ចេញផ្សាយភាពយន្តអំពីខ្មែរក្រហមរបស់អ្នកស្រី Angelina Jolie

ចេញផ្សាយភាពយន្តអំពីខ្មែរក្រហមរបស់អ្នកស្រី Angelina Jolie
តាមការគ្រោងទុក ពេលបញ្ចាំងបង្ហាញខ្សែភាពយន្តនេះនឹងមានព្រះមហាក្សត្រ កម្ពុជា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ទ្រង់យាងព្រះអធិបតីភាព និងការយាង ចូលរួមនៃសម្ដេច​​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ និងមន្ត្រីជាន់ខ្ពស់នានាក្នុងរដ្ឋាភិបាលកម្ពុជា។

ខ្សែភាពយន្ត "First They Killed My Father"​  (មុន​ដំបូងខ្មែរ​ក្រហម សម្លាប់​ប៉ា​របស់​ខ្ញុំ) ត្រូវបានអ្នកស្រី Angelina Jolie ដឹកនាំសម្ដែងតាមសៀវភៅកំណត់ប្រវត្តិ "First They Killed My Father: A Daughter of Cambodia Remembers" ដែលបានចេញផ្សាយឆ្នាំ ២០០០ ដោយសកម្មជនសិទ្ធិមនុស្សកម្ពុជា អ្នកស្រី លឿង អ៊ឹង។
 
អ្នកស្រី Angelina Jolie បានបង្ហាញខ្លួននៅលើ trailer ដែលប្រកាសនៅដើមឆ្នាំ ២០១៧ ឧទ្ទេសនាមអំពីខ្សែភាពយន្តដែលអ្នកស្រីបានផលិតហើយបានដឹកនាំសំដែងនិងក៏ជាអ្នកនិពន្ធដែរគ្រោងនឹងចេញផ្សាយជាសាធារណៈនាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅ សៀមរាប កម្ពុជា។ រូបថត៖ sabaynews។
អ្នកស្រី Angelina Jolie បានបង្ហាញខ្លួននៅលើ trailer ដែលប្រកាសនៅដើមឆ្នាំ ២០១៧ ឧទ្ទេសនាមអំពីខ្សែភាពយន្តដែលអ្នកស្រីបានផលិតហើយបានដឹកនាំសំដែងនិងក៏ជា​អ្នក​និពន្ធដែរគ្រោងនឹងចេញផ្សាយជាសាធារណៈនាថ្ងៃទី ១៨ ខែ​ កុម្ភៈ​ ឆ្នាំ ២០១៧ នៅ សៀមរាប កម្ពុជា។ រូបថត៖ sabaynews។


សៀវភៅកំណត់ប្រវត្តិប្រាប់អំពីជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា ជាពិសេសកុមារក្រោមរបបខ្មែរ ក្រហម (១៩៧៥ - ១៩៧៩)។

ខ្សែភាពយន្តនេះត្រូវបានថតនៅប្រាសាទអង្គរវត្ត រយៈពេលពីរឆ្នាំ ២០១៥ និង ២០១៦។ ក្រុមអ្នកសម្ដែងទាំងអស់ជាប្រជាជនកម្ពុជា។

កន្លែងថតភាពយន្តមួយដែលបានស្ថាបនាឡើងវិញដើម្បីបម្រើឈុតថតខ្សែភាពយន្តនៅ កម្ពុជា។ រូបថត៖ ហ្វេសប៊ុក។
កន្លែងថតភាពយន្តមួយដែលបានស្ថាបនាឡើងវិញដើម្បីបម្រើឈុតថតខ្សែភាពយន្តនៅ កម្ពុជា។ រូបថត៖ ហ្វេសប៊ុក។

លោក ឡុងកុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នឃ្លាំមើលមណ្ឌលប្រាសាទអង្គរវត្ត បានសម្តែងការរីករាយនៅពេលដែលភាពយន្តនេះត្រូវបានដាក់បញ្ចាំងផ្សាយនៅនឹងទីនេះ។ "ក្នុងនាមជាអ្នករស់រានមានជីវិតពីគ្រោះមហនរាយនៃរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហមម្នាក់ ខ្ញុំមានមោទនភាពខ្លាំងណាស់ពេលដែលភាពយន្តត្រូវបានដាក់បញ្ចាំងនៅនឹងទីនេះ។ ខ្សែសេភាពយន្តរំលឹកឡើងវីញនូវភាពឃោរឃៅយង់ឃ្នងរបស់ខ្មែរក្រហមចំពោះប្រជាជនកម្ពុជា ហើយនោះជាមេរៀនមានផលប្រយោជន៍សម្រាប់ក្មេងជំនាន់ក្រោយ", លោក កុសល បានឱ្យដឹងថា។
 
កន្លែងថតភាពយន្តមួយដែលបានស្ថាបនាឡើងវិញដើម្បីបម្រើឈុតថតខ្សែភាពយន្តនៅកម្ពុជា។ រូបថត៖កម្ពុជាថ្មី។
កន្លែងថតភាពយន្តមួយដែលបានស្ថាបនាឡើងវិញដើម្បីបម្រើឈុតថតខ្សែភាពយន្តនៅកម្ពុជា។ រូបថត៖កម្ពុជាថ្មី។

អ្នកស្រី Angelina Jolie ស្រឡាញ់ "ដែនដីអង្គរវត្ត" ចាប់តាំងពីអ្នកស្រីបានក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅឆ្នាំ ២០០១

អ្នកស្រី Jolie បានបង្កើតអង្គការមួយដើម្បីជំរុញការអភិវឌ្ឍវប្បធម៍នៅតាមតំបន់ជនបទនានានៃ កម្ពុជានិងទទួលក្មេងប្រុសមួយរូបក្នុងស្រុកនេះធ្វើជាកូនធម៌ - ប្អូន Maddox។

Angelina Jolie បានអោយដឹងថា Maddox បានជួយជ្រោមជ្រែងនាងយ៉ាងច្រើនក្នុងការសិក្សានិងដំណើរការថតខ្សែភាពយន្ត "First They Killed My Father".
កន្លែងថតភាពយន្តមួយដែលបានស្ថាបនាឡើងវិញដើម្បីបម្រើឈុតថតខ្សែភាពយន្តនៅកម្ពុជា។ រូបថត៖ កម្ពុជាថ្មី ។
កន្លែងថតភាពយន្តមួយដែលបានស្ថាបនាឡើងវិញដើម្បីបម្រើឈុតថតខ្សែភាពយន្តនៅកម្ពុជា។ រូបថត៖ កម្ពុជាថ្មី ។

នេះជាខ្សែភាពយន្តទីបួនដែល Angelina Jolie ជាអ្នកដឹកនាំសំដែង។ កាលពីមុននោះ អ្នកស្រីផលិតភាព យន្តអំពីប្រធានបទសង្គ្រាមចំនួនបីរឿងហើយ គឺរឿង " In the Land of Blood and Honey " (២០១១), "Unbroken" (២០១៥) និង "By the Sea" (២០១៥)៕
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍