កសាងកងប្រភេទទ័ពការពារដែនអាកាស - ទ័ពអាកាសស្រួច ទំនើប បំពេញរួចរាល់បេសកកម្ម ដើរតួនាទីស្នូលក្នុងការគ្រប់គ្រងនិងការពារផ្ទៃមេឃមាតុភូមិគឺជាកម្មវត្ថុសំខាន់មួយក្នុងចំណោមកម្មវត្ថុសំខាន់ៗ ក្នុងការអនុវត្តគោលការណ៍កសាងកងប្រភេទទ័ព ផ្នែកទ័ព កងកម្លាំងមួយចំនួនឆ្ពោះឡើងទៅរកភាពទំនើបតែម្តងដែលមហាសន្និបាតលើកទី ១៣ របស់បក្សដាក់ចេញ។
កងប្រភេទទ័ពការពារដែនអាកាស - ទ័ពអាកាសហាត់សមការពារផ្ទៃមេឃរដ្ឋធានី។ ក្នុងរូបថត៖ កាំភ្លើងធំការពារដែនអាកាស ៥៧ មីលីម៉ែត្រធ្វើការបាញ់នៅពេលគោលដៅលេចឡើងបង្ហោះក្នុងការហាត់សមយុទ្ធសាស្ត្រមានបាញ់គ្រាប់ពិតនៃកងកម្លាំងការពារដែនអាកាស
មីស៊ីល S-75M3 នៃកងពលធំការពារដែនអាកាស ៣៦៣ ចាកចេញពីជើងទម្របាញ់បង្ហោះក្នុងការហាត់សមយុទ្ធសាស្ត្រមានបាញ់គ្រាប់ពិតនៃកងកម្លាំងការពារដែនអាកាស
បង្ហាញការលោតឆ័ត្រយោងក្នុងករណីស្វែងរកសង្គ្រោះជនរងគ្រោះលើកសម្មតិកម្មនៅឯមហោស្រពកីឡាស្វែងរក ជួយសង្គ្រោះទូកកប៉ាល់ - សង្គ្រោះជនរងគ្រោះផ្លូវអាកាសរបស់កងប្រភេទទ័ពការពារដែនអាកាស - ទ័ពអាកាស
ប្រឈមមុខនឹងតម្រូវការ ភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី កងប្រភេទទ័ពការពារដែនអាកាស - ទ័ពអាកាសតែងតែបង្ហាញអោយឃើញឆន្ទៈប្តេជ្ញាចិត្តពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិន បញ្ហាប្រឈម បំពេញល្អរាល់ភារកិច្ចត្រៀមប្រយុទ្ធជាស្រេចជាប្រចាំនិងជាទេសកាលការពារផ្ទៃមេឃសមុទ្រ កោះនៃមាតុភូមិដ៏រឹងមាំ ចូលរួមក្នុងការស្វែងរក ជួយសង្គ្រោះទូក កប៉ាល់ សង្គ្រោះជនរងគ្រោះ ស្របពេលនោះដែរ រួមសុខ រួមទុក្ខជាមួយគ្នា ចែករំលែក ជួយជ្រោមជ្រែងប្រជាជនជម្នះនឹងផលវិបាកគ្រោះធម្មជាតិ ការឆ្លងរាលដាលនៃជំងឺ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ល។ រូបភាពដ៏ប្រសើរឧត្តុង្គឧត្តមភ្លឺច្បាស់ក្នុងដួងចិត្ត ប្រជាជននិងមិត្រភក្ដិអន្តរជាតិ៕
ផលិតដោយ៖ អានដាំង - ឡឹមខាញ់
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ