ឆ្នាំសិក្សា ២០២៣ - ២០២៤ សាលាមានបន្ទប់សិក្សាចំនួន ១៩ បន្ទប់ សិស្សសាលាមានចំនួន ៦៦៥ នាក់ ក្នុងនោះមានប្អូនចំនួន ២៩ នាក់ជាបណ្តាជនជាតិមានចំនួនមនុស្សតិចតួចបំផុតដូចជា៖ លឺ កុង ស៊ីឡា។
ប្អូនៗ ទាំងអស់សុទ្ធតែបានសិក្សារៀនសូត្រនិងប្រជុំជីវភាពប្រមូលផ្តុំនៅសាលាតែម្តង ត្រូវបានថែទាំគ្រប់គ្រាន់ត្រូវតាមរបបគោលនយោបាយរបស់រដ្ឋ។
ក្រៅពីម៉ោងរៀនក្នុងក្របខណ្ឌ បំណិនរស់នៅ ប្អូនៗ ថែមទាំងបានចូលរួមក្លិបរៀនអក្សរ ថៃ ក្លឹបអភិរក្សចម្រៀងប្រជាប្រិយ របាំប្រជាប្រិយប្រពៃណី សកម្មភាពក្រៅកម្មវិធីសិក្សា។ល។ ទៀតផង។
ដោយមានការផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋក្នុងការបង្ហាត់បង្រៀននិងសិក្សារៀនសូត្រជាច្រើន អត្រាសិស្សសាលារៀនចប់ ជាប់សញ្ញាបត្ររបស់សាលាតែងតែសម្រេចបាន ១០០% សិស្សប្រលងជាប់ការជ្រើសរើសចូលរៀនសកលវិទ្យាល័យ បរិញ្ញារងជាង ៨៥%។
ក្រោយពេលរៀនចប់ជាប់សញ្ញាបត្រ ប្អូនៗ ជាច្រើនបានវិលត្រឡប់ទៅស្រុកកំណើត ធ្វើជាកម្មាភិបាលទាំងឡាយបន្តវេនក្នុងប្រព័ន្ធនយោបាយនៅមូលដ្ឋាន។
៦៨ ឆ្នាំកសាងនិងអភិវឌ្ឍ វិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ដៀនបៀន បានសម្រេចស្តង់ដារជាតិជាចំណុចភ្លឺនៃការអប់រំជនជាតិ ក្លាយជាទង់ជ័យនាំមុខគេនៃផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត ដៀនបៀន៕
អត្ថបទ៖ ហៀនតឹម
រូបថត៖ ហឿងហៀន - ផាន ទន់អាញ់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ