បច្ចុប្បន្នបង ត្រឹន វ៉ាន់ធិញ នៅភូមិ ៦ ឃុំ លឿងងៀ មានស្រះចិញ្ចឹមបង្កងវិបុលវប្បកម្មចំនួន ៣ ដោយមានផ្ទៃក្រឡាចំនួន ៧០.០០០ ម៉ែត្រការ៉េ ប្រព័ន្ធលូយកទឹក រំដោះទឹកធ្លាយដល់ទន្លេ ង៉ានយឿ។ អោយតែហើយរដូវស្រូវម្តងៗ បងប្រមូលចំបើងទាំងអស់រួចអោយទឹកប្រៃចូលត្រាំ។
បន្ទាប់ពីបង្ហួតទឹកហើយហាលសម្ងួត បងបូមទឹកប្រៃ (៧ ភាគពាន់ដល់ ៨ ភាគពាន់) ចូល ស្របពេលនោះដែរបាចម្សៅកំបោរស។ នៅពេលកម្រិតជាតិប្រៃ កម្រិត pH ត្រឹមត្រូវតាមតម្រូវការ បងចាប់ផ្តើមព្រលែងបង្កងពូជ។
ក្នុងរយៈពេល ៣ ដល់ ៤ ខែដំបូង បង្កងត្រូវបានចិញ្ចឹមដោយសារាយធម្មជាតិទាំងស្រុងនៅក្នុងស្រះ។ ក្រោយពីរដូវចិញ្ចឹមដំបូង បង្កងសម្រេចបានទិន្នផលចំនួន ៣០០ ដល់ ៤០០ គីឡូក្រាមក្នុងមួយហិកតា។ ដោយមានតម្លៃលក់ជាមធ្យមចំនួន ១៧០.០០០ ដុងក្នុងមួយគីឡូក្រាម បងរកបានប្រាក់ចំណូលចំនួន ៥០ ដល់ ៧០ លានដុងក្នុងមួយហិកតា។
លោក ង្វៀន វ៉ាន់ង៉ុក អនុប្រធានគណៈកម្មាធិការ ប្រជាជនឃុំ លឿងងៀ បានឲ្យដឹងថា៖ តំបន់ភូមិ ៦ មានផ្ទៃក្រឡាប្រហែល ១០០ ហិកតាធ្វើស្រែ ១ រដូវ - បង្កង ១ រដូវ រដូវបង្កងសុទ្ធតែត្រូវបានចិញ្ចឹមបណ្តោយតាមធម្មជាតិស្ទើរតែទាំងអស់។ ពេលមិនទាន់ចិញ្ចឹមបង្កងក៏ក្នុងចំណោម ៦០ ក្រុមគ្រួសារ ជាងពាក់កណ្តាលជាក្រុមគ្រួសារក្រីក្រប៉ុន្តែចាប់ពីឆ្នាំ ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ អាស្រ័យដោយផ្លាស់ប្តូរគំរូបង្កង - ស្រូវ ទូទាំងភូមិនៅតែចំនួន ៦ ក្រុមគ្រួសារក្រីក្រប៉ុណ្ណោះ៕
អត្ថបទ៖ សុងហូវ រូបថត៖ យុយខឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ