៅទើបដុះពន្លកបាញ់ថ្នាំក្រោយពេលសាបព្រោះពី ០ ថ្ងៃដល់ ៣ ថ្ងៃ (ល្អបំផុតគួរតែបាញ់ភ្លាមៗ ក្រោយ ពេលព្រោះហើយឬព្រោះនៅ ពេលព្រឹក ពេលរសៀលបាញ់ថ្នាំភ្លាម) ថ្នាំកម្ចាត់ស្មៅក្រោយពេលដុះពន្លកឆាប់បាញ់ថ្នាំនៅពេលស្មៅដុះបានពីចំនួន ១ ស្លឹកដល់ ២ ស្លឹក (ស្មើនឹង ៤ ថ្ងៃដល់ ៧ ថ្ងៃក្រោយពេលសាបព្រោះ)។
ចំពោះថ្នាំកម្ចាត់ស្មៅក្រោយពេលដុះពន្លកយឺតវិញក៏បាញ់នៅពេលស្មៅលាស់ពី ២,៥ ស្លឹកដល់ ៣ ស្លឹក (ស្មើនឹងចំនួន ៨ ថ្ងៃដល់ ១៥ ថ្ងៃក្រោយពេលសាបព្រោះ)។ មិនបាញ់ថ្នាំនៅពេលធាតុអាកាសក្តៅខ្លាំងឬមេឃត្រៀមនឹងភ្លៀងធំឬខ្យល់ខ្លាំង។
៣. កម្រិតកំហាប់និងរង្វាស់រង្វាល់ត្រូវ៖
កម្រិតកំហាប់និងរង្វាស់រង្វាល់បណ្តាប្រភេទថ្នាំកម្ចាត់ស្មៅតែងតែត្រូវបានចារលើស្លាកសញ្ញាថ្នាំ អ្នកប្រើប្រាស់ត្រូវការអានមធ្យ័តនិងគោរព អនុវត្តត្រឹមត្រូវដើម្បីធា នាប្រសិទ្ធភាពថ្នាំនិងសុវត្ថិភាពអោយអ្នកប្រើប្រាស់និងបរិស្ថាន ជុំវិញ។
ក្រៅពីនេះ ត្រូវការចងចាំតែងតែប្រើទឹកស្អាតជានិច្ចនៅពេលលាយ ថ្នាំកម្ចាត់ស្មៅ ដើម្បីធានាថ្នាំមិនត្រូវថយប្រសិទ្ធភាព។
៤. វិធីសាស្រ្តត្រូវ៖
លាយ ច្របល់និងបាញ់ស្រោចថ្នាំស្មើត្រឹមត្រូវតាមការណែនាំរបស់ប្រភេទថ្នាំនីមួយៗ ដើម្បីធានាប្រសិទ្ធភាពឥទ្ធិពលលើស្មៅចង្រៃនិងមិនប៉ះពាល់ដល់ដំណាំ។
ឧទាហរណ៍ប្រើថ្នាំកម្ចាត់ស្មៅក្រោយពេលដុះពន្លកចំពោះស្រូវស្ទូងវិញកម្រិតទឹកក្នុងស្រែមិនត្រូវលើសពីចំណុចលូតលាស់របស់ដំណាំ។ល។
ក្រៅពីនេះ មិនគួរលាយថ្នាំកម្ចាត់ស្មៅច្រើនប្រភេទតាមអំពើចិត្តនៅពេលបាញ់ថ្នាំក៏ដូចជាមិនគួរលាយគួបផ្សំជាមួយថ្នាំកម្ចាត់ដង្កូវ កម្ចាត់ជំងឺ។
បន្ទាប់ពីប្រើប្រាស់រួចត្រូវចាត់ការ ប្រមូលសម្បកកញ្ចប់វិចខ្ចប់ថ្នាំកម្ចាត់ស្មៅចូល មកកន្លែងត្រូវតាមការកំណត់ មិនប្រើថ្នាំកម្ចាត់ស្មៅឬចាក់ថ្នាំកម្ចាត់ស្មៅនៅ សេសសល់ចោលក្រោយពេលប្រើប្រាស់នៅក្បាលប្រភពទឹក៕
អត្ថបទ៖ ង្វៀន ធីធូហា
រូបថត៖ ញឹតអាន - ទៀនវិញ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ