កងពល ១៥ ជាអង្គភាពការពារជាតិ - សេដ្ឋកិច្ច អនុវត្តភារកិច្ចជាចម្បង នៅតំបន់ចុងកាត់មាត់ញក តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ព្រំដែន ចំណុះខេត្តទាំងពីរ យ៉ាឡាយ និង កនទុម។
ដោយការប្តេជ្ញាចិត្ត កម្លាំងចិត្តដ៏ក្លៀវក្លានិងបញ្ញាឈ្លាសវៃ កងពល ១៥ បានប្រែក្លាយតំបន់ដីមួយដែលធ្លាប់តែក្រីក្រលំបាក ឱនថយក្លាយទៅជាតំបន់អភិវឌ្ឍយ៉ាងស្វាហាប់ បង្កើតក្តីទុកចិត្តស្រឡាញ់ រាប់អានគ្នាស្អិតល្មួតជាមួយប្រជាជនមូលដ្ឋាន។
ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅ ប្រជាជនភូមិ ខប នៅឃុំ អៀក្រេល ស្រុក ឌឹកគើ (ខេត្ត យ៉ាឡាយ) បានដឹងឮដល់គំរូ "ផ្សារភ្ជាប់ក្រុមគ្រួសារ" រវាងគ្រួសារវរសេនីយ៍ត្រី ង្វៀន វ៉ាន់កៀន ប្រធានក្រុម ៦ ក្រុមហ៊ុន ៧៥ (កងពល ១៥) និងគ្រួសារបង រើ ឡានណាម ជនជាតិ យ៉ារ៉ាយ កម្មករក្រុម ៦។
ទទួលបានការជួយជ្រោមជ្រែងពីបង កៀន បង រើ ឡានណាម បានក្លាយជាកម្មករពូកែ ៥ ឆ្នាំជាប់គ្នា (២០១៩ - ២០២៣) សម្រេចបានកិត្តិនាមយុទ្ធជនប្រលងប្រណាំងមូលដ្ឋាន។
បង រើ ឡានណាម ចែករំលែកថា៖ "មុនឆ្នាំ ២០១៩ ពេលមិនទាន់ផ្សារភ្ជាប់ក្រុមគ្រួសារ គ្រួសារប្អូននៅតែជាក្រុមគ្រួសារក្រីក្រនៅឡើយ។ បន្ទាប់ពី បានផ្សារភ្ជាប់ ប្អូនបានក្លាយជាកម្មករពូកែ ចេះធ្វើសេដ្ឋកិច្ចនិងមានបងៗ ប្រុសស្រីបន្ថែម អាសន្នអន្ធក្រមានគ្នា"។
យោងតាមឧត្តមសេនីយ៍ត្រី ហ្វាង វ៉ាន់ស៊ី មេបញ្ជាការកងពល ១៥ បានឲ្យដឹងថា បច្ចុប្បន្ន កងពលមានជាង ៤.០០០ គូ "ផ្សារភ្ជាប់ក្រុមគ្រួសារ"។ ជារៀងរាល់ឆ្នាំ បណ្តាគូ "ផ្សារភ្ជាប់ក្រុមគ្រួសារ" បានជួយគ្នាទៅវិញទៅមកដោយកម្លាំងពលកម្មរាប់ពាន់ថ្ងៃ បច្ចេកទេស ពូជរុក្ខជាតិ ពូជសត្វដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ក្លាយជាបណ្តា "កោសិកា" សកម្មនៃភូមិនិគម។ ផ្តើមពីភាពជាក់ស្តែងនៃគំរូឆ្នាំ ២០២៤ កងពល ១៥ បានកសាងក្លឹប "គូក្រុមគ្រួសារល្អទាំងបួន" ដើម្បីពង្រីកប្រសិទ្ធភាពនៃគំរូ "ផ្សារភ្ជាប់ក្រុមគ្រួសារ" បន្ថែមទៀត។
ទន្ទឹមនឹងនោះ កងពល ១៥ ក៏មានគំរូ គោលការណ៍ច្នៃប្រឌិតជាច្រើនទៀតផងដូចជា៖ "ដំណាំស្រូវដាំឆ្លាស់" "ស្រូវរដូវសម្រក" "ស្រូវស្រែ" "សួនបន្លែផ្សារភ្ជាប់" "ចិញ្ចឹមគោបន្តពូជ" "តារាបំភ្លឺភូមិ និគម"។ល។ ជួយប្រជាជនជាច្រើនក្រុមគ្រួសាររួចផុតពីភាពក្រីក្រ "អភិវឌ្ឍបើកទូលាយផលិតកម្មដល់ណាទាក់ទាញពលករនិងកសាងហេដ្ឋារចនាសម្ព័ន្ធ តំបន់លំនៅឋានដល់នោះ" បង្កើតចំនួន ៩ បណ្តុំ ២៥៥ ចំណុចលំនៅឋានប្រមូលផ្តុំ ជួយឧបត្ថម្ភកសាងជនបទថ្មី។ល។
យោងតាមលោក ទ្រិញ គ្វឹកហ្វាន ប្រធានគណៈកម្មាធិការប្រជាជនឃុំ អៀដាល ស្រុក អៀហ យ៉្រាយ (ខេត្ត កនទុម) ត្រូវបានសាខា ៧១៦ (កងពល ១៥) ជួយឧបត្ថម្ភ ឃុំ អៀដាល បានសម្រេចស្តង់ដារជនបទថ្មីឆ្នាំ ២០២៣។ គិតតែពីឆ្នាំ ២០២២ រហូតមកទល់ពេលនេះ សាខា ៧១៦ បានប្រគល់ជូនកូនគោពូជចំនួន ៩៧ ក្បាលអោយក្រុមគ្រួសារក្រីក្រ ជួយឃុំកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រពីចំនួន ៥៨,២៣% (ឆ្នាំ ២០១៩) ចុះនៅចំនួន ៦,៣៣% (ឆ្នាំ ២០២៣)។
ការជួយឧបត្ថម្ភរបស់កងពល ១៥ បានប្រែក្លាយតំបន់ "ដីលំបាក ដីទុក្ខវេទនា" ក្លាយជាចំណុចភ្លឺក្នុងការកសាងជនបទថ្មីនៅលើភូមិសាស្ត្រព្រំដែនភាគខាងជើង តីង្វៀន៕
អត្ថបទនិងរូបថត៖ សឺនទុង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ