ស្ថិតក្នុងខ្សែចង្វាក់បណ្តាសកម្មភាពនៃទិវាមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍បណ្តា ជនជាតិ តំបន់ តីង្វៀន លើកដំបូងនៅខេត្ត កនទុម ឆ្នាំ ២០២៣ ភ្ញៀវទេសចរនិងមិត្តភក្តិមកពីទីជិតទីឆ្ងាយបានភ្លក្សរសជាតិមុខម្ហូបដ៏ល្អឯកជាច្រើន បង្កប់នូវអត្តសញ្ញាណជនជាតិឆ្លងតាមរយៈប្រឡង ភោជនាហារប្រពៃណីបណ្តាជនជាតិតំបន់ តីង្វៀន។
ក្រុមសិប្បករ ហ្សែ-ត្រៀង (ខេត្ត កនទុម) ពាំនាំមកប្រលងនូវបណ្តាមុខម្ហូមពិសេសដាច់ដោយឡែកតែងតែមាននៅក្នុងឱកាសពិធីបុណ្យ មង្គលការស្តីដណ្ដឹងនិងព្រឹត្តិការណ៍សហគមន៍។ បងស្រី អ៊ី ង៉ា នៅភូមិ ដាក់រាំង ឃុំ ដាក់យុក ស្រុក ង៉ុកហូយ ចែករំលែកថា ក្រៅពីមុខម្ហូបមាន់អាំង បាយក្រឡាន បណ្តាសិប្បករថែមទាំងពាំនាំមកនូវ បណ្តាមុខម្ហូបដាច់ដោយឡែកដូចជា៖ ម្សៅស៊ុប សាច់ជ្រូកព្យួរលើ ធ្នើចង្រ្កាន ត្រីជ្រោះអាំង ត្រប់ស្រួយ...
មុខម្ហូបទាំង នេះត្រូវបានកែច្នៃសាមញ្ញៗ ប៉ុន្តែរសជាតិ ពណ៌នាំមកនូវលក្ខណៈពិសេសដាច់ដោយឡែករបស់ជនជាតិ ហ្សែ-ត្រៀង។ ក្រុមសិប្បករ ក្ហ (ខេត្ត ឡឹមដុង) ពាំនាំមកនូវការប្រឡងបណ្តាមុខម្ហូបដូចជា៖ ត្រីផ្ទក់អាំង មាន់ចិញ្ចឹមព្រលែងកូនភ្នំ បន្លែបណ្ណង្គជាតិឆាខ្ទឹមសនិងបណ្តាមុខម្ហូបឆាស្លឹកបែប។ លេចឆ្លោបំផុតគឺមុខម្ហូបស្បែកក្របីអាំង បងប្អូនជនជាតិចំណាយកម្លាំងជាច្រើនដើម្បីកែច្នៃហើយ បានត្រឹមតែពិសាពេលមានភ្ញៀវកិត្តិយស ឬក៏មានពិធីបុណ្យសំខាន់ៗ របស់ជនជាតិ។
លោកស្រី ង្វៀន ធីហាយញុង ប្រធាននាយកដ្ឋានវប្បធម៍ជនជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានឲ្យដឹងថា៖ ភោជនាហាររបស់បណ្តាជនជាតិ តីង្វៀន សម្បូរបែបពិពិធភាពខ្លាំងណាស់ផ្សារភ្ជាប់ជាមួយនឹងជីវភាពសកម្មភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិ។ ឆ្លងតាមរយៈការប្រលង គណៈកម្មការរៀបចំបំណងប្រាថ្នាឱ្យឃោសនាផ្សព្វផ្សាយភោជនាហារប្រពៃណី រួមចំណែកសាយភាយតម្លៃវប្បធម៌របស់សហគមន៍បណ្តាជនជាតិតំបន់ តីង្វៀន៕
អត្ថបទ និងរូបថត៖ ខ្វាជឿង
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង