វាលស្រែ មឿងថាញ់ មានផ្ទៃដីចំនួន ១៤០ គីឡូម៉ែត្រការ៉េ លាតសន្ធឹងប្រវែងជាង ២០ គីឡូម៉ែត្រស្ថិតនៅតាមឃុំតំបន់ជ្រលងភ្នំ ដៀនបៀន។ ដោយមានផ្ទៃដីផលិតស្រូវប្រហែលជាង ៤.០០០ ហិកតា ទិន្នផលជាមធ្យមជាង ៦,៣ តោនក្នុងមួយហិកតា ជាមធ្យមវាលស្រែ មឿងថាញ់ ផ្តល់ស្រូវជិត ៥០.០០០ តោនក្នុងមួយឆ្នាំ។ ពូជស្រូវតែមួយប៉ុន្តែពេលបានសាបព្រោះនៅលើវាលស្រែ មឿងថាញ់ នឹងផ្តល់ផលិតផលខុសប្លែកគ្នា ទិន្នផលនិងគ្រាប់អង្ករក៏ទន់ល្មួតជាង ឈ្ងុយឆ្ងាញ់ជាង។
ចាប់ពីឆ្នាំ ២០១៧ ខេត្ត ដៀនបៀន បានរៀបចំដាក់ដំណើរការសាកល្បងគម្រោង "វាលស្រែធំ" គោលបំណងចងសម្ពន្ធគ្នាក្នុងផលិតកម្ម លក់ដូរផលិតផលស្រូវអង្ករគុណភាពខ្ពស់ដោយមានទ្រង់ទ្រាយជាង ៣០ ហិកតានៅឃុំ ថាញ់អៀន ស្រុក ដៀនបៀន។
ជាអង្គភាពមួយក្នុងចំណោមអង្គភាពចូលរួមកសាង "វាលស្រែធំ" ចងសម្ពន្ធជាមួយមាមីងបងប្អូនប្រជាកសិករ ផលិត ធ្វើអាជីវកម្មស្រូវអង្ករ ដៀនបៀន សហករណ៍សេវាកម្មចម្រុះ ថាញ់អៀន ឃុំ ថាញ់អៀន ស្រុក ដៀនបៀន បានអនុវត្តគោលការណ៍ផលិតស្រូវអង្ករគុណភាពខ្ពស់លើវាលស្រែចងសម្ពន្ធ។
សហករណ៍អនុវត្តគោលការណ៍គ្រប់គ្រងផលិតសុវត្ថិភាពម្ហូបអាហារតាមស្តង់ដារ VietGAP មិនប្រើប្រាស់ជីគីមី ថ្នាំកម្ចាត់ដង្កូវបំពុលដល់ដើមស្រូវ។ ចាប់ផ្តើមពី ៣១ ហិកតានៅឆ្នាំដំបូង រហូតមកទល់ពេលនេះ ផ្ទៃដីចងសម្ពន្ធគ្នារបស់សហករណ៍ត្រូវបានបើកទូលាយឡើងដល់ចំនួន ១៥០ ហិកតាដោយមានកសិករចំនួន ២៣០ ក្រុមគ្រួសារចូលរួមនិងចុះបញ្ជីពាណិជ្ជសញ្ញាអង្ករមានឈ្មោះ តឹមសាង។ ផលិតផលនេះត្រូវបានទទួលស្គាល់សម្រេចគុណភាព OCOP ផ្កាយ ៣ នៃខេត្តហើយ។
លោក ក្វាង បាទើយ នាយកសហករណ៍សេវាកម្មចម្រុះ ថាញ់អៀន បានអោយដឹងថា តំបន់ជ្រលងភ្នំ ដៀនបៀន មានលក្ខខណ្ឌអាកាសធាតុនិងដីធ្លីសមស្រប់ដើម្បីផលិតស្រូវអង្ករគុណភាពខ្ពស់។
អាជ្ញាធរមូលដ្ឋានបានមានគោលនយោបាយជាច្រើនលើកទឹកចិត្តមាមីងបងប្អូនប្រជាកសិករនិងសហគ្រាសក្នុងតំបន់ជ្រលងភ្នំកសាងគំរូចងសម្ពន្ធផលិតស្រូវអង្ករតាមខ្សែចង្វាក់។បច្ចុប្បន្នកាល ពាណិជ្ជសញ្ញាអង្ករ ដៀនបៀន កាន់តែត្រូវបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ អង្ករ ដៀនបៀន បាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្រសម្គាល់ភូមិសាស្រ្តដើម្បីការពារពាណិជ្ជសញ្ញាហើយ។
បច្ចុប្បន្ន ខេត្ត ដៀនបៀន មានខ្សែចង្វាក់ផ្គត់ផ្គង់ផលិតផលអង្ករសុវត្ថិភាពចំនួន ៤ ស្រូវចំនួន ១០ ហិកតាសម្រេចស្តង់ដារ VietGAP ផលិតផលអង្ករចំនួន ៤ សម្រេចស្តង់ដារ OCOP ផ្កាយ ៣ អង្គភាពមួយបានផ្តល់ជូនសិទ្ធិធ្វើអាជីវកម្មវិញ្ញាបនបត្រសម្គាល់ភូមិសាស្រ្តចំពោះផលិតផលអង្ករ។
ខេត្តកំណត់គោលដៅខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ផ្ទៃដីផលិតស្រូវគុណភាពខ្ពស់សម្រេចបានប្រហែល ៨.០០០ ហិកតា ផ្តោតលើការផលិតស្រូវទំនិញផ្សារភ្ជាប់នឹងការអភិវឌ្ឍពាណិជ្ជសញ្ញាអង្ករ ដៀនបៀន៕
អត្ថបទ៖ ហ្វាងតឹម
រូបថត៖ ហ្វាងតឹម - ហឿងហៀន - ស៊ន់ទឺ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ