មុខរបរផលិតក្រដាសចន្ទន៍ Balansa នៅភូមិ សួយ-ក ឃុំ ហ៊ើបហ្វា បច្ចុប្បន្នគឺឃុំ កាវសឺន ស្រុក លឿងសឺន (ខេត្ត ហ្វាប៊ិញ) បានមានពីយូរលង់ណាស់មកហើយ ត្រូវបានជនជាតិ មឿង ក្នុងភូមិអភិរក្សថែរក្សារាប់រយឆ្នាំកន្លងមកហើយ។
គ្រួសារលោក ង្វៀន វ៉ាន់ជុក គឺជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារចំនួន ៥ កំពុងផលិតក្រដាសចន្ទន៍ Balansa នៅភូមិ សួយ-ក។ យោងតាមលោក ជុក វត្ថុធាតុដើមសម្រាប់ផលិតក្រដាចន្ទន៍ Balansa ជាធម្មតាយកពីដើមចន្ទន៍ Balansa និងដើមកូហ្សូ។ នៅពេលជ្រើសរើសបានដើមចន្ទន៍ Balansa ដើមកូហ្សូសមស្របជាងធ្វើការបកសំបកហាលឱ្យស្ងួតត្រាំទឹកពី ២ ដល់ ៣ ថ្ងៃ បន្ទាប់មកត្រាំទឹកកំបោរខាប់បន្តទៀតស្រង់មកលាងឱ្យស្អាតរួចត្រាំទឹកពី ៧ ដល់ ១០ ថ្ងៃទៀតដើម្បីជម្រុះជ័រឈើចោល។
![សំបកដើមកូហ្សូត្រូវបានត្រាំទឹកចំនួន ២ ដល់ ៣ ថ្ងៃ បន្ទាប់មកត្រាំទឹកកំបោររួចហើយដាំអោយពុះក្នុងរយៈពេលជាង ១០ ម៉ោង ត្រូវបានឆ្លងកាត់ការផ្អាប់ ១ ថ្ងៃ ១ យប់ រួចបន្តត្រាំទឹកស្អាតពី ៧ ដល់ ១០ ថ្ងៃ ដើម្បីជម្រុះជ័រឈើចោល ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa ảnh 1](https://mediakm.dantocmiennui.vn/images/4b8ed37fcfab8823ed0201d6efa7024b0d9a15e6f667f3e15788463cc15a50066a3a49895bbb8262373a5d1c0a93b79b/giay_do_a4.jpg)
បន្ទាប់មកសំបកឈើត្រូវបានកិនជាម្សៅដើម្បីផលិតក្រដាស។ ដំណាក់កាលប្រលៀតក្រដាសជាធម្មតាទទួល បន្ទុកដោយស្ត្រី មឿង។ ត្រូវបានផលិតពីវត្ថុធាតុដើមធម្មជាតិបានជាក្រដាសចន្ទន៍ Balansa នៅភូមិ សួយ-ក មានគុណភាពល្អជាប់បានយូរមិនត្រូវកាត់កោរដោយសត្វកណ្ដៀរឬសត្វកន្លាតឡើយ។
![លោកស្រី ហ្វាង ធីហូវ (ភរិយារបស់លោក ង្វៀន វ៉ាន់ជុក) ប្រើស៊ុមពុម្ភដើម្បីខ្មាញ់ក្រដាសចន្ទន៍ Balansa ប្រលៀតស្តើងហើយទុកអោយស្ងួតទឹកស្រឡះ ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa ảnh 2](https://mediakm.dantocmiennui.vn/images/4b8ed37fcfab8823ed0201d6efa7024b0d9a15e6f667f3e15788463cc15a5006bbdbfe32a9f9606b51d51286f4a34c3d/giay_do_a1.jpg)
![លោក ង្វៀន វ៉ាន់ជុក នៅភូមិ សួយ-ក ពិនិត្យមើលគុណភាពក្រដាសចន្ទន៍ Balansa ផលិតផលសម្រេច ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa ảnh 3](https://mediakm.dantocmiennui.vn/images/4b8ed37fcfab8823ed0201d6efa7024b0d9a15e6f667f3e15788463cc15a50061a5194f96b84c1e3a657358d16cf9cbf/giay_do_a6.jpg)
ក្រដាស់ចន្ទន៍ Balansa តែងបានសិប្បករជ្រើសរើសដើម្បីគូរគំនូរខាងជំនឿបម្រើការគោរពបូជាតែងលម្អផលិតផលឬកញ្ចប់អំណោយ។ល។ យោងតាមលោក ហ្វាង វ៉ាន់ដូ ប្រធានភូមិ សួយ-ក ស្រុក លឿងសឺន កំពុងដាក់ដំណើរការគោលនយោបាយជួយឧបត្ថម្ភបណ្តាគ្រួសារនៅភូមិ សួយ-ក អភិវឌ្ឍរបរធ្វើក្រដាសចន្ទន៍ Balansa បង្កបង្កើតពាណិជ្ជសញ្ញាកសាងភូមិសិប្បកម្មពីមួយជំហានទៅមួយជំហានឆ្ពោះទៅរកការបង្កើតគោលដៅទេសចរណ៍ឆ្លងកាត់បទពិសោធន៍សហគមន៍បង្កើតប្រាក់ចំណូលបន្ថែមជូនប្រជាជនមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ លឺវ ត្រុងដាត
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង