![ភ្ញៀវទេសចរអញ្ជើញមកកាន់ភូមិ ចែកាន់ មានឳកាសឆ្លងកាត់ពិសោធន៍បែបដេកលើផ្ទះខ្ពស់ផុតពីដីដ៏ល្អឯករបស់ជនជាតិ ថៃ នៅ homestay ទាំងឡាយ 3-ban Che Can-Phan Tuan Anh.jpg](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55790858e420e16970ea75800bc73af22e652c6f76e86185ff4a548cefceff751875237384c47498cc7acd8bba7236d833ecf3c2c369ae087d5bceeabeb2b34837/3-ban-che-can-phan-tuan-anh-9448.jpg)
ចំណុះឃុំ មឿងផាំង ទីក្រុង ដៀនបៀនភូ (ខេត្ត ដៀនបៀន) ចែកាន់ ត្រូវបានស្គាល់ថាជាភូមិរក្សាទុក អភិរក្សជាច្រើនតម្លៃវប្បធម៌ជនជាតិ ថៃ បុរាណ។ ជាមួយនឹងបរិយាកាសដ៏បរិសុទ្ធ ធម្មជាតិស្រស់បំព្រង ភូមិ ចែកាន់ បាននិងកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរនៅតំបន់ភ្នំ តីបាក់ (ភូមិភាគពាយ័ព្យ)។ល។
ភូមិ ចែកាន់ ផ្អែកខ្នងលើផ្នែកមួយនៃជួរភ្នំ ពូដូន មានកំពូលខ្ពស់បំផុតគឺ ពូហួត កម្ពស់ជាង ១.៧០០ ម៉ែត្របើប្រៀបនឹងផ្ទៃទឹកសមុទ្រ។ នៅលើកំពូលភ្នំនេះដោយផ្ទាល់ ឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប បានបញ្ជាឱ្យដាក់ស្ថានីយ៍ សង្កេតការណ៍មើលដើម្បីតាមដានការវិវត្តទ្រង់ទ្រាយសមរភូមិនៅតំបន់ជ្រលងភ្នំ មឿងថាញ់ ក្នុងយុទ្ធនាការ ដៀនបៀនភូ។
![ជនជាតិ ថៃ នៅភូមិ ចែកាន់ នៅតែរក្សាទុកលក្ខណៈវប្បធម៌សំពត់ជ្រលក់ត្រុំសម្រាប់សម្លៀកបំពាក់ប្រពៃណី 7-ban Che Can-xuan tu.jpg](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55790858e420e16970ea75800bc73af22e5d2ef3b4f012772f1e364b86be260a147a3414f343a18fd9640343cd634c3e0d5d6b962403a1aed50ce9b297cb74b0c7/7-ban-che-can-xuan-tu-2841.jpg)
ភូមិ ចែកាន់ គឺជាភូមិមួយក្នុងចំណោមភូមិតិចតូចមានមុនឆ្នាំ ១៩៥៤។ ពាក្យដើមទាំងពីរពាក្យ "ចែកាន់" គឺ "ចែកាំន់" ដោយមានន័យថាឃុំគ្រងអោយប្រជាជន ទប់ស្កាត់ខ្មាំងឈ្លានពាន។
ភូមិមានចំនួន ១០៨ ក្រុមគ្រួសារ មនុស្សជិត ៥០០ នាក់សុទ្ធតែជាជនជាតិ ថៃ ខ្មៅ។ មិនពិបាកដើម្បីសង្កេតឃើញលក្ខណៈដ៏វិសេសវិសាលនៅភូមិ ចែកាន់ គឺផ្ទះខ្ពស់ផុតពីដីទាំងឡាយបានចាប់ផ្តើមឡើងពណ៌ពេលវេលា។
![មិនពិបាកដើម្បីសង្កេតឃើញលក្ខណៈដ៏វិសេសវិសាលនៅភូមិ ចែកាន់ គឺផ្ទះខ្ពស់ផុតពីដីទាំងឡាយបានឡើងពណ៌ពេលវេលា 5-ban Che Can-Phan Tuan Anh.jpg](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55790858e420e16970ea75800bc73af22e09519c453855c9aa13a314c6068ed0b8fdbbc6683894ece12edf10082c66fc1e1f2018a1d6f349d55b83b5711887dc1a/5-ban-che-can-phan-tuan-anh-5470.jpg)
ផ្ទះខ្ពស់ផុតពីដីនៅទីនេះមានពីរជាន់ ជាធម្មតាបែរខាងក្រោយទៅកាន់កូនភ្នំ ភ្នំ បែរមុខចេញទៅកាន់ព្រែក ជ្រោះឬវាលស្រែ។ ជាន់ខាងលើជាធម្មតាមាន ៣ ល្វែង សម្រាប់ប្រជុំជីវភាពគ្រួសារនិងទទួលភ្ញៀវ ជាន់ក្រោមសម្រាប់ទុកដាក់ឧបករណ៍កសិកម្មដាំដុះ ឈើ ឧស ។ល។
លក្ខណៈដ៏វិសេសវិសាលនៃភូមិ ចែកាន់ ថែមទាំងត្រូវបានបង្ហាញនៅតាមរយៈពិធីបុណ្យដូចជា "សេនភូមិ" "សេននិគម" "គីនលៅ ណ" រួមជាមួយនឹងទំនុកចម្រៀងប្រជាប្រិយ របាំប្រជាប្រិយដ៏ល្អឯកទៀតផង មានលក្ខណៈតំណភា្ជប់សហគមន៍ខ្ពស់។
អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរអាចពិសាមុខម្ហូបជាច្រើនក្នុងស្រុកភូមិ ផ្សារភ្ជាប់នឹងវប្បធម៌ភោជនាហារនៃជនជាតិ ថៃ ដូចជាទំពាំងព្រៃ ញាំស្បែកក្របី សាច់ព្យួរ លើធ្នើចង្រ្កានត្រីអាំង មាន់អាំង បាយក្រឡាន បាយដំណើបប្រាំពណ៌។ល។
![ភូមិ ចែកាន់ របស់ជនជាតិ ថៃ នៅឃុំ មឿងផាំង ទីក្រុង ដៀនបៀនភូ (ខេត្ត ដៀនបៀន) 1-ban Che Can-Xuan Tien.jpg](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55790858e420e16970ea75800bc73af22ef6641160b5037b067df53fe422fcc9a958141cc4069b50365387ca2ef9e03e8e0714817eb6501b44b089fa7632e4cc14/1-ban-che-can-xuan-tien-3949.jpg)
ដើម្បីថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌ ខេត្ត ដៀនបៀន បានរៀបចំដាក់ដំណើរការគម្រោងអភិរក្សភូមិប្រពៃណីជនជាតិ ថៃ នៅភូមិ ចែកាន់ ចាប់ពីឆ្នាំ ២០១០។ គម្រោងផ្តោតលើការអភិរក្សផ្ទះបុរាណចំនួន ១០ ខ្នង សាងសង់ផ្ទះប្រពៃណីថ្មី ថែរក្សាមុខរបរតម្បាញសំពត់សង្កិប ត្បាញឫស្សី ដំដែក ជាងឈើនិងពិធីបុណ្យ ល្បែងប្រជាប្រិយ។ល។
មិនត្រឹមតែបង្កើតប្រភពកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម គម្រោងថែមទាំងជួយជនជាតិ ថៃ ផ្លាស់ប្តូររបៀបរស់នៅ ម្ចាស់ការកែលម្អ ធ្វើផ្ទះសម្បែងឱ្យកាន់តែប្រសើរឡើង កែលម្អតុមតែងផ្លូវភូមិ ច្រកចូលភូមិឬក៏ចូលរួមសកម្មភាពវប្បធម៌ សិល្បៈ ស្តារពិធីបុណ្យប្រពៃណីឡើងវិញទៀតផង។
![ជនជាតិ ថៃ នៅភូមិ ចែកាន់ កែចៃ្នមុខម្ហូបក្នុងស្រុកដោយផ្ទាល់ ផ្សារភ្ជាប់នឹងវប្បធម៌ម្ហូបអាហាររបស់បងប្អូនជនជាតិនៅទីនេះ 6-ban Che Can-phuong nam-14CC.jpg](https://mediakm.dantocmiennui.vn/images/ef82b8ebd3904a038eb48c65696b9c55790858e420e16970ea75800bc73af22e3a6993fc4d26da40c2946454095c2f59761344fdf29f72897741fe635c2b91510929f2438ef8a18b2614ba7e7aa67b45/6-ban-che-can-phuong-nam-14cc-2667.jpg)
លោក ឡ វ៉ាន់ហ៊ើប ប្រធានគណៈកម្មាធិការប្រជាជនឃុំ មឿងផាំង បានអោយដឹងថា៖ ដោយមានបរិយាកាសដ៏បរិសុទ្ធធម្មជាតិស្រស់បំព្រងរួមជាមួយនឹងការវិនិយោគរបស់រដ្ឋ ប៉ុន្មានឆ្នាំកន្លង ភូមិ ចែកាន់ បានក្លាយជាភូមិគំរូអំពីទេសចរណ៍សហគមន៍ ទីឈប់សម្រាកដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរពេលអញ្ជើញមកកាន់ ដៀនបៀន៕
អត្ថបទ៖ ហឿងហៀន
រូបថត៖ ផាន ទន់អាញ់ - ផឿងណាម - ស៊ន់តៀន
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ