"មោទកភាពមួយជួរជាយដែន"

អាល់ប៊ុមរូបថតឈ្នះមេដាយមាស៖ "កាហ្វេ តីង្វៀន - មោទកភាពពាណិជ្ជសញ្ញា វៀតណាម" របស់ជាងថតរូប ង្វៀន ខាក់ហាវ (ខេត្ត ហ៊ឹងអៀន)
អាល់ប៊ុមរូបថតឈ្នះមេដាយមាស៖ "កាហ្វេ តីង្វៀន - មោទកភាពពាណិជ្ជសញ្ញា វៀតណាម" របស់ជាងថតរូប ង្វៀន ខាក់ហាវ (ខេត្ត ហ៊ឹងអៀន)

នាពេលកន្លងទៅថ្មីៗ នេះ នៅ ហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិមធ្វើជាអធិបតីសហការជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមក្រសួងការបរទេស ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ក្រសួងនគរបាល អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជន វៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន សមាគមសិល្បករថតរូប វៀតណាម និងអង្គភាពពាក់ព័ន្ធរៀបចំពិធីប្រគល់ពានរង្វាន់ការប្រលងនិងតាំងពិព័រណ៍រូបថតសិល្បៈលំដាប់ថ្នាក់ជាតិ "មោទកភាពមួយជួរជាយដែន" លើកទី ៣ ឆ្នាំ ២០២៤។

រូបថតទោលឈ្នះមេដាយប្រាក់៖ "អភិរក្សលក្ខណៈប្រពៃណី" របស់ជាងថតរូប ឡេ ឌឹកថាញ់ (ខេត្ត ក្វាងប៊ិញ)

រូបថតទោលឈ្នះមេដាយប្រាក់៖ "អភិរក្សលក្ខណៈប្រពៃណី" របស់ជាងថតរូប ឡេ ឌឹកថាញ់ (ខេត្ត ក្វាងប៊ិញ)

ការប្រលងនិងតាំងពិព័រណ៍រូបថតសិល្បៈលំដាប់ថ្នាក់ជាតិ "មោទកភាពមួយជួរជាយដែន" ត្រូវបានរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តងដោយមានគោលបំណងផ្សព្វផ្សាយសម្រស់គួរជាទីមនោរម្យ ស្កឹមស្កៃ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិតំបន់ព្រំដែន គូសបង្ហាញជីវភាពពលកម្ម ការប្រជុំជីវភាព ការហាត់ប្រយុទ្ធនៃកងទ័ពនិងប្រជាជនតំបន់ជាយដែននៃមាតុភូមិ រួមចំណែកដាស់ បំប៉នស្មារតីស្នេហាជាតិ មោទកភាពអំពីស្នាដៃ ជំហររបស់ប្រទេសជាតិ ទំនួលខុសត្រូវចំពោះស្រុកកំណើត ប្រទេសជាតិនៃប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ក្នុងនិងក្រៅប្រទេស។

chu-thich-anh-2.jpg
រូបថតទោលឈ្នះមេដាយមាស៖ "ទង់ជាតិបក់រវិចលើកូនភ្នំ A1 - ដៀនបៀនភូ" របស់ជាងថតរូប វូ មិញហៀន (ហាណូយ)

ក្នុងអំឡុងពេលត្រឹមតែ ៥ ខែប៉ុណ្ណោះ គណៈកម្មការរៀបចំបានទទួលរូបថតជាង ១៤.០០០ សន្លឹកចូលរួមប្រលងពីជាងថតរូបជិត ២.០០០ នាក់មកពី ៦៣ ខេត្ត ទីក្រុង។ រួមជាមួយនឹងការកើនឡើងអំពីបរិមាណ គុណភាពបណ្តាវណ្ណកម្មចូលរួមក្នុងការប្រលងឆ្នាំនេះ ក៏ត្រូវបានកើនឡើងច្បាស់ក្រឡែត ក្នុងនោះមានវណ្ណកម្មយ៉ាងឆ្នើមជាច្រើន ដោយមានខ្លឹមសារបរិបូណ៌ សម្បូរបែប មានលក្ខណៈសោភ័ណភាពខ្ពស់ ច្នៃប្រឌិត ឆ្លើយតប តាមលក្ខណៈវិនិច្ឆ័យអំពីរចនា ពន្លឺនិងប្រសិទ្ធភាពផ្សព្វផ្សាយ។

chu-thich-anh-3.jpg
រូបថតទោលឈ្នះមេដាយប្រាក់៖ "ការប្រណាំងក្បូនលើដងទន្លេ គៃគុង" របស់ជាងថតរូប ជូ វ៉ាន់មិញ (ខេត្ត ឡាងសឺន)
chu-thich-anh-6.jpg
អាល់ប៊ុមរូបថតឈ្នះមេដាយប្រាក់៖ "ថែរក្សារឹងមាំចរន្តអគ្គិសនីនៅតំបន់ជាយដែន" របស់ជាងថតរូប ប៊ូយ វៀតឌឹក (ខេត្ត វិញភុក)

វណ្ណកម្មរូបថតទោលនិងកម្រងរូបថតជាច្រើនបង្ហាញពីមុំកាមេរ៉ា ការរៀបចំប្លង់ ពេលវេលាដ៏មានតម្លៃ ពោរពេញដោយចេតនារម្មណ៍ ឆ្លុះបញ្ចាំងយ៉ាងប្រចក្ស រស់រវើកពីជីវិត ការប្រជុំជីវភាព ពលកម្មរបស់ប្រជាជនយើង នៅតាមមូលដ្ឋានតំបន់ព្រំដែន ជាពិសេសកន្លែងមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន។ ស្របពេលនោះដែរ សាយភាយអត្ថន័យសកម្មភាព ទង្វើដ៏សាមញ្ញៗ ដ៏ពិសិដ្ឋ លើកតម្កើងកងកម្លាំងទាំងយប់ទាំងថ្ងៃកំពុង ថែរក្សានិងការពារជាយដែនមាតុភូមិដ៏រឹងមាំ ឆ្លុះបញ្ចាំងបានប្រពៃណី ៨០ ឆ្នាំរបស់កងទ័ពប្រជាជន វៀតណាម។

chu-thich-anh-4.jpg
រូបថតទោលឈ្នះមេដាយប្រាក់៖ "មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនក្នុងរដូវទឹកជំនន់" របស់ជាងថតរូប យឿង ហ្វាងហាញ់ (ខេត្ត ឡុងអាន)

ឆ្លងកាត់ការចាត់តាំងឡើងចំនួន ៣ ដង ការប្រលងរូបថតសិល្បៈលំដាប់ថ្នាក់ជាតិ "មោទកភាពមួយជួរជាយដែន" បញ្ជាក់បានអត្តសញ្ញាណ កម្លាំងទំនាញនិងប្រជាប្រិយ៍ភាពរបស់ខ្លួន ដោយមានកម្លាំងសាយភាយយ៉ាងទូលំទូលាយក្នុងប្រជាជនគ្រប់ជាន់ថ្នាក់៕

ផលិតដោយ៖ ក្វាងហូ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

បង្កងចិញ្ចឹមបណ្តោយតាមធម្មជាតិសម្រេចបានគុណភាពល្អនៅភូមិ ៦ ឃុំ លឿងងៀ

គំរូបង្កង - ស្រូវបណ្តោយតាមធម្មជាតិជួយកសិករទទួលបានប្រាក់ចំណេញគួរអោយកត់សម្គាល់

ស្ថិតនៅខាងក្រៅទំនប់ទប់ទឹកប្រៃ ឡុងមី វីថាញ់ តំបន់ភូមិ ៦ នៃឃុំ លឿងងៀ ស្រុក ឡុងមី (ខេត្ត ហូវយ៉ាង) អោយតែរដូវប្រាំងមកដល់ក៏ពុលជាតិប្រៃ រដូវវស្សាវិញទឹកជន់លិចពុលជាតិជូរ។ ត្រូវបានអាជ្ញាធរ ផ្នែកកសិកម្មជួយឧបត្ថម្ភមាមីងបងប្អូនកសិករនៅទីនេះបានឈោងឈានឡើងក្លាយជាអ្នកមាន ដោយមានបណ្តាគំរូធ្វើកសិកម្មបណ្តោយតាមធម្មជាតិ។

កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ ខេត្ត ដៀនបៀន ជួយបងប្អូនជនជាតិអភិវឌ្ឍ សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ពង្រឹងទំនាក់ទំនងសាមគ្គីភាពផ្សារភ្ជាប់កងទ័ពនិងប្រជាជន

កងទ័ពអ៊ំ ហូ ក្នុងដួងចិត្តបងប្អូនជនជាតិ

កងទ័ពអ៊ំ ហូ ជាកិត្តិនាមដ៏ឧត្តុង្គឧត្តមត្រូវបានប្រជាជនប្រគល់ជូនអ្នកដែលឈរក្នុងកងជួរយោធិនបដិវត្តន៍។ ប្រការនោះបង្ហាញពីលក្ខណៈដ៏ល្អប្រពៃមានដោយឡែករបស់កងទ័ព វៀតណាម ខុសនឹងកងជួរប្រយុទ្ធអាជីពទាំងស្រុង។

ចាប់តាំងពីពេលបង្កើតឡើងមកទល់ពេលនេះ កងទ័ពប្រជាជន វៀតណាម បានរួមជាមួយបក្ស ប្រជាជនទាំងមូលពុះពាររាល់ក្ដីលំបាកលំបិន ឧបស័គ្គ បង្កើតបានជាយុទ្ធជ័យដ៏ត្រចះត្រចង់ រួមចំណែកយ៉ាងធំធេងចូលទៅក្នុងបុព្វហេតុតស៊ូប្រយុទ្ធរំដោះប្រជាជាតិ កសាងនិងការពារមាតុភូមិ

មោទកភាព ៨០ ឆ្នាំកងទ័ពប្រជាជន វៀតណាម

កងទ័ពប្រជាជន វៀតណាម ត្រូវបានបង្កើតឡើង ដឹកនាំ អប់រំនិងលត់ដំដោយបក្សកុម្មុយនិស្ត វៀតណាម និងលោកប្រធាន ហូ ជីមិញ។ ឆ្លងកាត់រយៈកាល ៨០ ឆ្នាំនៃការកសាងប្រយុទ្ធនិងវិវឌ្ឍន៍រីកចម្រើន (ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤) កងទ័ពប្រជាជន វៀតណាម បានរួមជាមួយនឹងបក្ស ប្រជាជនទាំងមូលពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិន ឧបស័គ្គ បង្កើតបានជាយុទ្ធជ័យដ៏ត្រចះត្រចង់ វាយឈ្នះសត្រូវឈ្លានពានទាំងអស់ បង្រួបបង្រួមប្រទេសជាតិ កសាងនិងការពារមាតុភូមិ វៀតណាម សង្គមនិយម សក្តិសមជាកងទ័ពក្លាហានរបស់ប្រជាជាតិ វៀតណាម។ល។

ទ័ពអាកាស វៀតណាម ត្រូវបានបំពាក់ដោយស្រឡាយយន្តហោះចម្បាំងទំនើប Su-30MK2 ធ្វើឱ្យគោលការណ៍ឆ្ពោះឡើងទៅរកភាពទំនើបក្លាយជាការពិតជាក់ស្ដែងតែម្តង

ការពារផ្ទៃមេឃមាតុភូមិដ៏រឹងមាំ

កសាងកងប្រភេទទ័ពការពារដែនអាកាស - ទ័ពអាកាសស្រួច ទំនើប បំពេញរួចរាល់បេសកកម្ម ដើរតួនាទីស្នូលក្នុងការគ្រប់គ្រងនិងការពារផ្ទៃមេឃមាតុភូមិគឺជាកម្មវត្ថុសំខាន់មួយក្នុងចំណោមកម្មវត្ថុសំខាន់ៗ ក្នុងការអនុវត្តគោលការណ៍កសាងកងប្រភេទទ័ព ផ្នែកទ័ព កងកម្លាំងមួយចំនួនឆ្ពោះឡើងទៅរកភាពទំនើបតែម្តងដែលមហាសន្និបាតលើកទី ១៣ របស់បក្សដាក់ចេញ។

សមមិត្ត វ៉ ង្វៀនយ៉ាប អានបទបញ្ជាយោធាលេខ ១ - សម្រេចចិត្តបង្កើតកងទ័ពឃោសនារំដោះ វៀតណាម (ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤)

នាយឧត្តមសេនីយ៍ឯកលោក វ៉ ង្វៀនយ៉ាប - រាមច្បងនៃកងទ័ពប្រជាជន វៀតណាម

នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប ជាមេបញ្ជាការកងទ័ពឃោសនារំដោះ វៀតណាម ដោយផ្ទាល់ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ នៅខេត្ត កាវបាំង។ គម្រប់អាយុ ៣៧ ឆ្នាំ លោកបានក្លាយជាឧត្តមសេនីយ៍ឯក ជាអគ្គមេបញ្ជាការដំបូងបង្អស់នៃកងទ័ពប្រជាជន វៀតណាម។

អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ (២០២១ - ២០២៥) មុខមាត់ថ្មីទីរួមខេត្ត វិញចូវ (សុកត្រាំង) កាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រូបថត៖ អានហៀវ

ប្រធានគណៈកម្មាធិការជនជាតិខេត្ត សុកត្រាំង លោក ឡឹម ហ្វាងម៉ូវ៖ “ខេត្ត សុកត្រាំង គិតគូរជីវភាពរស់នៅបងប្អូនបណ្តាជនជាតិភាគតិចឥតឈប់ឈរ…”

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ ខេត្ត សុកត្រាំង បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ បណ្តាកម្មវិធី គម្រោងទាំងឡាយ បង្កើតប្រភពកម្លាំងសំខាន់ៗ លើកកម្ពស់ជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជននៅតំបន់ដាច់ស្រយាល អាស្រ័យហេតុនេះ ពង្រឹងទំនុកចិត្តរបស់បងប្អូនជនជាតិលើការដឹកនាំរបស់បក្ស និង រដ្ឋពង្រឹងកម្លាំងនៃធ្លុងមហាសាមគ្គីប្រជាជាតិ។ អ្នកកាសែតជនជាតិ និងតំបន់ភ្នំបានមានបទសន្ទនាជាមួយលោក ឡឹម ហ្វាងម៉ូវ ប្រធានគណៈកម្មាធិការកិច្ចការជនជាតិខេត្ត សុកត្រាំង អំពីខ្លឹមសារនេះ...

សាលាបឋមសិក្សា ៣០/៤ ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) ត្រូវបានវិនិយោគ សាងសង់យ៉ាងទូលំទូលាយ ឆ្លើយតបតម្រូវការសិក្សារបស់កូនក្មួយបងប្អូនជនជាតិភាគតិច។ រូបថត៖ អានហៀវ

ការផ្លាស់ប្តូរទាំងឡាយនៅតំបន់បងប្អូនជនជាតិភាគតិចនៃខេត្ត សុកត្រាំង

ខេត្ត សុកត្រាំង ជាមូលដ្ឋានមានចំនួនប្រជាជនជាង ៣៥% ជាបងប្អូនជនជាតិភាគតិចរស់នៅ។ នាពេលកន្លងទៅ អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១៖ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) ប្រកបដោយប្រសិទ្ធភាព ជីវភាពបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តកាន់តែត្រូវបានកែលម្អ លើកកម្ពស់ទាំងអំពីសម្ភារៈ និងស្មារតី ។ល។ ពីមួយថ្ងៃទៅមួយថ្ងៃ។

មុខជនបទនៃទីរួមខេត្ត វិញចូវ (សុកត្រាំង) កាន់តែមានភាពផ្លាស់ប្តូរមុខមាត់ថ្មី។ រូបថត៖ អាន ហៀវ

វឌ្ឍនភាពជីវភាពរស់នៅបងប្អូនជនជាតិនៅទីរួមខេត្ត វិញចូវ

វិញចូវ (ខេត្ត សុកត្រាំង) ជាទីរួមខេត្តជាប់មាត់សមុទ្រមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ (ស្មើនឹងអត្រាជាង ៧០% ក្នុងនោះជាង ៥៣% ជាជនជាតិ ខ្មែរ)។ ការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដំណាក់កាលទី១៖ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅទីរួមខេត្ត វិញចូវ កាន់តែមានភាពផ្លាស់ប្តូរមុខមាត់ថ្មី។​

ភ្ញៀវ​ទេសចរ​ក្នុង​ឈុតសម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​រក្សាទុក​វេលា​ដែល​ពួក​គាត់​មាន​ឱកាស​មកកាន់​វត្ត សំរោង ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

តម្លៃប្រពៃណីពីផ្តើមពីវត្តអារាមខ្មែរនៅខេត្ត សុកត្រាំង

ខេត្ត សុកត្រាំង គឺជាតំបន់ដែនដីមានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ដោយមានវត្តអារាមខ្មែរ ដ៏មហាសាល ផ្ចិតផ្ចង់ ព្រមទាំងសំណង់ព្រះពុទ្ធសាសនាពាំនាំមកនូវស្លាក់ស្នាមរាប់ សតវត្សរ៍។ សម្រាប់បងប្អូនជនជាតិខ្មែរ វត្តអារាមគឺជាកន្លែងផ្ទុកនូវតម្លៃខាងប្រលឹងវិញ្ញាណ ជំនឿដ៏ពិសិដ្ឋ យ៉ាងជ្រាលជ្រៅ កន្លែងគោរពបូជាសាសនា មជ្ឈមណ្ឌលសកម្មភាពវប្បធម៌របស់សហគមន៍លំនៅឋាន នៅក្នុងភូមិ និគម។

ការចិញ្ចឹម​គោយក​ទឹកដោះ​គឺជា​ដំណោះស្រាយ​កាត់បន្ថយ​ភាពក្រីក្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​តំបន់​ជនជាតិ​ខ្មែរ​នៅ​ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង ប្រមូលផ្តុំប្រភពកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត សុកត្រាំង ជាមូលដ្ឋានមានជនជាតិភាគតិកុះករ អត្រាស្មើនឹងជាង ៣៥% នៃចំនួនប្រជាជនខេត្ត។ បន្ទាប់ពីរយៈពេលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធីគោលដៅជាតិ ១៧១៩) គណៈកម្មាធិការបក្ស អាជ្ញាធរខេត្ត សុកត្រាំង បានជំរុញយ៉ាងខ្លាំងក្លាការឧបត្ថម្ភលំនៅឋាន ទឹកប្រើប្រាស់ ផ្លាស់ប្តូរការងារជូនបងប្អូនជនជាតិ... ឆ្លងតាមរយៈនោះលើកកម្ពស់គុណភាពជីវភាពរស់នៅបងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។

សិល្បករសិល្បការិនី សិប្បករសិប្បការិនីខ្មែររាប់រយនាក់សម្របខ្លួនក្នុងលំហវប្បធម៌ប្រពៃណី ដោយមានវង់ភ្លេងពិណពាទ្យក្នុងកម្មវិធីសិល្បៈសម្តែងភ្លេងពិណពាទ្យដ៏ធំបំផុតនៅប្រទេសវៀតណាមក្នុងខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ខ្មែរ

ប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធីគោលដៅជាតិការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) បានជួយឧបត្ថម្ភប្រភពកម្លាំង និងបន្តបន្ថែមកម្លាំងសម្រាប់ការងារអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់បងប្អូនជនជាតិ ខ្មែរ ផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍។

ដោយមានឆ្នេរសមុទ្រប្រវែងជាង ៧២ គីឡូម៉ែត្រ ជាមួយនឹងដៃទន្លេសំខាន់ៗទៅកាន់សមុទ្រខាងកើត រួមមាន ឌិញអាន ត្រឹនដេ និង មីថាញ់ បច្ចុប្បន្ន សុកត្រាំង គឺជាចំណុចរួមនៃកត្តាអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង - សក្តានុពលសេដ្ឋកិច្ចសមុទ្រ

ស្ថិតនៅចុងតំបន់ដីសណ្តទន្លេ ហូវ ខេត្ត សុកត្រាំង ជាមូលដ្ឋានមានតំបន់សមុទ្រធំទូលាយប្រហែល ៣០.០០០ គីឡូម៉ែត្រក្រឡា ឆ្នេរសមុទ្រប្រវែងជាង ៧២ គីឡូម៉ែត្រ ដោយមានដៃទន្លេសំខាន់ៗចំនួន ៣ ឆ្ពោះទៅជាប់សមុទ្រខាងកើតគឺ ឌិញអាន ត្រឹនដេ និង មីថាញ់។ នេះគឺជាឧត្តមភាពមិនត្រឹមតែនៅទីតាំងយុទ្ធសាស្ត្រអំពីការពារជាតិ-សន្តិសុខប៉ុណ្ណោះទេថែមទាំងនៅជាសក្តានុពលដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផងដែរ។

នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ រៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី ៤ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បណ្តាជនជាតិខេត្ត យ៉ាឡាយ សាមគ្គីធ្វើនវានុវត្តន៍ច្នៃប្រឌិត ពង្រីកឧត្តមភាព សក្តានុពល សមាហរណកម្មនិងអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងរូបថត៖ សមមិត្ត ដូ វ៉ាន់ជៀនសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត

សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ

នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមដាក់ដំណើរការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមលើវិសាលភាពទូទាំងប្រទេសអញ្ជើញជាអធិបតីសម័យប្រជុំលើកទីមួយនៃគណៈកម្មាធិការដឹកនាំ

បងប្អូនជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង៖ ផ្សារភ្ជាប់រវាងលទ្ធិនិងជីវភាព សាសនានិងជនជាតិ

បងប្អូនជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង៖ ផ្សារភ្ជាប់រវាងលទ្ធិនិងជីវភាព សាសនានិងជនជាតិ

បងប្អូនជនជាតិ ចាម នៅខេត្ត អានយ៉ាង កាន់សាសនា ឥស្លាម បច្ចុប្បន្នមានជាង ១១.០០០ នាក់ ស្មើនឹងប្រហែល ០,៦% នៃចំនួនប្រជាជនសរុបលើភូមិសាស្ត្រខេត្ត។ មិនត្រឹមតែអនុវត្តល្អទ្រឹស្តីសាសនាប៉ុណ្ណោះទេ បងប្អូនជនជាតិ ចាម នៅទីនេះថែមទាំងជ្រោងខ្ពស់ស្មារតីទំនួលខុសត្រូវ ខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ថែរក្សាវប្បធម៌ប្រពៃណីឆ្ពោះទៅរកជីវភាពមួយដ៏ស៊ីវីល័យ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ ។ល។

ទំនប់កំពង់ផែ កូន ក គឺជាកន្លែងសំចតបោះយុថ្កា ជ្រកចៀសព្យុះសម្រាប់ទូកកប៉ាល់នេសាទត្រីផង ក៏ជាកំពង់សំចតកប៉ាល់ដឹកជញ្ជូនទេសចរទៅមករវាងកោះនិងដីគោកទៀតផង

"គ្រាប់គុជបៃតង" នៅដែនដីភ្នក់ភ្លើងសង្គ្រាម ក្វាងទ្រី

កោះ កូន ក (ឬហៅថា ហនកូ កនហូ ឬក៏ ថាវភូ ហនមែ) គឺជាកោះស្ថិតនៅដែនសមុទ្រខេត្ត ក្វាងទ្រី ចម្ងាយពីដីគោកប្រហែល ១៥ ម៉ៃល៍ឆ្ពោះទៅប៉ែកខាងកើត។ កោះ កូន ក មានផ្ទៃក្រឡាចំនួន ២,៣ គីឡូម៉ែត្រការ៉េដោយមានប្រជាជនចំនួន ២៤ ក្រុមគ្រួសារ។

ខ្សែផ្លូវផ្កានិងប្រព័ន្ធអំពូលភ្លើងថាមពលអគ្គិសនីពន្លឺព្រះអាទិត្យដោយព្រះតេជគុណ ថាច់ ថាវ ប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុក កូវកែ ចលនាថវិកា

ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការកសាងជនបទថ្មី

បច្ចុប្បន្ន ខេត្ត ត្រាវិញ មានអ្នកមានប្រជាប្រិយភាពជិត ៤០០ នាក់ ត្រូវបានប្រជាជនផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសតាំង ជាស្ពានមេត្រីដ៏សំខាន់រវាងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាននិងបងប្អូនជនជាតិភាគតិច។ ជាពិសេស អ្នកមានប្រជាប្រិយភាពនៅតំបន់បងប្អូនជនជាតិភាគតិច ខេត្ត ត្រាវិញ មានការរួមវិភាគទានយ៉ាងធំធេងក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។

ភ្ញៀវទស្សនាស្តង់ទំនិញនៅផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប។ រូបថត៖ ញឹតអាន – ទីភ្នាក់ងារព័ត៌មានវៀតណាម

បើកផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន

នាយប់នៃថ្ងៃទី ១៣ ខែ វិច្ឆិកា នៅទីលាន វ៉ ង្វៀនយ៉ាប (សង្កាត់ អានថាញ់ ទីក្រុង ហុងងឺ) មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគ ដុងថាប សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ហុងងឺ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរការបរទេសនិងអង្គភាពពាក់ព័ន្ធការរៀបចំពិធីបើកផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប ឆ្នាំ ២០២៤។

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកម្មវិធីបំផុសការឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម

វៀតណាម ប្ដេជ្ញាចិត្តសម្រេចរួចរាល់គោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងឆ្នាំ ២០២៥

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ជាមួយតំណាងបណ្តាអង្គការ អាជីវកម្មឧបត្ថម្ភថវិកាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម

ប្រតិភូទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំ។ រូបថត៖ ឡេស៊ន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកមានប្រជាប្រិយភាព​​ជាទីពឹងផ្អែក​ក្នុង​សហគមន៍​ជនជាតិ​ភាគតិចខេត្ត ដុងណាយ

នាថ្ងៃទី ១០ ខែ កក្កដា គណៈកម្មការជនជាតិខេត្ត ដុងណាយ បានរៀបចំកិច្ចប្រជុំជំនួបមុខអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តដើម្បីស្តាប់មតិយោបល់ចិត្តគំនិតបំណងប្រាថ្នា ចែករំលែកបទពិសោធន៍របស់អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច។

ក្រុមគ្រួសាររបស់លោក ត្រឹន ថាញ់ប៊ិញ បានទទួលប្រាក់កម្ចីដើម្បីកែលម្អផ្ទៃដីដាំដុះស្រូវចំនួន ១២ ហិចតា ងាកមកដាំដើមទឹកដោះ ហ្វាងគីម និងទុរេន។ រូបថត៖ ទន់ភី-ទីភ្នាក់ងារពត៌មានវៀតណាម

ង៉ាណាំ (ខេត្ត សុកត្រាំង) លើកកម្ពស់គុណភាពប្រភពទុនឥណទានគោលនយោបាយ

នៅ សុកត្រាំង ខេត្តមានបងប្អូនជនជាតិភាគតិចស្មើនឹងអត្រាជាង ៣៥% ក្នុងនោះ ៣០% ជាបងប្អូនជនជាតិ ខ្មែរ ចំនួនច្រើនជាងគេបង្អស់នៅតំបន់ដីទំនាបទន្លេ គឺវឡុង ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ ក្រុមគ្រួសារក្រីក្រ គ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនទទួលបានប្រភពទុនឥណទានគោលនយោបាយដើម្បីកសាងគំរូសេដ្ឋកិច្ចមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន។

ប្រគល់ផ្ទះគំរូរបស់ក្រសួងនគរបាលដល់គ្រួសារក្រីក្រក្នុងខេត្តសុកត្រាំង។ រូបថត៖ ទ្រុងហៀវ-ទីភ្នាក់ងារពត៌មានវៀតណាម

ការប្រើប្រាស់ទុនអនុគ្រោះប្រកបដោយប្រសិទ្ធភាពដើម្បីឧបត្ថម្ភបងប្អូនជនជាតិខេត្ត សុកត្រាំង តាំងលំនៅឋាន ប្រកបរបរទទួលទានមានជីវភាពធូរធារ

នៅខេត្ត សុកត្រាំង មានក្រុមគ្រួសារបងប្អូនជនជាតិភាគតិចជាង ១.៥០០ គ្រួសារត្រូវបានសាងសង់ផ្ទះថ្មី ផ្លាស់ប្តូរមុខរបរអភិវឌ្ឍផលិតកម្ម រួចផុតពីភាពក្រីក្រឈោងឈានឡើងពីមួយជំហានទៅមួយជំហានដោយសារប្រភពទុនឥណទានអនុគ្រោះយោងតាមអនុក្រឹត្យលេខ 28/2022/ ND-CP របស់រដ្ឋាភិបាលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ ២០២១-២០២៥។

លោកឧត្តមសេនីយឯកបម្រុង លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណម អញ្ជើញថ្លែងសុន្ទរកឋាក្នុងពិធីសម្ពោធនិងប្រគល់លំនៅឋាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លំនៅឋានថ្មីចំនួន ១.៣០០ ខ្នងត្រូវបានប្រគល់អោយក្រុមគ្រួសារក្រីក្រនិងក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនៅខេត្ត ត្រាវិញ

កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ ក្រសួងនគរបាលបានរៀបចំពិធីសម្ពោធនិងប្រគល់លំនៅឋានចំនួន ១.៣០០ ខ្នងជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅលើភូមិសាស្ត្រខេត្ត ត្រាវិញ។

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (បច្ចុប្បន្នជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម) ត្រឹន លឺវក្វាង ទស្សនាស្តង់ទំនិញដាក់តាំងបង្ហាញផលិតផលកសិកម្មស្អាតនៃខ្សែចង្វាក់ តំណភ្ជាប់សម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) និងសម្ពន្ធក្រុមហ៊ុន ហ៊ុងញើន

ខេត្ត តីនិញ កសាងខ្សែចង្វាក់តំណភ្ជាប់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់

ខេត្ត តីនិញ មានទីតាំងយុទ្ធសាស្រ្តនៅក្នុងតំបន់សេដ្ឋកិច្ចគោលដៅសំខាន់នៃភូមិភាគខាងត្បូងតំណភា្ជប់ជាមួយនឹងទីផ្សារ កម្ពុជា។

បំណងប្រាថ្នាអតីតកាលដាស់បំណងប្រាថ្នាបច្ចុប្បន្ន!

បំណងប្រាថ្នាអតីតកាលដាស់បំណងប្រាថ្នាបច្ចុប្បន្ន!

លោកប្រធាន ហូ ជីមិញ ធ្វើការនៅផ្ទះលេខ ៥៤ ក្នុងបរិវេណវិមានប្រធានរដ្ឋ (ហាណូយ) ចាប់ពីខែ ធ្នូ ឆ្នាំ ១៩៥៤ ដល់ខែ ឧសភា ឆ្នាំ ១៩៥៨

កងកម្លាំងយោធានគរបាលដំណើរការស្វែងរកជនរងគ្រោះទាំងឡាយបាត់ខ្លួនដោយសារការបំណាក់ដីនៅភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ)

ដ៏កក់ក្តៅទឹកចិត្តមនុស្សនៅកន្លែងខ្យល់ព្យុះទឹកជំនន់

ព្យុះយ៉ាហ៊្គី (ព្យុះលេខ ៣) និងបាតុភូតភ្លៀងព្យុះមួយមេៗ ធំបន្ទាប់ពីព្យុះប៉ុន្មានថ្ងៃដើមខែ កញ្ញា កន្លងទៅថ្មីៗ នេះ បានបង្កអន្តរាយយ៉ាងធ្ងន់ធ្ងរនៅតាមខេត្ត ទីក្រុងជាច្រើននៃភូមិភាគខាងជើង។ ប្រឈមមុខនឹងកម្លាំងបំផ្លិចបំផ្លាញនៃធម្មជាតិ ស្មារតី "ស្រលាញ់គ្នាក្នុងគ្រាក្រ" របស់ជនជាតិ វៀតណាម ហាក់ដូចជាត្រូវបានគុណឡើងទ្វេដង សាយភាយកន្លែងខ្យល់ព្យុះទឹកជំនន់ ។ល។

យុទ្ធជនកងវរសេនាធំ ៩៨ ប្រហែល ៣០០ នាក់ កងពលធំ ៣១៦ យោធភូមិភាគ ២ ប៉ូលីសចល័តចំនួន ៨០ នៃបញ្ជាការដ្ឋនប៉ូលីសចល័តរួមជាមួយនឹងមនុស្សរាប់រយនាក់បំបែកគ្នាស្វែងរកជនរងគ្រោះបាត់ខ្លួនចំនួន ៦៥ នាក់បន្ទាប់ពីទឹកជំនន់ឡើងរហ័សរាលដាលមួយផ្នែកជំនួយការបញ្ចុះសពអ្នកស្លាប់ដោយឧបទ្ទវហេតុ

ភូមិ ឡាងនូ លិចលង់បែកបាក់ខ្ទេចខ្ទីបន្ទាប់ពីទឹកជំនន់ដ៏កំណាច

ទឹកជំនន់ហូរចាក់ខ្មួលខ្មាញ់ ទឹកជំនន់ហូរចាក់គំហុកគួរឱ្យរន្ធត់ នាព្រឹកវាសនាកំណត់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ បានកួចភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ) ទាំងមូលទៅបាត់។

ប៉ះកង់រទេះដោយឥតគិតថ្លៃជូនអ្នកពិការភាព

ទីក្រុងនៃបណ្តាគំរូ 0 ដុង

ពង្រីកប្រពៃណីភក្តីភាព ប៉ុន្មានឆ្នាំកន្លងទៅ អាជ្ញាធរនិងប្រជាជន ទីក្រុង ហូ ជីមិញ បានដាក់ដំណើរការគំរូ ០ ដុងក្នុងគោលបំណងចែករំលែក ឧបត្ថម្ភអ្នកមានស្ថានភាពលំបាកលំបិន។

ស្ពានកំពង់ផែរឹងមាំទទួលនាវាទាំងឡាយពី "ដែនដីមាតុភូមិ" មកកាន់កោះសមុទ្រជាទីស្រឡាញ់នៅទីរួមស្រុក ទ្រឿងសា ស្រុកកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា)

មុខមាត់ថ្មីនៅស្រុកកោះ ទ្រឿងសា

ស្រុកកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា) មានអង្គភាពរដ្ឋបាលចំនួន ៣ រួមមានទីរួមស្រុក ទ្រឿងសា ឃុំ សុងទឺតី និង ស៊ិញតូន។ ក្រោយរំដោះរយៈពេលជិត ៥០ ឆ្នាំ ដោយមានឆន្ទៈ ថាមវន្ត កម្លាំងច្នៃប្រតិដ្ឋរួមជាមួយនឹងស្មារតីពលកម្មដ៏ជក់ចិត្ត កងទ័ពនិងប្រជាជននៅទីនេះបានបង្កើតជាមុខមាត់ថ្មីមួយអោយស្រុកកោះ ទ្រឿងសា។