ខេត្ត សុកត្រាំង កៀរគរប្រភពធនធានជំនួយលំនៅឋានជូនបងប្អូនជនជាតិ

ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតឆ្នោតខេត្ត សុកត្រាំង រៀបចំពិធីផ្ទេរប្រគល់លំនៅឋានមហាសាមគ្គីចំនួន ១២៥ ខ្នងអោយក្រុមគ្រួសារក្រីក្រលើភុមិសាស្ត្រ
ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតឆ្នោតខេត្ត សុកត្រាំង រៀបចំពិធីផ្ទេរប្រគល់លំនៅឋានមហាសាមគ្គីចំនួន ១២៥ ខ្នងអោយក្រុមគ្រួសារក្រីក្រលើភុមិសាស្ត្រ

ជាមូលដ្ឋានមួយដែលមានបងប្អូនជនជាតិ ខ្មែរ ចិន រស់នៅច្រើនកុះករ ក្នុង ប៉ុន្មានឆ្នាំកន្លងទៅនេះ ខេត្ត សុកត្រាំង បានផ្ដោតការយកចិត្តទុក ដាក់ទៅលើការគិតគូរ ជំនួយលំនៅឋានជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារក្នុងក្របខ័ណ្ឌគោលនយោបាយ ជាពិសេសសម្រាប់ក្រុមគ្រួសារជនជាតិ ភាគតិចដែលមានជីវភាពរស់នៅលំបាក លំបិនខ្លាំង។

ខេត្ត សុកត្រាំង កៀរគរប្រភពធនធានជំនួយលំនៅឋានជូនបងប្អូនជនជាតិ ảnh 1ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតឆ្នោតខេត្ត សុកត្រាំង រៀបចំពិធីផ្ទេរប្រគល់លំនៅឋានមហាសាមគ្គីចំនួន ១២៥ ខ្នងអោយក្រុមគ្រួសារក្រីក្រលើភុមិសាស្ត្រ

ចាប់ពីឆ្នាំ ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ ខេត្ត សុកត្រាំង បានកៀរ គរបានទឹកប្រាក់ជាង ៨៣៨ ពាន់លានដុងសម្រាប់សាងសង់ថ្មីនិងជួស ជុលផ្ទះលំនៅឋានចំនួន ១៣.៦៦៦ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារមានកម្រិតជីវភាពរស់នៅជិតខ្សែបន្ទាត់នៃភាពក្រីក្រ អ្នកដែលមានគុណបំណាច់ជាមួយនឹងបដិវត្តន៍ គ្រួសារក្នុងក្របខ័ណ្ឌគោលនយោបាយ។

ខេត្ត សុកត្រាំង កៀរគរប្រភពធនធានជំនួយលំនៅឋានជូនបងប្អូនជនជាតិ ảnh 2ពីឆ្នាំ ២០១៦ រហូតមកទល់ពេលនេះ ខេត្ត សុកត្រាំង កៀរគរបានទឹកប្រាក់ជាង ៨៣៨ ពាន់លានដុងដើម្បីសាងសង់ថ្មីនិងជួសជុលលំនៅឋានចំនួន ១៣.៦៦៦ ខ្នងសម្រាប់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារដែលមានកម្រិតជីវភាពរស់នៅជិតខ្សែបន្ទាត់នៃភាពក្រីក្រ អ្នកមានគុណបំណាច់ជាមួយនឹងបដិវត្តន៍ គ្រួសារក្នុងក្របខ័ណ្ណគោលនយោបាយ

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ ខេត្ត សុកត្រាំង នៅតែមានប្រជាជនក្រីក្រប្រមាណជា ៨.៦០០ គ្រួសារប្រជាជនមានកម្រិតជីវភាពរស់នៅជិតខ្សែបន្ទាត់នៃភាពក្រីក្រជិត ២៩.០០០ គ្រួសារ ក្នុងចំណោមនោះមាន ៣.៦៤០ គ្រួសារក្រីក្រដែលគ្មានលទ្ធភាព ទទួលបានលំនៅឋានសមរម្យ។

ដើម្បីឲ្យគោលដៅជំនួយលំនៅឋានឲ្យក្រុមគ្រួសារក្រីក្រឆាប់បានសម្រេចរួចរាល់ខេត្ត សុកត្រាំង បន្តការកៀរគរប្រភពធនធានពីសង្គមទាំងមូល ឆ្ពោះទៅរកគោលដៅកាត់បន្ថយភាពក្រីក្រប្រកប ដោយចីរភាពនៅតំបន់ បងប្អូនជនជាតិភាគតិច។

ខេត្ត សុកត្រាំង កៀរគរប្រភពធនធានជំនួយលំនៅឋានជូនបងប្អូនជនជាតិ ảnh 3ការផ្ទេរប្រគល់លំនៅឋានមហាសាមគ្គីជូនក្រុមគ្រួសារក្រីក្រនៅឃុំ ទ្រុងប៊ិញ ស្រុក ត្រឹនដេ ដែលសាងសង់ដោយប្រភពថវិកាដែលកៀរគរបានពីការរួមវិភាគទានរបស់កងទ័ពការពារព្រំដែនខេត្ត សុកត្រាំង

ក្នុងការកៀរគរកាលពីចុងខែ មេសា ឆ្នាំ ២០២១ មានអង្គការបុគ្គលសហគ្រាសជាច្រើននៅក្នុងនិងក្រៅខេត្តបានចូលរួមវិភាគទាន ទឹកប្រាក់ចំនួន ៥១,៥ ពាន់លានដុង ឆ្លើយតបបានជាង ៣០% តម្រូវការប្រភព ទុនសម្រាប់ សាងសង់លំនៅឋានជូនក្រុមគ្រួសារក្រីក្រ៕

អត្ថបទនិងរូបថត៖ ទ្រុងហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍