ផ្ទាំងគំនូរ Panorama យុទ្ធនាការ ដៀនបៀនភូ ត្រូវបានគូរនៅជាន់ទី ២ នៃសារមន្ទីរជ័យជម្នះប្រវត្តិសាស្ត្រ ដៀនបៀនភូ គិតចាប់ពីអំឡុងពេលផ្តួចផ្តើមគំនិតរហូតដល់ពេលបើកសម្ពោធផ្ទាំងគំនូរគឺមានរយៈពេល ៩ ឆ្នាំ។
ផ្ទាំង គំនូរត្រូវបានគូរលើជញ្ជាំងដោយថ្នាំលាបប្រភេទប្រេង ការរៀបចំប្លង់រាងរង្វង់មូល ប្រវែង ១៣២ ម៉ែត្រ កំពស់ ២០,៥ ម៉ែត្រ អង្កត់ផ្ចិត ៤២ ម៉ែត្រ ផ្ទៃក្រឡាសរុបចំនួន ៣,២២៥ ម៉ែត្រការ៉េ។
វិចិត្រករជាង ៨០ នាក់បានបង្ហាញឡើងវិញនូវតួអង្គជាង ៤.៥០០ នាក់គួបផ្សំជាមួយផ្នែករៀបចំវត្ថុតឹកតាងបែបសិល្បៈនិងបង្កើតជាផ្ទាំងគំនូរសព្វទស្សន៍មួយប្រកបដោយតថភាពជាក់ស្តែង រស់រវើកអំពីយុទ្ធនាការ ដៀនបៀនភូ។
ផ្ទាំងគំនូរមិនត្រឹមតែមានតម្លៃអំពីប្រវត្តិសាស្ត្រ ជាសារអំពីបំណងប្រាថ្នាដ៏ក្លៀវក្លាចង់បានសន្តិភាពប៉ុណ្ណោះទេថែមទាំងជាប្រភពសម្ភារៈដ៏មានតម្លៃ រួមចំណែកអប់រំប្រពៃណីបដិវត្តន៍អោយជំនាន់អនាគតក្រោយៗ ទៀតផង៕
អត្ថបទ៖ តឹមហៀន
រូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែឧសភា៖ យ័ញលើយ