នៅលម្ហវប្បធម៌តំបន់ភ្នំ សារមន្ទីរខេត្ត ដៀនបៀន និងបណ្តាស្រុក ទីរួមខេត្ត ទីក្រុងបានបង្ហាញឡើងវិញនូវតម្លៃវប្បធម៌ ប្រពៃណីរបស់បងប្អូនបណ្តាជនជាតិខេត្ត ដៀនបៀន ឆ្លងតាមរយៈគំរូផ្ទះទាំងឡាយរបស់ជនជាតិ ស្របពេលនោះដែរសម្តែងលំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងឧទ្ទេសនាមវប្បធម៌ម្ហូបអាហារដ៏វិសេសវិសាលដល់ភ្ញៀវទេសចរ។
ស្រុក មឿងញា ស្ថិតនៅតំបន់ចុងប៉ូចនាប៉ែកខាងលិចនៃមាតុភូមិកន្លែងត្រូវបានគេស្គាល់ថាដោយមានមុំបីព្រំដែន វៀតណាម - ឡាវ - ចិន ជាស្រុកតែមួយគត់នៅក្នុងខេត្តមានសហគមន៍ជនជាតិ ហាញី រស់នៅ។
អញ្ជើញមកកាន់លម្ហវប្បធម៌តំបន់ភ្នំស្រុក មឿងញា នាំមកជូនលម្ហផ្ទះជញ្ជាំងធ្វើពីដីរបស់ជនជាតិ ហាញី បណ្តាឈុតសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ស្រស់ឆើតឆាយនិងចង្វាក់ពិសេសៗ ដាច់ដោយឡែករបស់ជនជាតិ ហាញី។
ដោយមានភាពល្អឯក ដោយឡែកមានតែក្នុងសម្លៀកបំពាក់ ចង្វាក់របាំ លម្ហវប្បធម៌ ហាញី នៃស្រុក មឿងញា បានទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា ឆ្លងកាត់ការពិសោធន៍។ ដោយមានស្រុក មឿងអាង់ មូលដ្ឋាននេះក៏ពាំនាំមកនូវ លម្ហវប្បធម៌ ចង្វាក់របាំប្រពៃណីគួបផ្សំសំឡេងឃ្មោះរបស់ជនជាតិ ឃ្មុ។
ដោយសារបង្ហាញជីវភាពពលកម្មផលិតកម្មបានជារាល់កាយវិការរាំរបស់ជនជាតិ ឃ្មុ ជាធម្មតាមាំទាំ ម៉ឺងម៉ាត់ មានភាពពុះកញ្ជ្រោល។ នៅពេលសំឡេងឃ្មោះគោះកាន់តែមាំ កាន់តែញាប់នោះគឺឧបករណ៍កាន់ដោយដៃរបស់អ្នករាំដូចជាបំពង់ឬស្សីក៏ត្រូវបានគោះចុះដីកាន់តែខ្លាំង ចង្វាក់រាំកាន់តែប្រញាប់បង្កើតបានជាបរិយាកាសកាន់តែពុះកញ្ជ្រោល អន្ទងចិត្តអ្នករាល់គ្នាសម្របខ្លួនទៅក្នុងចង្វាក់រាំ។
ដោយមានចំនួន ១០ ស្រុក ទីរួមខេត្ត ទីក្រុង ជនជាតិរស់នៅរួមជាមួយគ្នាចំនួន ១៩ ក្រុម មូលដ្ឋាននីមួយៗ ជនជាតិនីមួយៗ ក៏នាំមកលម្ហវប្បធម៌បណ្តាលក្ខណៈពិសេសដាច់ដោយឡែកតាំងពីសម្លៀកបំពាក់ ចង្វាក់រាំ ចង្វាក់របាំ ។ល។ បង្កើតបានភាពជក់ចិត្ត ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាក៏ដូចជាការសម្របខ្លួនឆ្លងកាត់ការពិសោធន៍យ៉ាងច្រើនកុះករ។
យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដៀនបៀន លោក វឺ អាបាំង លម្ហវប្បធម៌តំបន់ភ្នំនិងសកម្មភាពដាក់តាំងបង្ហាញ ឧទ្ទេសនាមផលិតផលវប្បធម៌ ទេសចរណ៍គឺជាចំណុចរំលេចឡើងដ៏លេចធ្លោក្នុងខ្សែចង្វាក់សកម្មភាពទាំងឡាយនៃពិធីបុណ្យផ្កាជើងគោឆ្នាំនេះ។
ក្នុងនោះ លម្ហវប្បធម៌តំបន់ភ្នំគោលបំណង បង្ហាញលម្ហវប្បធម៌ចម្រុះពណ៌ សកម្មភាពប្រជុំជីវភាពសហគមន៍ឡើងវិញ អភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីជំរុញយ៉ាងខ្លាំងក្លា ការងារជំរុញផ្សព្វផ្សាយសក្ដានុពល ប្រៀបខ្លាំង បណ្តាផលិតផលវប្បធម៌ទេសចរណ៍ តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនបណ្តាជនជាតិនៅខេត្ត ដៀនបៀន។
សកម្មភាពដាក់តាំងបង្ហាញ ឧទ្ទេសនាមផលិតផលវប្បធម៌ ទេសចរណ៍ ក្នុងពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២៤ ក៏មានការចូលរួមសហការពីខេត្ត ក្រុងចំនួន ២៣ នៅទូទាំងប្រទេសដោយមានស្តង់ទំនិញជាង ៩០ ត្រូវបានត្រៀបយ៉ាងផ្ចិតផ្ចង់ក្នុងគោលបំណងនាំមកជូនភ្ញៀវទេសចរឆ្លងកាត់ការពិសោធន៍ ស្រាវជ្រាវស្វែងយល់គួរឲ្យចាប់ អារម្មណ៍អំពីវប្បធម៌ទេសចរណ៍របស់បងប្អូនបណ្តាជនជាតិនៅតាមតំបន់ភូមិភាគជាច្រើនក្នុងប្រទេសទាំងមូល៕
អត្ថបទ៖ ស៊ន់ទឺ
រូបថត៖ ទ្រុងកៀន
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ