ការបាញ់បង្ហោះយាននេះគ្រោងនឹងធ្វើឡើងនៅយប់ថ្ងៃចន្ទនៅរដ្ឋផ្លរីដា ហើយខណៈដែលអវកាសយានិកមិនអាចទប់ក្តីរំភើបពួកគេជាប់ នោះនឹងមានអារម្មណ៍រំជួលចិត្តកាន់តែខ្លាំងចំពោះអ្នកដែលមានធាតុរបស់មនុស្សជាទីស្រឡាញ់ត្រូវបានដឹកតាមយានអវកាស។
ក្រុមគ្រួសារនៃអ្នកសពទាំង ១៥២ នាក់បានរៀបចំការជូនដំណើរដ៏ពិសេសនេះតាមរយៈក្រុមហ៊ុន Celestis DNA ដែលជាក្រុមហ៊ុនមួយធ្វើការងារដើម្បីដាក់ធាតុមនុស្សនៅលើយានអវកាសជាច្រើន។
នៅឆ្នាំ ២០១៨ ក្រុមគ្រួសារនីមួយៗ បានចំណាយប្រាក់ជាង ៥.០០០ ដុល្លារដើម្បីយកធាតុទម្ងន់ ៧ ក្រាមដាក់នៅលើយានអវកាស។
ធាតុនៃអ្នកស្លាប់នីមួយៗ នឹងត្រូវដាក់បញ្ចូលទៅក្នុងបំពង់លោហធាតុនិងដាក់នៅលើផ្កាយ រណបមួយរបស់យាន Falcon Heavy មុននឹងបាញ់បង្ហោះនៅយប់ថ្ងៃចន្ទនេះ។ បំពង់ដាក់ធាតុនីមួយៗ មានចារអក្សរដ៏រំជើបរំជួល ស្រដៀងនឹងអត្ថន័យនៅលើថ្មផ្នូរដែរ៕
ធាតុទាំង ១៥២ នឹងត្រូវដឹកតាមយាន Falcon Heavy នៅយប់ថ្ងៃចន្ទនេះ |
នៅឆ្នាំ ២០១៨ ក្រុមគ្រួសារនីមួយៗ បានចំណាយប្រាក់ជាង ៥.០០០ ដុល្លារដើម្បីយកធាតុទម្ងន់ ៧ ក្រាមដាក់នៅលើយានអវកាស។
ក្រុមហ៊ុន Celestis DNA ដែលជាក្រុមហ៊ុនមួយធ្វើការងារដើម្បីដាក់ធាតុមនុស្សនៅលើយានអវកាសជាច្រើន |
ធាតុនៃអ្នកស្លាប់នីមួយៗ នឹងត្រូវដាក់បញ្ចូលទៅក្នុងបំពង់លោហធាតុនិងដាក់នៅលើផ្កាយ រណបមួយរបស់យាន Falcon Heavy មុននឹងបាញ់បង្ហោះនៅយប់ថ្ងៃចន្ទនេះ។ បំពង់ដាក់ធាតុនីមួយៗ មានចារអក្សរដ៏រំជើបរំជួល ស្រដៀងនឹងអត្ថន័យនៅលើថ្មផ្នូរដែរ៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា