ខេត្ត សុកត្រាំង មានផ្ទៃក្រឡាដែនសមុទ្រប្រហែល ៣០.០០០ គីឡូម៉ែត្រ ការ៉េ ដោយមានឆ្នេរសមុទ្រប្រវែង ៧២ គីឡូម៉ែត្រ។ តំបន់ព្រំដែនសមុទ្រ នៃខេត្តមានឃុំ សង្កាត់ ទីរួមស្រុកចំនួន ១១ ចំណុះបណ្តាស្រុក គូឡាវយុង ត្រឹនដេ និងទីរួមខេត្ត វិញចូវ រួមមានជនជាតិចំនួន ៣ គិញ ខ្មែរ ចិន រស់នៅ ចម្រុះលាយឡំជាមួយគ្នា ក្នុងនោះជនជាតិ ខ្មែរ ស្មើនឹងអត្រាចំនួន ៤៩,៥៤% ជនជាតិ ចិន ស្មើនឹងអត្រាចំនួន ១៣,៩៩%។ ជីវភាពប្រជាជនតំបន់ព្រំដែន សមុទ្រជាចម្បងធ្វើកសិកម្មនិងនេសាទ វារីវប្បកម្ម។
លោកវរសេនីយ៍ឯក ឡេ វ៉ាន់អាញ់ អនុប្រធានអគ្គស្នងការនយោបាយ កងទ័ពការពារព្រំដែនខេត្ត សុកត្រាំង បានឲ្យដឹងថា នាពេលកន្លងទៅ គណៈកម្មាធិការបក្ស មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សុកត្រាំង តែងតែបុរេសកម្មផ្ដល់សេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈ កម្មាធិការប្រជាជនខេត្ត
គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារ ព្រំដែន គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរ គណៈកម្មការផ្នែក អង្គការមហាជន កងកម្លាំងមានពាក់ព័ន្ធទាំងឡាយ អនុវត្តការងារគ្រប់គ្រង ការពារអធិបតេយ្យភាពសន្តិសុខព្រំដែនតំបន់ សមុទ្រ ថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ចូលរួម អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកប ដោយនិរន្តរភាព កសាងប្រព័ន្ធនយោបាយ កសាងតំបន់ព្រំដែនសមុទ្ររឹងមាំ។
គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តបង្គាប់ ការស្ថាប័ន អង្គភាពអនុវត្តគំរូជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច - សង្គមមាន ប្រសិទ្ធភាពនៅលើភូមិសាស្ត្រ ជាតួយ៉ាងគឺចលនា "កងទ័ពការពារ ព្រំដែន រួមកម្លាំងកសាងជនបទថ្មី" "កងទ័ពការពារ ព្រំដែនរួមដៃគ្នា ដើម្បីអ្នកក្រ មិនទុកអោយនរណាម្នាក់ត្រូវបោះ បង់ចោលនៅ ខាងក្រោយឡើយ" កម្មវិធី "រួមដំណើរជាមួយស្ត្រីជាយដែន" កម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាព កក់ក្តៅដល់បេះដូង អ្នកភូមិ" គំរូ "កូនធម៌ប៉ុសិ៍្តការពារ ព្រំដែន" កម្មវិធី "ទ្រជំហាន ជូនប្អូនៗ ទៅសាលារៀន" គំរូ "គោពូជជូនអ្នកក្រ"។ល។
ឆ្លងតាមរយៈគំរូនានា ចាប់ពីឆ្នាំ ២០១៩ រហូតមកទល់ពេល នេះ ស្ថាប័ន អង្គភាពនៃកងទ័ពការពារព្រំដែន ខេត្តសហការ ជាមួយគណៈកម្មការផ្នែកសង់ជូន "លំនៅឋានមហាសាមគ្គី" ចំនួន ៤៨ ខ្នង "លំនៅឋានមិត្តរួមកងជួរ" ចំនួន ១៤ ខ្នង តម្លៃ សរុបជាង ៣,៥ ពាន់លានដុង ពិនិត្យព្យាបាលជំងឺនិងផ្ដល់ថ្នាំ ពេទ្យដោយឥតគិតថ្លៃជិត ២៥ ពាន់លើកនាក់ តម្លៃជិត ១ ពាន់លានដុង។ ប្រគល់ជូនអំណោយរាប់ពាន់ចំណែក អាហារូបករណ៍រាប់រយកញ្ចប់ដល់សិស្ស សាលាក្រីក្រជម្នះការ លំបាកនិងគ្រួសារ គោលនយោបាយនៅលើភូមិសាស្ត្រ។ល។
ចលនា "ប្រជាជនទាំងអស់ចូលរួមការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែន ជាតិក្នុងស្ថានភាពថ្មី" ផ្សារភ្ជាប់ជាមួយនឹងគំរូបក្ខជនប៉ុស្តិ៍ការពារព្រំដែន ចូលរួមសកម្មភាព សាខាបក្សនិគម ភូមិនិងទទួលបន្ទុកក្រុមគ្រួសារនៅតំបន់ព្រំដែនសមុទ្របាន នាំមកនូវ គុណភាព ប្រសិទ្ធភាពជាក់ស្តែង រួមចំណែកកសាងក្បួនយុទ្ធសាស្ដ្រ ប្រជាជាតិទាំងមូល ការពារជាតិ ក្បួនយុទ្ធសាស្ដ្រសន្តិសុខប្រជាជន និងក្បួនយុទ្ធសាស្ដ្រប្រជាជនទាំងមូល ការពារព្រំដែនរឹងមាំ។
កម្មវិធី "សំឡេងឧគ្ឃោសនសព្ទការពារព្រំដែន" "ក្រុមកិច្ចការភូមិសាស្ត្រ" បានពាំនាំ ចំណេះដឹង ព័ត៌មានចាំបាច់ដល់គ្រប់ៗ ច្រកល្ហក គ្រប់ៗ ផ្ទះ មនុស្សគ្រប់ៗ រូប ឆ្លងតាមរយៈ នោះកសាងប្រព័ន្ធនយោបាយមូលដ្ឋាន បង្កើនការសាមគ្គីភាពកងទ័ពនិង ប្រជាជនរាប់អានគ្នា ស្អិតល្មួត។ ឆ្នាំ ២០២៤ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបានឃោសនា ដោយកន្លែង ដល់ក្រុមគ្រួសារចំនួន ៣.៩០០ លើក មធ្យោបាយចំនួន ៩៨០ គ្រឿងក្នុងចំណោមនាវិក ចំនួន ១០.១០០ នៅតំបន់ព្រំដែនសមុទ្រ ឃោសនានៅតាមឧបករណ៍ផ្សាយសំឡេង បានចំនួន ៥៤៥ ដងនៅឃុំ សង្កាត់ ទីរួមស្រុកតំបន់ព្រំដែនសមុទ្រចំនួន ១១ ផ្សព្វផ្សាយ ប្រមូលផ្តុំ ចំនួន ៩៧ ដងក្នុងចំណោម ៥.៨៩០ លើកអ្នកស្តាប់ជាដើម៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ