កំណត់ជំហរពាណិជ្ជសញ្ញាពីមួយជំហានទៅមួយជំហាន
យោងតាមសមាគមសហព័ន្ធកាហ្វេ បួនម៉ាធួត កាហ្វេពិសេសប្រចាំតំបន់ (Specialty Coffee) គឺជាគ្រាប់កាហ្វេទាំងឡាយដ៏ឈ្ងុយឆ្ងាញ់បំផុតហើយ ត្រូវបានផលិតនៅក្នុងតំបន់មានអាកាសធាតុពិសេស។ ដំបូងឡើយ កាហ្វេពិសេសប្រចាំតំបន់អនុវត្តចំពោះតែកាហ្វេ Arabica (ស្តង់ដារនៃសមាគមសហព័ន្ធផលិតផលកាហ្វេពិសេសពិភពលោក) ប៉ុន្តែរហូតមកទល់ពេលនេះ ផលិតផលកាហ្វេពិសេសក៏បានអនុវត្តចំពោះទាំងកាហ្វេ Robusta ផងដែរ (ស្តង់ដាររបស់វិទ្យាស្ថានគុណភាពកាហ្វេពិភពលោក)។
ចាប់ពីឆ្នាំ ២០១៩ រហូតមកទល់ពេលនេះ ខេត្ត ដាក់ឡាក់ បានរៀបចំ "កម្មវិធីប្រឡងប្រណាំងផលិតផលកាហ្វេពិសេស វៀតណាម - Vietnam Amazing Cup" ចំនួន ៥ ដោយមានការពិភាក្សាវាយតម្លៃពីអ្នកជំនាញនាំមុខគេក្នុងស្រុកនិងអន្តរជាតិ ក្នុងនោះមានគំរូកាហ្វេសម្រេចស្តង់ដារ ផលិតផលកាហ្វេពិសេសជិត ២០០ ដោយមានគំរូកាហ្វេជាច្រើនមានឱជារសដ៏វិសេសវិសាល។ ឆ្លងតាមរយៈនោះ ពង្រឹងជំហរថ្មីនៃពាណិជ្ជសញ្ញាកាហ្វេ បួនម៉ាធួត និងធ្វើឱ្យទីផ្សារលំដាប់ខ្ពស់នៅលើពិភពលោកត្រូវងាកមកចាប់អារម្មណ៍ដល់កាហ្វេ បួនម៉ាធួត វិញ។ បច្ចុប្បន្ន សហគ្រាសនៅខេត្ត ដាក់ឡាក់ បាននាំចេញនូវឡូត៍ទំនិញជាច្រើនដោយជោគជ័យទៅកាន់ ទីផ្សារ អឺរ៉ុប អាមេរិក អាស៊ី។
យោងតាមលោក ឡេ ឌិញទឺ ម្ចាស់កសិដ្ឋាន Aeroco Coffee នៅទីក្រុង បួនម៉ាធួត អ្នកអស់ពីចិត្តពីថ្លើមម្នាក់ក្នុងចំណោមអ្នកអស់ពីចិត្តពីថ្លើមទាំងឡាយ ហើយមានបទពិសោធន៍ច្រើនក្នុងការផលិតបណ្តាស្រឡាយផលិតផលកាហ្វេពិសេស លក្ខខណ្ឌសំខាន់ដើម្បីបង្កើតបានជាប្រភេទកាហ្វេគុណភាពខ្ពស់ ផលិតផលកាហ្វេពិសេសជាប្រព័ន្ធអេកូឡូស៊ីពហុស្រទាប់ជួយឱ្យដំណាំលូតលាស់តាមធម្មជាតិជាមួយនឹងគោលការណ៍ គ្រប់គ្រងបែបវិទ្យាសាស្ត្រនិងយ៉ាងតឹងរ៉ឹងតាំងពីដំណាក់កាលដាំដុះ ថែទាំ ប្រមូលផល កែច្នៃ។ល។
លោក ទ្រិញ ឌឹកមិញ ប្រធានសមាគមសហព័ន្ធកាហ្វេ បួនម៉ាធួត សង្កត់ធ្ងន់ថា៖ "ការកសាង ទីក្រុង បួនម៉ាធួត ជាគោលដៅកាហ្វេរបស់ពិភពលោកផ្អែកលើមូលដ្ឋាន ពាណិជ្ជសញ្ញាកាហ្វេ បួន ម៉ាធួត ដោយមានតម្លៃសារៈសំខាន់ៗ ដូចជា៖ ទីក្រុងនៃកាហ្វេ Robusta ផលិតផលពិសេសឈ្ងុយ ឆ្ងាញ់បំផុតពិភពលោក មជ្ឈមណ្ឌលស្រាវជ្រាវ អប់រំ បណ្តុះបណ្តាលវិទ្យាសាស្ត្របច្ចេកទេសអំពីកាហ្វេ រក្សាទុកនិងអភិវឌ្ឍប្រភពហ្សែនកាហ្វេ Robusta ដ៏ធំបំផុតលើពិភពលោក កន្លែងមូលមីរ រាល់និន្នាការប្រើប្រាស់កាហ្វេពិភពលោកក៏ដូចជាការរក្សាទុក រក្សាប្រពៃណីប្រើប្រាស់កាហ្វេដ៏ យូរលង់ណាស់មកហើយរបស់បណ្តាប្រជាជាតិអន្តោគ្រាម។ល។ ការពិតបណ្តាតម្លៃទាំងនេះ នឹងរួមចំណែកកំណត់ជំហរពាណិជ្ជសញ្ញាទីក្រុង បួនម៉ាធួត ជាទីក្រុងកាហ្វេរបស់ពិភពលោក"។
ឆ្លៀតកាលានុវត្តភាព
ដើម្បីរួមចំណែកកសាងទីក្រុង បួនម៉ាធួត ក្លាយទៅជាគោលដៅនៃកាហ្វេពិភពលោក គណៈ កម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់ការអភិវឌ្ឍផលិតផលកាហ្វេពិសេសរបស់មូលដ្ឋាន។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏បានដាក់ដំណើរការគម្រោងមេអភិវឌ្ឍកាហ្វេពិសេសប្រចាំតំបន់ វៀតណាម ដំណាក់កាល ២០២១ - ២០៣០ នៅខេត្ត ក្រុងទាំង ៨។ ក្នុងនោះ ខេត្ត ដាក់ឡាក់ នឹងអភិវឌ្ឍកាហ្វេ Robusta ផលិតផលពិសេសនៅក្នុងឃុំទាំង ៥ ចំណុះ ៣ ស្រុក ទីក្រុងរួមមាន៖ ស្រុក ក្រុងណាំង (ឃុំ អៀតឹន ឃុំ អៀ តហ៍) ស្រុក ក្រុងប៉ាក់ (ឃុំ ហ្វាអាន ឃុំ អៀយ៉ុង) និងទីក្រុង បួនម៉ាធួត (ឃុំ អៀ ទូ) ដោយមានផ្ទៃដីសរុបប្រហែល ១.០៦០ ហិកតានៅឆ្នាំ ២០២៥ និង ២.១២០ ហិកតានៅឆ្នាំ ២០៣០ បរិមាណផលគ្រោង ទុកជាមុនប្រហែល ១.៥០០ តោននៅឆ្នាំ ២០៣០។
កន្លងទៅថ្មីៗ នេះ រដ្ឋាភិបាលក៏បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត អនុម័តគម្រោងមេ ខេត្ត ដាក់ឡាក់ សម័យកាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងនោះកំណត់ដល់ឆ្នាំ ២០៥០ ដាក់ឡាក់ ជាខេត្តមានខឿនសេដ្ឋកិច្ចតាមគំរូកំណើនបៃតង ស្ដារបង្កើតឡើងវិញ ទីក្រុង បួនម៉ាធួត ជា "ទីក្រុងកាហ្វេពិភពលោក"។
អាចសម្លឹងឃើញថា ខេត្ត ដាក់ឡាក់ កំពុងប្រឈមនឹងឱកាសដ៏ធំសម្បើមដើម្បីធ្វើឱ្យក្លាយជាការពិតជាក់ស្តែងគោលដៅកសាង បួនម៉ាធួត ក្លាយទៅជាគោលដៅនៃកាហ្វេពិភពលោកនៅពេលទទួលបានការយកចិត្តទុកដាក់ពីមជ្ឈិមក្នុងការអភិវឌ្ឍផ្នែកទំនិញកាហ្វេ។ ព្រមទាំងផលិតផលកាហ្វេមានគុណភាពខ្ពស់ ផលិតផលកាហ្វេពិសេសកំពុងត្រូវបានសហគ្រាស អ្នកដាំកាហ្វេយកចិត្តទុកដាក់អភិវឌ្ឍ ដើម្បីរួមចំណែកកំណត់ជំហរពាណិជ្ជសញ្ញាកាហ្វេ បួនម៉ាធួត នៅលើ "ផែនទី" កាហ្វេពិភពលោកក៏ដូចជាធ្វើឱ្យក្លាយជាការពិតជាក់ស្តែងនូវគោលដៅកសាងទីក្រុង បួនម៉ាធួត ក្លាយទៅជាគោលដៅនៃកាហ្វេពិភពលោក៕
អត្ថបទ៖ ទន់អាញ់
រូបថត៖ ទន់អាញ់ - ញ៉ឹតអាញ់
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់