ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេស កម្ពុជា

លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម (ឆ្វេង) អបអរសាទរចំពោះលោក ច័ន្ទ សូរិកាន (ស្តាំ) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រ កម្ពុជា នៅទីក្រុងហូជីមិញ។ រូបថត៖ ស៊ន់ឃូ -ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម (ឆ្វេង) អបអរសាទរចំពោះលោក ច័ន្ទ សូរិកាន (ស្តាំ) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រ កម្ពុជា នៅទីក្រុងហូជីមិញ។ រូបថត៖ ស៊ន់ឃូ -ទីភ្នាក់ងារព័ត៌មានវៀតណាម

នាព្រឹកថ្ងៃទី ៤ ខែមករា តាងនាមថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុង ហូ ជីមិញ បានអញ្ជើញមកសួរសុខទុក្ខ ជូនបាច់ផ្កាអបអរសាទរដល់កម្មាភិបាល បុគ្គលិកស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំការទីក្រុង ហូ ជីមិញ ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួប ៤៥ ឆ្នាំនៃទិវាកងទ័ពនិងប្រជាជន កម្ពុជា ដោយមានការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាម ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ - ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ )។

អបអរសាទរសមិទ្ធិផលវិជ្ជមានទាំងឡាយដែលប្រជាជន កម្ពុជា សម្រេចបានបន្ទាប់ពី ៤៥ ឆ្នាំនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម បានចែករំលែកលទ្ធផលសកម្មភាពរបស់សមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុង ហូ ជីមិញ នាពេលកន្លងទៅ បញ្ជាក់ថាទីក្រុងតែងតែជាមូលដ្ឋានក្នុងចំណោមមូលដ្ឋាននាំមុខគេមួយក្នុងទូទាំងប្រទេសក្នុងការអនុវត្តរាល់សកម្មភាពសហការជាមួយមូលដ្ឋានរបស់ កម្ពុជា ជាពិសេសគឺជាមួយ រាជធានី ភ្នំពេញ រួមចំណែកជំរុញទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង" រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេស កម្ពុជា ảnh 1
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេស កម្ពុជា ảnh 2លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម (ឆ្វេង) អបអរសាទរចំពោះលោក ច័ន្ទ សូរិកាន (ស្តាំ) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រ កម្ពុជា នៅទីក្រុងហូជីមិញ។ រូបថត៖ ស៊ន់ឃូ -ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម បានឲ្យដឹងថា ទន្តឹមនឹងបុរេសកម្មក្នុងការរៀបចំរាល់សកម្មភាពរបស់ខ្លួន សមាគមមិត្តភាព វៀតណាម - កម្ពុជា ទីក្រុងនឹងតែងតែសកម្មផ្ដល់សេនាធិការជូន ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ រៀបចំដាក់ដំណើរការបណ្តាសកម្មភាពការទូតប្រជាជន បង្កើនការយោគយល់គ្នាទៅវិញទៅមក មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។ នាពេលខាងមុខ សមាគមនឹងធ្វើសេនាធិការឲ្យទីក្រុងរៀបចំនិងចូលរួមដោយផ្ទាល់បណ្តាសកម្មភាពផ្លាស់ប្តូររវាងសិស្សសាលា និស្សិត វៀតណាម - ឡាវ - កម្ពុជា នៅទីក្រុង ហូជីមិញ រៀបចំការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជន កម្ពុជា ក្រីក្រ។ រៀបចំការផ្លាស់ប្តូរជំរុញពន្លឿនពាណិជ្ជកម្មរវាងសហគ្រាសនៃប្រទេសទាំងពីរ...

អារម្មណ៍ក្តុកក្តួលរំឮកឡើងវិញនូវអំឡុងពេលដ៏ខ្មៅងងឹតរបស់ប្រជាជាតិ កម្ពុជា ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីជាង ៤៥ ឆ្នាំមុន លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំទីក្រុង ហូជីមិញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន វៀតណាម ហើយជាពិសេសកងកម្លាំងស្ម័គ្រចិត្ដវៀតណាម បានជួយឧបត្ថម្ភកងទ័ពនិងប្រជាជន កម្ពុជា ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទាន់ពេល បើកទំព័រថ្មីមួយអោយប្រទេស កម្ពុជា សន្តិភាពនិងភាពរុងរឿងដូចនាពេលបច្ចុប្បន្ននេះ។ អះអាង បញ្ជាក់ជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេស កម្ពុជា ហើយប្រសិនបើមិនមានថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទេ គឺមិនអាចមាន កម្ពុជា មួយដូចសព្វថ្ងៃនេះដែរ។

សូមថ្លែងអំណរគុណការជួយអស់ពីចិត្តពីថ្លើមនៃទីក្រុង ហូជីមិញ ក្នុងរយៈពេលកន្លងទៅ លោក ច័ន្ទ សូរិកាន មានប្រសាសន៍ឲ្យដឹងថា អគ្គកុងស៊ុលនឹងខិតខំប្រឹងប្រែងជាមួយនឹងរដ្ឋាភិបាលទីក្រុង ជំរុញខ្លាំងក្លាបន្ថែមទៀតនូវបណ្តាសកម្មភាពកិច្ចការបរទេសប្រជាជន អនុវត្តកិច្ចសន្យារបស់ថ្នាក់ដឹកនាំ កម្ពុជា និង វៀតណាម បានអនុម័តនៅកិច្ចប្រជុំគណៈកម្មការចម្រុះរវាងសមាគមន៍មិត្តភាពមជ្ឈិមប្រទេសទាំងពីរ បានប្រព្រឹត្តឡើងកាលពីខែវិច្ឆិកាឆ្នាំ ២០២៣ នៅខេត្ត តីនិញ កន្លងទៅ។ នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនៃទីក្រុង ហូជីមិញ អនុវត្តបណ្តាសកម្មភាពផ្លាស់ប្តូរយុវជនជំនាន់ក្រោយ ជួបសហគ្រាសនៃប្រទេសទាំងពីរ... រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព ផ្សារភ្ជាប់រវាងប្រជាជនប្រទេសទាំងពីរ៕

ដំណឹងនិងរូបថត៖ ស៊ន់ឃូ
ប្រែសម្រួលដោយ៖ សឺន ហេង - យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍