ក្រុមនាយកបានប្រកាសថា រថយន្ត Range Rover អគ្គិសនីពេញ លេញនឹងដាក់លក់ជូនអតិថិជនក្នុងរយៈពេល ៣ ឆ្នាំទៀត ខណៈពួក គេបានបង្ហាញរថយន្ត 4X4 ជំនាន់ទី ៥ ថ្មីប្លែកទាំងស្រុង។
រថយន្ត SUV ដ៏ប្រណីតល្បីល្បាញដែលអាចបើកបរលើស្ថានភាពផ្លូវលំបាកៗ នេះ មានអ្នកគាំទ្រជាច្រើន។ វានឹងក្លាយជារថយន្ត Land Rovers អគ្គិសនីដំបូងគេក្នុងចំណោមរថយន្តអគ្គិសនីទាំង ៦ គ្រឿងទៀត ដែលនឹងចេញតាមក្រោយ។
រថយន្ត Range Rover អគ្គិសនីសុទ្ធនឹងលក់ក្នុងតម្លៃ ១៣០.០០០ ដុល្លារនៅឆ្នាំ ២០២៤
ក្រៅពីឡានអគ្គិសនីសុទ្ធក៏នៅមានកំណែរថយន្តប្រើសាំងនិងអគ្គិសនីបញ្ចូលគ្នាជាលើកដំបូងដែលមានកៅអី ៧ សម្រាប់គ្រួសារផងដែរ ដោយក្រុមនាយកសង្ឃឹមថា ការរចនាដោយប្រើ “អគ្គិសនី” របស់ឡានអង់គ្លេស Range Rover បែប Off- Road នេះនឹងជួយលុបចោលកេរ្តិ៍ឈ្មោះ “ឡានស៊ីសាំងដូចផឹកទឹក” របស់ខ្លួនជារៀងរហូត។
រថយន្ត Range Rover អគ្គិសនីសុទ្ធនឹងមានលក់នៅលើទីផ្សារនៅឆ្នាំ ២០២៤ ក្នុងតម្លៃ ៩៤.៤០០ ផោន ឬ ១៣០.០០០ ដុល្លារ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី