តោះមកមើល iPhone 11 Pro Max ធៀបនឹងគូប្រជែងមកពី Samsung និង Huawei

តោះមកមើល iPhone 11 Pro Max ធៀបនឹងគូប្រជែងមកពី Samsung និង Huawei
១. ទូរស័ព្ទ iPhone 11 Pro Max
  • ​​​​តម្លៃ​ចាប់ផ្តើម ១.៤១៨ ដុល្លារ​
  • អេក្រង់ OLED Super Retina XDR ទំហំ ៦,៥ អ៊ី​ញ​
  • ភាព​ធន់​នឹង​ទឹក​កម្រិត IP68
  • បន្ទះ​ឈី​ប A13 Bionic ដែល​ប្រើ​ម៉ាស៊ីន​តាមដាន​អាយុកាល​ថ្មនិង​កម្លាំង​ម៉ាស៊ីន​ពេល​កំពុងដំណើរការ​
  • ប្រព័ន្ធ​កាមេរ៉ា​ក្រោយ ៣ គ្រាប់ គឺ​ថត​ផ្ទៃ​លាត​ទូលាយ​ល្មម ថត​ផ្ទៃ​លាត​ទូលាយ​ខ្លាំងនិង​ថត​ហ្ស៊ូ​ម​ឆ្ងាយ​
  • អាច​ថត​ហ្សូ​ម​បាន ១០ ដង​
  • មាន Night Mode សម្រាប់​ថតរូប​នៅ​កន្លែង​មាន​ពន្លឺ​តិច​
  • អាច​ថត​វីដេអូ​កម្រិត 4K បាន​ដល់​ទៅ​កម្រិត ៦០ ហ្វ្រេ​ម​ក្នុង​មួយ​វិនាទី
  • កាមេរ៉ា​មុខ​កម្រិត ១២ មេ​ហ្គា​ភិ​ច​សែ​លអាច​ថត​វីដេអូ​ចលនា​យឺតៗ​ បាន​
  • សមត្ថភាព​សាក​ថ្ម​ឥត​ខ្សែ និង​សាក​ភ្លើង​ចូល​បាន​លឿន​

២. ទូរស័ព្ទ Samsung Galaxy Note 10 + 5G
  • តម្លៃ​ចាប់ផ្តើម ១.៣៥៧ ដុល្លារ
  • មាន​បំពាក់​ប្រព័ន្ធ 5G រួចជាស្រេច​
  • អេក្រង់ Quad HD + Dynamic AMOLED Infinity-O ទំហំ ៦,៨ អ៊ី​ញ​
  • ភាព​ធន់​នឹង​ទឹក​កម្រិត IP68
  • មាន​ប៊ិក S-Pen បំពាក់​មកជា​មួយ​ស្រេច​
  • ប្រព័ន្ធ​កាមេរ៉ា​ក្រោយ ៤ គ្រាប់ គឺ​ថត​ផ្ទៃ​លាត​ទូលាយ​ល្មម ថត​ផ្ទៃ​លាត​ទូលាយ​ខ្លាំង ថត​ហ្ស៊ូ​ឆ្ងាយ និងថត​ព្រាល​ផ្ទៃ​ខាងក្រោយ (DepthVision)
  • អាច​ហ្ស៊ូ​ម​បាន ១០ ដង
  • មាន Night Mode សម្រាប់​ថតរូប​នៅ​កន្លែង​មាន​ពន្លឺ​តិច​
  • អាច​ថត​វីដេអូ​កម្រិត 4K បាន​ដល់​ទៅ​កម្រិត ៦០ ហ្វ្រេ​ម​ក្នុង​មួយ​វិនាទី​
  • កាមេរ៉ា​មុខ​ទំហំ ១០ មេ​ហ្គា​ភិ​ច​សែ​ល
  • សមត្ថភាព​សាក​ថ្ម​ឥត​ខ្សែនិង​សាក​ភ្លើង​ចូល​បាន​លឿន​

៣. ទូរស័ព្ទ Huawei P30 Pro តម្លៃ​ចាប់ផ្តើម ៩៨៦ ដុល្លារ
  • អេក្រង់ Full HD+ ទំហំ ៦,៤៧ អ៊ី​ញ​
  • ភាព​ធន់​នឹង​ទឹក​កម្រិត IP68
  • ប្រព័ន្ធ​កាមេរ៉ា​ក្រោយ ៤ គ្រាប់ គឺ​ថត​ផ្ទៃ​លាត​ទូលាយ​ល្មម ថត​ផ្ទៃ​លាត​ទូលាយ​ខ្លាំង ថត​ហ្ស៊ូ​ម​ឆ្ងាយនិង​កាមេរ៉ា​ថត​ផ្អែក​តាម​កម្រិត​ពន្លឺ​ចូលក្នុង​លែ​ន​
  • អាច​ហ្ស៊ូ​ម​បាន ៥០ ដង
  • មាន Night Mode សម្រាប់​ថតរូប​នៅ​កន្លែង​មាន​ពន្លឺ​តិច​
  • កាមេរ៉ា​មុខ ៣២ មេ​ហ្គា​ភិ​ច​សែ​ល
  • សមត្ថភាព​សាក​ថ្ម​ឥត​ខ្សែនិង​សាក​ភ្លើង​ចូល​បាន​លឿន​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

អ្នកប្រហែលជាចាប់អារម្មណ៍