កម្មវិធីនោះប្រារព្ធឡើងពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែ កក្កដា គឺមានរយៈពេល ៧ យប់ ៧ ថ្ងៃ។ ថ្ងៃដំបូងមាននារីរាំជាង ៣.០០០ នាក់ធ្វើឱ្យភ្ញៀវទេសចរ ថៃ ឡាវ និងបរទេសនាំគ្នាមកចូលរួមយ៉ាងច្រើនកុះករ។ ដោយឡែកក្នុងពិធីបើកវិញក៏មានតារាសម្ដែងល្បីគឺនាង Yaya Urassaya បានមកចូលរួមរាំបួងសួងនេះដែរដែលធ្វើឱ្យអ្នកគាំទ្រនាងដង្ហែគ្នាមកទស្សនាយ៉ាងច្រើនផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺតម្លៃខ្លួនរបស់ Yaya Urassaya សម្រាប់ការមកបង្ហាញខ្លួននិងសម្ដែងនោះគឺចំនួន ៣០០.០០០ បាតថៃ (ប្រមាណជិត ១ ម៉ឺនដុល្លារ) ។ ប៉ុន្តែមុនកម្មវិធីនាងក៏បានបរិច្ចាគប្រាក់ ១ សែនបាតសម្រាប់ជាអាហារូបករណ៍ដល់សិស្ស ២០ នាក់នៅខេត្ត Nakhon Phanom នេះផងដែរ ។ នាងជាកំពូលតារាសម្ដែងដ៏ស្រស់ស្អាតនិងមានចិត្តសប្បុរសមួយរូប៕
ពិធីបួងសួងនៅទីលានក្បែរមាត់ទន្លេ មេគង្គ នាទីរួមខេត្ត Nakhon Phanomមានអត្ថន័យលើកស្ទួយនិងគាំទ្រការអភិរក្សសិល្បៈវប្បធម៌ ប្រពៃណីនៃជំនឿទាក់ទងនឹងពស់នាគរាជដែលតែងតែថែរក្សាប្រជាជននៅតំបន់ទន្លេ មេគង្គ |
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺតម្លៃខ្លួនរបស់ Yaya Urassaya សម្រាប់ការមកបង្ហាញខ្លួននិងសម្ដែងនោះគឺចំនួន ៣០០.០០០ បាតថៃ (ប្រមាណជិត ១ ម៉ឺនដុល្លារ) ។ ប៉ុន្តែមុនកម្មវិធីនាងក៏បានបរិច្ចាគប្រាក់ ១ សែនបាតសម្រាប់ជាអាហារូបករណ៍ដល់សិស្ស ២០ នាក់នៅខេត្ត Nakhon Phanom នេះផងដែរ ។ នាងជាកំពូលតារាសម្ដែងដ៏ស្រស់ស្អាតនិងមានចិត្តសប្បុរសមួយរូប៕
ប្រភព៖ កោះសន្តិភាព