លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ស្វាគមន៍លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនតឹនយុង។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារព័ត៌មានវៀតណាម |
តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ប្រធានបទលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន - អាមេរិក លើកនេះនឹងផ្ដោតទៅលើកិច្ចព្រមព្រៀងភាព ជាដៃគូអន្តរប៉ាស៊ីហ្វ៊ិក (TPP) និងបញ្ហាសមុទ្រខាងកើត។ នៅក្នុងថ្ងៃធ្វើការដំបូងក្រោមប្រធានបទ “ជម្រុញវិបុលសុខក្នុងតំបន់ដោយយោងលើការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍សហគ្រិនភាព” កិច្ចប្រជុំនឹងផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មដោយផ្ដោតជាសំខាន់ទៅកើការដំណើរការអនុវត្ត TPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តង់ដារខ្ពស់ដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានចំនួន ៤ គឺសិង្ហបុរី ប្រុយណេ ម៉ាឡេស៊ី និង វៀតណាម។ ប្រទេសមួយចំនួនទៀតក្នុងអាស៊ានក៏សំដែងបំណងចង់ចូលរួមជាសមាជិក TPP ដែរ ហើយសេតវិមានក៏រំពឹងថាកិច្ចព្រមព្រៀងនេះនឹងបន្តទទួលបានការផ្ដល់សច្ចាប័នពីសំណាក់ប្រទេសជាសមាជិកត្រឹមត្រូវទៅតាមផែនការ។ នៅក្នុងសម័យប្រជុំចង្អៀតដែលប្រព្រឹត្តឡើងបន្ទាប់ពីបើកកិច្ចប្រជុំ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងលោកប្រធានរដ្ឋឡាវ ជុំម៉ាលី សៃយ៉ាសន នឹងអញ្ជើញមានបទសុន្ទរកថាគន្លឹៈ បន្ទាប់មកគឺវគ្គជជែកពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនតឹនយុង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារព័ត៌មានវៀតណាម |
សហរដ្ឋអាមេរិកគឺជាដៃគូយុទ្ធសាស្រ្តរបស់អាស៊ាន ហើយនេះគឺជាកិច្ចប្រជុំកំពូលដំបូងគេរវាងអាស៊ាននិងប្រទេសជាដៃគូ បន្ទាប់ពីបង្កើតសហគមន៍អាស៊ាន។ ក្រុមអ្នកវិភាគ សន្និដ្ឋានថា៖ ភាគីអាមេរិកអោយតម្លៃជាពិសេសទៅលើកិច្ចប្រជុំនេះ ហើយចាត់ទុកនេះគឺជាដានសញ្ញាមួយអំពីកិច្ចការបរទេសនាចុងអាណត្តិរបស់លោកប្រប្រធានាធិបតី អូបាម៉ា ទន្ទឹងនោះ បញ្ជាក់នូវការព្រមព្រៀងដំណើរការគោលនយោបាយបង្វិលអ័ក្សទៅរកតំបន់អាស៊ីរបស់ក្រុងវ៉ាស៊ីនតោន មិនគ្រាន់តែជាសំដីប៉ុណ្ណោះទេ គឺថែមទាំងជាសកម្មភាពជាក់ស្តែងទៀតផង៕