កងទ័ពយើងចេញមកពីប្រជាជន ដើម្បីប្រជាជនបានជាប្រយុទ្ធ និងបម្រីការ។ ស្មារតីយកអាយុជីវិតធ្វើដើមទុន បរិច្ចាគដើម្បីប្រជាជនត្រូវបានបង្ហាញតាំងពីប៉ុន្មានថ្ងៃដំបូងបង្កើតឡើងតែម្តង។
នៅរាល់កាលៈទេសៈនៃស្ថានភាពកងទ័ពអ៊ំ ហូ តែងតែជាទីពំនឹងយ៉ាងរឹងមាំរបស់ប្រជាជន ក្លាយជាគំរូតួយ៉ាងដ៏ល្អឥតខ្ចោះត្រូវបានប្រជាជនប្រគល់ក្តីស្រឡាញ់ទំទុកចិត្តអោយទាំងមូល។ ប្រទេសជាតិមានភ័យអាសន្ន កូនក្មួយរបស់ប្រជាជនក្លាយជាយុទ្ធជនក្រោកឈរឡើងតស៊ូប្រយុទ្ធ។ ប្រទេសជាតិសាន្តត្រាណ យុទ្ធជនវិលត្រឡប់មកស្រុកកំណើតគិតគូរផលិតកម្មវិញ។ ទំនាក់ទំនងរវាងកងទ័ពជាមួយប្រជាជនពេលនោះវេញត្របាញ់បញ្ចូលគ្នា ក្លាយជាប្រភពកម្លាំងផ្ទៃក្នុងដ៏ខ្លាំងក្លាដើម្បីថែរក្សាមាតុភូមិរឹងមាំ គង់វង្ស ឋិតថេរចីរកាល។
រំលឹកអនុស្សាវរីយ៍ខួប ៨០ ឆ្នាំនៃទិវាបង្កើតកងទ័ពប្រជាជន វៀតណាម (ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤) និងអនុស្សាវរីយ៍ខួប ៣៥ ឆ្នាំនៃទិវាជួបជុំប្រជាជនទាំងមូលការពារជាតិ (ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៨៩ - ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤) កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ សូមគោរពឧទ្ទេសនាមកម្រងរូបភាពគួរឲ្យរំជួលចិត្តអំពីយុទ្ធជន កងទ័ពការពារព្រំដែន ប៉ុន្មានឆ្នាំកន្លងទៅបានមិនក្រែងរអែងលំបាកលំបិន នឿយហត់ "ជាមួយគ្នា ទាំង ៤" ជាមួយមាមីងបងប្អូនអ្នកភូមិជួយមាមីងបងប្អូនរក្សាលំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ច។ ឆ្លងតាមរយៈនោះ រួមចំណែកសាយភាយពន្លឺរូបភាពកងទ័ពអ៊ំ ហូ ក្នុងសម័យកាលថ្មី ពង្រឹងទំទុកចិត្តរបស់ប្រជាជនជាមួយបក្ស រដ្ឋ កងទ័ពកសាងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល៕
ផលិតដោយ៖ ក្រុមសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ ចន្ថា