ថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី បងប្អូនជនជាតិពាក់ សម្លៀកបំពាក់ស្អាត យកធូបទៀន ចង្ហាន់វ័ណ្ឌជរទៅវត្ត។ ក្រោមការណែនាំរបស់លោកអាចារ្យ មនុស្សគ្រប់គ្នានាំគ្នាតម្រៀបជួរ ដើរប្រទក្សិណព្រះវិហារ ៣ ជុំដើម្បីស្វាគមន៍ឆ្នាំថ្មី។
ថ្ងៃទី ២ នៃបុណ្យចូលឆ្នាំថ្មី បងប្អូនជនជាតិ វេរចង្ហាន់ប្រគេនដល់ព្រះសង្ឃ។ តបមកវិញ ព្រះសង្ឃចម្រើនព្រះបរិត្តបង្សុកូលប្រសិទ្ធីពរ អ្នកដែលបង្កើតបានគ្រាប់អង្ករ ចិញ្ចឹមសត្វ នាំមកជីវភាពរស់នៅសុខដុមរមនា សម្បូរសប្បាយ។ ថ្ងៃរសៀល បងប្អូនជនជាតិ ខ្មែរ ប្រមូលផ្តុំនៅវត្តដើម្បីពូន ភ្នំខ្សាច់ដោយបំណងប្រាថ្នាសូមអោយភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង។
ថ្ងៃទី ៣ ក៏ជាថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី ក្រោយពេលប្រគេនចង្ហាន់ដល់ព្រះសង្ឃ បងប្អូនជនជាតិធ្វើកិច្ចស្រង់ទឹកព្រះពុទ្ធប្បដិមាក្នុងគោលបំណងសម្តែងទឹកចិត្តដឹងគុណព្រះសម្មាសម្ពុទ្ធ លាងសម្អាតឧបទ្រពចង្រៃ គ្រប់ប្រការក្នុងឆ្នាំចាស់ហើយបួងសួងសុំអោយអ្វីៗ គ្រប់យ៉ាងបានដូចបំណងប៉ងប្រាថ្នាក្នុងឆ្នាំថ្មី។
ដោយមានទំនៀមដ៏វិសេសវិសាលនេះ បុណ្យចូលឆ្នាំថ្មីបានក្លាយជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ ទាក់ទាញការយកចិត្តទុកដាក់របស់បងប្អូនជនជាតិនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕
អត្ថបទនិងរូបថត៖ ឡេ អៀនថាញ់
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែមេសា៖ សឺន ហេង