យោងតាមកាសែត Korean Herald បានឱ្យដឹងថា ទូរស័ព្ទបត់បានមានតម្លៃ ១.៩៨០ ដុល្លារ ដែលត្រូវបានពន្យារពេលលើកមុនដោយសារតែបញ្ហាអេក្រង់នៅទីបំផុតបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយ លុកលើទីផ្សារ។
ស្មាតហ្វូន Galaxy Fold ដំបូងត្រូវបានសន្មតថានឹងចេញលក់នៅចុងខែ មេសា ប៉ុន្តែការពិនិត្យបង្ហាញផលិតផលជាច្រើនបានបង្ហាញអេក្រង់ទូរស័ព្ទនេះឈប់ដំណើរការ បន្ទាប់ពីបើកប្រើបានបន្តិចបន្តួច ដោយនាំឱ្យក្រុមហ៊ុន Samsung ហៅឧបករណ៍នេះចូលឃ្លាំងវិញ។
លោក គីម សឹងឈឹល អនុប្រធានក្រុមហ៊ុន Samsung Display បាននិយាយនៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មមួយថា “បញ្ហាភាគច្រើននៃអេក្រង់ត្រូវបានដោះស្រាយរួចរាល់ ហើយទូរស័ព្ទ Galaxy Fold បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកទីផ្សារ”។
ទោះយ៉ាងណា លោក សឹងឈឹល មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ណាមួយសម្រាប់ការដាក់លក់នោះទេ។
ក្រុមហ៊ុន Samsung មិនទាន់បានធ្វើអត្ថាធិប្បាយលើសម្តីរបស់លោក សឹងឈឹល នៅឡើយទេ។ ក្រុមហ៊ុន Samsung Display គឺជាផ្នែកផលិតអេក្រង់របស់ក្រុមហ៊ុនមេនិងស្ថិតនៅដាច់ដោយឡែកពីផ្នែកទូរស័ព្ទរបស់ក្រុមហ៊ុន Samsung Electronics។
មនុស្សជាច្រើនបានសន្មតថាក្រុមហ៊ុន Samsung នឹងចេញលក់ស្មាតហ្វូន Fold នៅខែ កក្កដា មុនការចេញលក់ Galaxy Note 10 ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានបដិសេធពាក្យចចាមអារ៉ាមទាំងនេះ៕
ទូរស័ព្ទបត់ Galaxy Fold មានតម្លៃ ១.៩៨០ ដុល្លារ |

ទូរស័ព្ទ Galaxy Fold បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកទីផ្សារ។ រូបថត៖ CNET |
ក្រុមហ៊ុន Samsung មិនទាន់បានធ្វើអត្ថាធិប្បាយលើសម្តីរបស់លោក សឹងឈឹល នៅឡើយទេ។ ក្រុមហ៊ុន Samsung Display គឺជាផ្នែកផលិតអេក្រង់របស់ក្រុមហ៊ុនមេនិងស្ថិតនៅដាច់ដោយឡែកពីផ្នែកទូរស័ព្ទរបស់ក្រុមហ៊ុន Samsung Electronics។
មនុស្សជាច្រើនបានសន្មតថាក្រុមហ៊ុន Samsung នឹងចេញលក់ស្មាតហ្វូន Fold នៅខែ កក្កដា មុនការចេញលក់ Galaxy Note 10 ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានបដិសេធពាក្យចចាមអារ៉ាមទាំងនេះ៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា