មុនពេលនិទាឃរដូវថ្មីជិតឈានមកដល់ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ សូមអញ្ជើញមិត្តអ្នកអានទាំងអស់គ្នាទស្សនាពេលវេលាតូចនៃជីវភាពប្រចាំថ្ងៃនៅ ត្រឿងសា ដើម្បីយល់ហើយកាន់តែស្រឡាញ់ដែនដីនេះថែមទៀត៕
ផលិតដោយ៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ
ប្រជុំកោះ ត្រឿងសា (ខេត្ត ខាញ់ហ្វា) ជានិមិត្តរូបដ៏ពិសិដ្ឋអំពីអធិបតេយ្យភាពព្រំដែនជាតិនៅសមុ ទ្រ។ ចំពោះប្រជាជនម្នាក់ៗ នៅទីនេះ ពួកគត់សុទ្ធតែចាត់ទុកខ្លួនឯងជាយុទ្ធជនកំពុងថែរក្សាការពារតាំងពីមួយតឹកៗ ទឹកដីរបស់បុព្វបុរសទាំងយប់ទាំងថ្ងៃ។
មុនពេលនិទាឃរដូវថ្មីជិតឈានមកដល់ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ សូមអញ្ជើញមិត្តអ្នកអានទាំងអស់គ្នាទស្សនាពេលវេលាតូចនៃជីវភាពប្រចាំថ្ងៃនៅ ត្រឿងសា ដើម្បីយល់ហើយកាន់តែស្រឡាញ់ដែនដីនេះថែមទៀត៕
ផលិតដោយ៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ
និទាឃរដូវនៅលើតំបន់ភ្នំខ្ពស់
ឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនប្រវែងជាង ២៥១ គីឡូម៉ែត្រជាប់នឹងប្រទេសជាមិត្ត ឡាវ និង កម្ពុជា កងពល ១៥ បានខិតខំប្រឹងប្រែងជម្នះការលំបាក មានរបៀបធ្វើច្នៃប្រឌិត មានប្រសិទ្ធភាពជាច្រើន រួមចំណែកកសាងក្បួនយុទ្ធសាស្ដ្រការពារជាតិ សន្តិសុខដ៏រឹងមាំ ជាពិសេសគឺ "ខ្សែការពារដោយទឹកកចិត្តប្រជាជន" តំបន់ព្រំដែនភាគខាងជើង តីង្វៀន។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សុកត្រាំង បានផ្តោតការដឹកនាំ បង្គាប់ការគណៈកម្មាធិការបក្ស បញ្ជាការគ្រប់លំដាប់ថ្នាក់អនុវត្តល្អប្រសើរទិសស្លោក "ច្បាមទាំង ៣ ជាមួយគ្នាទាំង ៤" (ច្បាមអង្គភាព ច្បាមភូមិសាស្ត្រ ច្បាមគោលការណ៍គោលនយោបាយ ហូបបាយជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា និយាយភាសាបងប្អូនជនជាតិជាមួយគ្នា) ដើម្បីជិតស្និទ្ធ ជាមួយប្រជាជន យល់ប្រជាជន គិតគូរដល់ប្រជាជនរួមដៃគ្នាថែរក្សាព្រំដែនសមុទ្រ។ល។ យ៉ាងពិតប្រាកដ។
នាពេលកន្លងទៅថ្មីៗ នេះ នៅ ហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិមធ្វើជាអធិបតីសហការជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមក្រសួងការបរទេស ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ក្រសួងនគរបាល អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជន វៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន សមាគមសិល្បករថតរូប វៀតណាម និងអង្គភាពពាក់ព័ន្ធរៀបចំពិធីប្រគល់ពានរង្វាន់ការប្រលងនិងតាំងពិព័រណ៍រូបថតសិល្បៈលំដាប់ថ្នាក់ជាតិ "មោទកភាពមួយជួរជាយដែន" លើកទី ៣ ឆ្នាំ ២០២៤។
ស្ថិតនៅខាងក្រៅទំនប់ទប់ទឹកប្រៃ ឡុងមី វីថាញ់ តំបន់ភូមិ ៦ នៃឃុំ លឿងងៀ ស្រុក ឡុងមី (ខេត្ត ហូវយ៉ាង) អោយតែរដូវប្រាំងមកដល់ក៏ពុលជាតិប្រៃ រដូវវស្សាវិញទឹកជន់លិចពុលជាតិជូរ។ ត្រូវបានអាជ្ញាធរ ផ្នែកកសិកម្មជួយឧបត្ថម្ភមាមីងបងប្អូនកសិករនៅទីនេះបានឈោងឈានឡើងក្លាយជាអ្នកមាន ដោយមានបណ្តាគំរូធ្វើកសិកម្មបណ្តោយតាមធម្មជាតិ។
កងទ័ពអ៊ំ ហូ ជាកិត្តិនាមដ៏ឧត្តុង្គឧត្តមត្រូវបានប្រជាជនប្រគល់ជូនអ្នកដែលឈរក្នុងកងជួរយោធិនបដិវត្តន៍។ ប្រការនោះបង្ហាញពីលក្ខណៈដ៏ល្អប្រពៃមានដោយឡែករបស់កងទ័ព វៀតណាម ខុសនឹងកងជួរប្រយុទ្ធអាជីពទាំងស្រុង។
កងទ័ពប្រជាជន វៀតណាម ត្រូវបានបង្កើតឡើង ដឹកនាំ អប់រំនិងលត់ដំដោយបក្សកុម្មុយនិស្ត វៀតណាម និងលោកប្រធាន ហូ ជីមិញ។ ឆ្លងកាត់រយៈកាល ៨០ ឆ្នាំនៃការកសាងប្រយុទ្ធនិងវិវឌ្ឍន៍រីកចម្រើន (ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤) កងទ័ពប្រជាជន វៀតណាម បានរួមជាមួយនឹងបក្ស ប្រជាជនទាំងមូលពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិន ឧបស័គ្គ បង្កើតបានជាយុទ្ធជ័យដ៏ត្រចះត្រចង់ វាយឈ្នះសត្រូវឈ្លានពានទាំងអស់ បង្រួបបង្រួមប្រទេសជាតិ កសាងនិងការពារមាតុភូមិ វៀតណាម សង្គមនិយម សក្តិសមជាកងទ័ពក្លាហានរបស់ប្រជាជាតិ វៀតណាម។ល។
កសាងកងប្រភេទទ័ពការពារដែនអាកាស - ទ័ពអាកាសស្រួច ទំនើប បំពេញរួចរាល់បេសកកម្ម ដើរតួនាទីស្នូលក្នុងការគ្រប់គ្រងនិងការពារផ្ទៃមេឃមាតុភូមិគឺជាកម្មវត្ថុសំខាន់មួយក្នុងចំណោមកម្មវត្ថុសំខាន់ៗ ក្នុងការអនុវត្តគោលការណ៍កសាងកងប្រភេទទ័ព ផ្នែកទ័ព កងកម្លាំងមួយចំនួនឆ្ពោះឡើងទៅរកភាពទំនើបតែម្តងដែលមហាសន្និបាតលើកទី ១៣ របស់បក្សដាក់ចេញ។
នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប ជាមេបញ្ជាការកងទ័ពឃោសនារំដោះ វៀតណាម ដោយផ្ទាល់ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ នៅខេត្ត កាវបាំង។ គម្រប់អាយុ ៣៧ ឆ្នាំ លោកបានក្លាយជាឧត្តមសេនីយ៍ឯក ជាអគ្គមេបញ្ជាការដំបូងបង្អស់នៃកងទ័ពប្រជាជន វៀតណាម។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ ខេត្ត សុកត្រាំង បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ បណ្តាកម្មវិធី គម្រោងទាំងឡាយ បង្កើតប្រភពកម្លាំងសំខាន់ៗ លើកកម្ពស់ជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជននៅតំបន់ដាច់ស្រយាល អាស្រ័យហេតុនេះ ពង្រឹងទំនុកចិត្តរបស់បងប្អូនជនជាតិលើការដឹកនាំរបស់បក្ស និង រដ្ឋពង្រឹងកម្លាំងនៃធ្លុងមហាសាមគ្គីប្រជាជាតិ។ អ្នកកាសែតជនជាតិ និងតំបន់ភ្នំបានមានបទសន្ទនាជាមួយលោក ឡឹម ហ្វាងម៉ូវ ប្រធានគណៈកម្មាធិការកិច្ចការជនជាតិខេត្ត សុកត្រាំង អំពីខ្លឹមសារនេះ...
ខេត្ត សុកត្រាំង ជាមូលដ្ឋានមានចំនួនប្រជាជនជាង ៣៥% ជាបងប្អូនជនជាតិភាគតិចរស់នៅ។ នាពេលកន្លងទៅ អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១៖ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) ប្រកបដោយប្រសិទ្ធភាព ជីវភាពបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តកាន់តែត្រូវបានកែលម្អ លើកកម្ពស់ទាំងអំពីសម្ភារៈ និងស្មារតី ។ល។ ពីមួយថ្ងៃទៅមួយថ្ងៃ។
វិញចូវ (ខេត្ត សុកត្រាំង) ជាទីរួមខេត្តជាប់មាត់សមុទ្រមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ (ស្មើនឹងអត្រាជាង ៧០% ក្នុងនោះជាង ៥៣% ជាជនជាតិ ខ្មែរ)។ ការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដំណាក់កាលទី១៖ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅទីរួមខេត្ត វិញចូវ កាន់តែមានភាពផ្លាស់ប្តូរមុខមាត់ថ្មី។
ខេត្ត សុកត្រាំង គឺជាតំបន់ដែនដីមានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ដោយមានវត្តអារាមខ្មែរ ដ៏មហាសាល ផ្ចិតផ្ចង់ ព្រមទាំងសំណង់ព្រះពុទ្ធសាសនាពាំនាំមកនូវស្លាក់ស្នាមរាប់ សតវត្សរ៍។ សម្រាប់បងប្អូនជនជាតិខ្មែរ វត្តអារាមគឺជាកន្លែងផ្ទុកនូវតម្លៃខាងប្រលឹងវិញ្ញាណ ជំនឿដ៏ពិសិដ្ឋ យ៉ាងជ្រាលជ្រៅ កន្លែងគោរពបូជាសាសនា មជ្ឈមណ្ឌលសកម្មភាពវប្បធម៌របស់សហគមន៍លំនៅឋាន នៅក្នុងភូមិ និគម។
ខេត្ត សុកត្រាំង ជាមូលដ្ឋានមានជនជាតិភាគតិកុះករ អត្រាស្មើនឹងជាង ៣៥% នៃចំនួនប្រជាជនខេត្ត។ បន្ទាប់ពីរយៈពេលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធីគោលដៅជាតិ ១៧១៩) គណៈកម្មាធិការបក្ស អាជ្ញាធរខេត្ត សុកត្រាំង បានជំរុញយ៉ាងខ្លាំងក្លាការឧបត្ថម្ភលំនៅឋាន ទឹកប្រើប្រាស់ ផ្លាស់ប្តូរការងារជូនបងប្អូនជនជាតិ... ឆ្លងតាមរយៈនោះលើកកម្ពស់គុណភាពជីវភាពរស់នៅបងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។
ប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធីគោលដៅជាតិការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) បានជួយឧបត្ថម្ភប្រភពកម្លាំង និងបន្តបន្ថែមកម្លាំងសម្រាប់ការងារអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់បងប្អូនជនជាតិ ខ្មែរ ផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍។
ស្ថិតនៅចុងតំបន់ដីសណ្តទន្លេ ហូវ ខេត្ត សុកត្រាំង ជាមូលដ្ឋានមានតំបន់សមុទ្រធំទូលាយប្រហែល ៣០.០០០ គីឡូម៉ែត្រក្រឡា ឆ្នេរសមុទ្រប្រវែងជាង ៧២ គីឡូម៉ែត្រ ដោយមានដៃទន្លេសំខាន់ៗចំនួន ៣ ឆ្ពោះទៅជាប់សមុទ្រខាងកើតគឺ ឌិញអាន ត្រឹនដេ និង មីថាញ់។ នេះគឺជាឧត្តមភាពមិនត្រឹមតែនៅទីតាំងយុទ្ធសាស្ត្រអំពីការពារជាតិ-សន្តិសុខប៉ុណ្ណោះទេថែមទាំងនៅជាសក្តានុពលដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផងដែរ។
នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមដាក់ដំណើរការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមលើវិសាលភាពទូទាំងប្រទេសអញ្ជើញជាអធិបតីសម័យប្រជុំលើកទីមួយនៃគណៈកម្មាធិការដឹកនាំ
បងប្អូនជនជាតិ ចាម នៅខេត្ត អានយ៉ាង កាន់សាសនា ឥស្លាម បច្ចុប្បន្នមានជាង ១១.០០០ នាក់ ស្មើនឹងប្រហែល ០,៦% នៃចំនួនប្រជាជនសរុបលើភូមិសាស្ត្រខេត្ត។ មិនត្រឹមតែអនុវត្តល្អទ្រឹស្តីសាសនាប៉ុណ្ណោះទេ បងប្អូនជនជាតិ ចាម នៅទីនេះថែមទាំងជ្រោងខ្ពស់ស្មារតីទំនួលខុសត្រូវ ខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ថែរក្សាវប្បធម៌ប្រពៃណីឆ្ពោះទៅរកជីវភាពមួយដ៏ស៊ីវីល័យ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ ។ល។
កោះ កូន ក (ឬហៅថា ហនកូ កនហូ ឬក៏ ថាវភូ ហនមែ) គឺជាកោះស្ថិតនៅដែនសមុទ្រខេត្ត ក្វាងទ្រី ចម្ងាយពីដីគោកប្រហែល ១៥ ម៉ៃល៍ឆ្ពោះទៅប៉ែកខាងកើត។ កោះ កូន ក មានផ្ទៃក្រឡាចំនួន ២,៣ គីឡូម៉ែត្រការ៉េដោយមានប្រជាជនចំនួន ២៤ ក្រុមគ្រួសារ។
បច្ចុប្បន្ន ខេត្ត ត្រាវិញ មានអ្នកមានប្រជាប្រិយភាពជិត ៤០០ នាក់ ត្រូវបានប្រជាជនផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសតាំង ជាស្ពានមេត្រីដ៏សំខាន់រវាងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាននិងបងប្អូនជនជាតិភាគតិច។ ជាពិសេស អ្នកមានប្រជាប្រិយភាពនៅតំបន់បងប្អូនជនជាតិភាគតិច ខេត្ត ត្រាវិញ មានការរួមវិភាគទានយ៉ាងធំធេងក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។
នាយប់នៃថ្ងៃទី ១៣ ខែ វិច្ឆិកា នៅទីលាន វ៉ ង្វៀនយ៉ាប (សង្កាត់ អានថាញ់ ទីក្រុង ហុងងឺ) មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគ ដុងថាប សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ហុងងឺ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរការបរទេសនិងអង្គភាពពាក់ព័ន្ធការរៀបចំពិធីបើកផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប ឆ្នាំ ២០២៤។
រំលឹកអនុស្សាវរីយ៍ខួប ៧០ ឆ្នាំនៃទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៥៤ ដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤)
លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ជាមួយតំណាងបណ្តាអង្គការ អាជីវកម្មឧបត្ថម្ភថវិកាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម
នាថ្ងៃទី ១០ ខែ កក្កដា គណៈកម្មការជនជាតិខេត្ត ដុងណាយ បានរៀបចំកិច្ចប្រជុំជំនួបមុខអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តដើម្បីស្តាប់មតិយោបល់ចិត្តគំនិតបំណងប្រាថ្នា ចែករំលែកបទពិសោធន៍របស់អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច។
នៅ សុកត្រាំង ខេត្តមានបងប្អូនជនជាតិភាគតិចស្មើនឹងអត្រាជាង ៣៥% ក្នុងនោះ ៣០% ជាបងប្អូនជនជាតិ ខ្មែរ ចំនួនច្រើនជាងគេបង្អស់នៅតំបន់ដីទំនាបទន្លេ គឺវឡុង ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ ក្រុមគ្រួសារក្រីក្រ គ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនទទួលបានប្រភពទុនឥណទានគោលនយោបាយដើម្បីកសាងគំរូសេដ្ឋកិច្ចមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន។
នៅខេត្ត សុកត្រាំង មានក្រុមគ្រួសារបងប្អូនជនជាតិភាគតិចជាង ១.៥០០ គ្រួសារត្រូវបានសាងសង់ផ្ទះថ្មី ផ្លាស់ប្តូរមុខរបរអភិវឌ្ឍផលិតកម្ម រួចផុតពីភាពក្រីក្រឈោងឈានឡើងពីមួយជំហានទៅមួយជំហានដោយសារប្រភពទុនឥណទានអនុគ្រោះយោងតាមអនុក្រឹត្យលេខ 28/2022/ ND-CP របស់រដ្ឋាភិបាលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ ២០២១-២០២៥។
កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ ក្រសួងនគរបាលបានរៀបចំពិធីសម្ពោធនិងប្រគល់លំនៅឋានចំនួន ១.៣០០ ខ្នងជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅលើភូមិសាស្ត្រខេត្ត ត្រាវិញ។
ខេត្ត តីនិញ មានទីតាំងយុទ្ធសាស្រ្តនៅក្នុងតំបន់សេដ្ឋកិច្ចគោលដៅសំខាន់នៃភូមិភាគខាងត្បូងតំណភា្ជប់ជាមួយនឹងទីផ្សារ កម្ពុជា។
លោកប្រធាន ហូ ជីមិញ ធ្វើការនៅផ្ទះលេខ ៥៤ ក្នុងបរិវេណវិមានប្រធានរដ្ឋ (ហាណូយ) ចាប់ពីខែ ធ្នូ ឆ្នាំ ១៩៥៤ ដល់ខែ ឧសភា ឆ្នាំ ១៩៥៨
ទិដ្ឋភាពរួមនៃភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ) ល្ងាចថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៤