នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប ជាមេបញ្ជាការកងទ័ពឃោសនារំដោះ វៀតណាម ដោយផ្ទាល់ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ នៅខេត្ត កាវបាំង។ គម្រប់អាយុ ៣៧ ឆ្នាំ លោកបានក្លាយជាឧត្តមសេនីយ៍ឯក ជាអគ្គមេបញ្ជាការដំបូងបង្អស់នៃកងទ័ពប្រជាជន វៀតណាម។
ដោយមានទេពកោសល្យយោធារបស់ខ្លួន នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប បានរួមចំណែកយ៉ាងសំខាន់ចំពោះរាល់ជ័យជម្នះរបស់កងទ័ពនិងប្រជាជន វៀតណាម តាំងពីសមរភូមិដំបូង ផាយខាត់ - ណាង៉ឹន ដល់យុទ្ធនាការ ដៀនបៀនភូ ឆ្នាំ ១៩៥៤ និងយុទ្ធនាការ ហូ ជីមិញ ប្រវត្តិសាស្ត្រ ១៩៧៥ ក្លាយជា "មេទ័ពរឿងព្រេង" នៅក្នុងដួងចិត្តប្រជាជន វៀតណាម។
លោកប្រធាន ហូ ជីមិញ នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប និងសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋពិភាក្សាអំពីផែនការបើកយុទ្ធនាការ ដៀនបៀនភូ (ឆ្នាំ ១៩៥៤)
នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប ជារាមច្បងនៃកងទ័ពប្រជាជន វៀតណាម ក្លាហាន កូនសិស្សដ៏ឆ្នើមរបស់លោកប្រធាន ហូ ជីមិញ ត្រូវបានពិភពលោកទាំងមូលគោរព កោតសរសើរ លើកតម្កើងជាមេទ័ពមួយរូបក្នុងចំណោមមេទ័ពដ៏មហិមាបំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រពិភពលោកឆ្លងគ្រប់សម័យកាលទាំងអស់៕
នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប និងសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការយោធាមជ្ឈិមបក្សអញ្ជើញតាមដានការវិវត្តនៃយុទ្ធនាការ ហូ ជីមិញ ឆ្នាំ ១៩៧៥
ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៦៩ នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប អញ្ជើញទៅសួរសុខទុក្ខយុទ្ធជនពិការកំពុង ព្យាបាលនៅមន្ទីរពេទ្យយោធា ១០៨ (បច្ចុប្បន្នជា មន្ទីរពេទ្យយោធាមជ្ឈិម ១០៨)
នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប ជាមួយកងសេនាជនវ័យចំណាស់ ហ្វាំងហ្វា (ខេត្ត ថាញ់ហ្វា) ធ្លាប់បាញ់ទម្លាក់យន្តហោះ អាមេរិក ដោយកាំភ្លើងវែងក្នុងជ័យជម្នះ ហាមរ៉ុង
នាយឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប អគ្គមេបញ្ជាការកងទ័ពប្រជាជន វៀតណាម នៅក្នុងពិធីត្រួតពលនៅលើទីលាន បាឌិញ ហាណូយ
រូបថត៖ ឯកសារនៃទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ ចន្ថា
(កាសែតរូបភាពនិងតំបន់ភ្នំ)